គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ភ្នំពេញ  ៖ គម្រោង ​អច្ឆរិយៈអង្គរ ឬ​ Miracle Angkor ជា​គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន​ Angkor International Investment (Cambodia ) ( AIAI) គ្រោងនឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី ក្នុងគោលបំណង​ស្ដារ​កំណើនអ្នកដំណើរ​តាមផ្លូវ​អាកាស​ បង្កើនភាពទាក់ទាញ​របស់ខេត្តសៀមរាប​ ជាពិសេស​ដើម្បីស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ ។

Advertisement

នៅក្នុងជំនួបជាមួយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួល​បន្ទុករដ្ឋលេខាធិការ​ដ្ឋានអាកាស​ចរណ៍ស៊ីវិល កាលពីថ្ងៃទី​១២ ខែសីហា ២០២៦ លោក ​Lu Wei ប្រធានក្រុម​ប្រឹក្សា​ភិបាល​នៃក្រុមហ៊ុន AIAI បាន​ឱ្យដឹងថា ក្រុមហ៊ុន​មានគម្រោង​ក្នុងការ​អភិវឌ្ឍ និងធ្វើឱ្យប្រសើរ​ឡើង​ក្នុងការប្រើប្រាស់ទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់​ ដោយដាក់ឈ្មោះគម្រោងនោះថា អច្ឆរិយៈអង្គរ-Miracle Angkor ស្របទៅតាម​ផែនការ​ ជាដំណាក់​កាល​ៗ និងប្រើឱ្យ​អស់​នូវសក្ដានុពល​ដែលមាន​សម្រាប់សកម្មភាពវប្បធម៌ ទេសចរណ៍​ ពាណិជ្ជកម្ម​ និងព្រឹត្តិការណ៍នានា ។

លោក​ Lu Wei បានបញ្ជាក់ឱ្យដឹងថា សំណើ​គម្រោង​ការនេះ នឹងត្រូវ​សិក្សា​វាយតម្លៃបន្ថែម ព្រមទាំង​​សម្របសម្រួល​ជាមួយ​អន្តរក្រសួង​-ស្ថាប័នមានសមត្ថកិច្ច ដោយគោរព​ច្បាប់​ បទប្បញ្ញត្តិ​ សុវត្ថិភាព អាកាស​ចរណ៍​ ការ​គ្រប់គ្រងដីធ្លី និង​តម្រូវការ​ការពារ​បេតិកភណ្ឌ​ ។​

ឯកឧត្តម​ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួល​បន្ទុក​រដ្ឋលេខាធិកា​រដ្ឋាន​អាកាស​ចរណ៍ស៊ីវិល​ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន AIAI លើការ​វិនិយោគនៅកម្ពុជា ដោយក្នុង​រយៈពេល​១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន​បានបង្ហាញនូវឆន្ទៈមុតមាំ និងការ​ប្ដជ្ញា​ចិត្ត​ខ្ពស់ក្នុងការ​វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាស​ចរណ៍ ជាពិសេស សមិទ្ធផល​នៃការ​បើក​ដំណើរការអាកាស​យានដ្ឋានអន្តរជាតិសៀមរាប​អង្គរ​ រយៈពេល​៣ឆ្នាំកន្លងមកនេះ បានក្លាយជាផ្លូវអាកាសយុទ្ធសាស្ត្រ​ដ៏សំខាន់​ក្នុងការ​តភ្ជាប់​កម្ពុជា​ទៅកាន់​ពិភពលោក ជំរុញពាណិជ្ជកម្ម​ វិនិយោគ​ និងទេសចរណ៍ ព្រមទាំង​ជា​និម្មិតរូប​នៃកិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ រវា​ងកម្ពុជា​និង​ចិន ។

ឯកឧត្តម​បានបញ្ជាក់ថា ចាប់តាំងពីការ​ដាក់ឱ្យដំណើរការ​អាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI ) ក្នុងខែតុលា ឆ្នាំ២០២៣​ អាកាស​យានដ្ឋាននេះ បានដើរ​តួនាទីយ៉ាង​សំខាន់​ក្នុងការតភ្ជាប់ផ្លូវ​អាកាស​ទៅកាន់​ខេត្ត​សៀមរាប​ និង​តំបន់​អង្គរ ។ ទោះជា​យ៉ាង​ណា​ លំហូរ​អ្នកដំណើរ​បច្ចុប្បន្ន​នៅមិនទាន់វិល​ត្រលប់ដល់​កម្រិត​មុនវិបត្តិកូវីដ​១៩ នៅឡើយ ដែលទាបទារឱ្យមានកិច្ច​ខិតខំប្រឹង​ប្រែង​រួមគ្នាក្នុងការ​អភិវឌ្ឍទីផ្សារ និង​បង្កើនការ​តភ្ជាប់​ផ្លូវអាកាស ។​

គួរ​បញ្ជាក់ថា​ គម្រោង «អច្ឆរិយៈអង្គរ – Miracle Angkor» នៅអាកាសយានដ្ឋានសៀមរាបចាស់នេះ ជាការសិក្សាគម្រោងអភិវឌ្ឍន៍នៅលើទីតាំងអាកាសយានដ្ឋានចាស់ទំហំ ១៩៦.៣២ ហិកតា ឱ្យទៅជាមជ្ឈ​មណ្ឌ​ល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី (រួមមានមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ១៧,០០០ម៉ែត្រ​ការ៉េ, សារមន្ទីរឌីជីថល និងការសម្តែងទេសចរណ៍បៃតងឥតកាបូន) ដើម្បីប្រែក្លាយពីទេសចរណ៍ឆ្លងកាត់ (Transit) មកជាទេសចរណ៍ស្នាក់នៅ (Stayover) (បន្ថែមការស្នាក់នៅ ១-២ យប់)។ គោល​ដៅរួមនៃគម្រោង គឺពង្រឹងការតភ្ជាប់ផ្លូវអាកាស ស្តារកំណើនអ្នកដំណើរ បង្កើនភាពទាក់ទាញរបស់សៀមរាប និងប្រែក្លាយការតភ្ជាប់អាកាសចរណ៍ទៅជាកម្លាំងចលករមួយសម្រាប់ទេសចរណ៍ ការវិនិយោគ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា