អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ភ្នំពេញ ៖ អតីត​អាកាស​យានដ្ឋានអន្តរជាតិ​ភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​ គឺចាប់ពីថ្ងៃទី១១ ដល់​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ។

Advertisement

បើតាមសេចក្ដីជូនដំណឹងរបស់ក្រុមការងារអន្តរក្រសួង​ ដើម្បីសិក្សាអំពីការ​គ្រប់គ្រង​ និងប្រើប្រាស់អាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) បានឱ្យដឹងថា ក្នុងគោល​បំណង​ចូលរួម​អបអរសាទរ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ និងដើម្បីឱ្យសាធារណជន​ឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជា​ប្រវត្តិសាស្ត្រ សាធារណជនអាច​ចូលទស្សនា​ កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា​ ២០២៦ ចាប់ពីម៉ោង៥ព្រឹក​ ដល់​ម៉ោង​៩យប់ ។

សេចក្ដីជូនដំណឹង​បានបន្តថា បងប្អូន​ប្រជាពលរដ្ឋ​អាច​ចូលទស្សនា​ជុំវិញតំបន់ និងអគារ​ជាច្រើន ក្នុងនោះរួមមាន​ អគារ​ផ្លិត និងប៉មបញ្ជា​ហោះហើរ (Tower) ដែលត្រូវបាន​កសាង​ឡើង​នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ តំបន់ជុំវិញ​បរិវេណអគារ​ចេញ-ចូល​អ្នក​ដំណើរ​វីអាយភី ( VIP) ចំណត​យន្តហោះ​ស៊ីវិល និង​តំបន់​ផ្លូវរត់​របស់យន្តហោះជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំង​ប្រវត្តិសាស្ត្រ​នៃ​វិស័យអាកាស​ចរស៊ីវិល​កម្ពុជា ។ បន្ថែមពីលើ​នេះ រាជរដ្ឋាភិបាល​ក៏បានតុប​តែងលម្អ​នៅតំបន់មួយចំនួន និងការ​ដាក់​បដា​ផ្សេងៗ ដែលមានរូបភាព​ជា​ល្បែង​ប្រពៃណីជាតិ ដើម្បី​អបអរសាទរ​ពិធីបុណ្យចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរសម្រាប់ឆ្នាំ២០២៦ ក្នុង​បរិវេណ​ព្រលានយន្តហោះនេះផងដែរ ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ​បានលើកឡើង​កន្លងមក​ថា ការ​ដែលទុក​ទីតាំង​ព្រលានយន្តហោះភ្នំពេញ​ចោលមិនធ្វើ​អ្វី នឹងធ្វើឱ្យ​តំបន់ជុំវិញ​នោះ​​លែងមានភាពទាក់ទាញ ​ទាំងការ​វិនិយោគ និងការធ្វើអាជីវកម្ម ។ ប៉ុន្តែបើសិនជា​រដ្ឋាភិបាល​អភិវឌ្ឍន៍​ទីតាំងអតីត​ព្រលានយន្តហោះ​អន្តរជាតិមួយនេះទៅជា​សួន​កម្សាន្ត​ តំបន់ពាណិជ្ជកម្ម​វិញនោះ នឹងធ្វើឱ្យតំបន់​ជុំវិញ​​នៅតែមានភាពទាក់ទាញ​ ហើយកាន់តែមានសក្ដានុពល ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ Advance បានមាន​ប្រសាសន៍ថា​ បើសិនជា​ទីតាំង​អតីត​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូ​វបានកែច្នៃឱ្យមានសកម្មភាព​ នឹង​ធ្វើឱ្យ​តំបន់ជុំវិញនោះជាពិសេស​អាជីវកម្មនៅតាមបណ្ដោយផ្លូវ​សហព័ន្ធរុស្ស៊ីទល់​មុខ​នឹងអាកាស​យានដ្ឋានកាន់តែមានភាពរស់រវើក ​និង​អាច​ផ្ដល់ជា​ចំណូល​ដល់​ពលរដ្ឋនៅទីនោះ ។ ប៉ុន្តែបើសិនជា​ទុកវា​ចោល​វិញ អតីតព្រលានយន្តហោះ​ភ្នំពេញ​នឹ​ងក្លាយជាទីតាំងដែលគេទៅហួស​មកហួស​ ។​

លោក​បន្តថា ទីតាំងជុំវិញ​តំបន់​អាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ ( ចាស់ )នេះ នឹង​កាន់តែ​មានសក្ដានុពល ពីព្រោះ ទីតាំងនោះអាច​សង់អគារ​បានខ្ពស់ជាង​មុន ដោយមិនជាប់​បំរាម ​ឬប៉ះពាល់ដល់​ផ្លូវ​ហោះឡើង​-ចុះចត​របស់យន្តហោះ ខណៈផ្លូវ​សហព័ន្ធរុស្ស៊ីក៏ជា​ផ្លូវ​សំខាន់​មួយ​សម្រាប់​ចេញ​ និងចូលរាជធានីភ្នំពេញ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា