ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ការប្រមូលទិន្នន័យព័ត៌មានក្នុងប្រទេសកម្ពុជាអំពីដីធ្លី លំនៅឋាន ក្រសួងទទួលបានមតិយោបល់ និងគំនិតថ្មីៗបន្ថែមក្នុងការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យក្នុងប្រទេសកម្ពុជា ក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសមានលំនៅឋានរស់នៅសមរម្យ និងជំរុញដល់ឧស្សាហកម្មលំនៅឋានឱ្យមានភាពបត់បែន និងរស់រវើក។

Advertisement

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណដល់ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ និងសហសេវិក ព្រមទាំងអ្នកចូលរួមទាំងអស់ ដែលបានសិក្សាស្រាវជ្រាវ និងចែករំលែកនូវអ្វីដែលបានរកឃើញអស់រយៈពេលពេញ ១ឆ្នាំ ទាក់ទិននឹងអចលនទ្រព្យ និងស្ថានភាពទូទៅនៃផ្ទះសម្បែង។ ទិន្នន័យ ដែលទទួលបានតាមរយៈការស្រាវជ្រាវ និងវិភាគ នឹងជួយឲ្យក្រសួងរៀបចំដែនដី តាក់តែងគោលនយោបាយលំនៅឋានកាន់តែគត់មត់ និងឆ្លើយតបទៅនឹងភាពជាក់ស្តែង និងតម្រូវការរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន។ ដោយឡែក ទាក់ទិននឹងកិច្ចការអចលនទ្រព្យ និងលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រមូលធនធានមនុស្សដែលមានស្រាប់ និងអ្នកដែលចូលចិត្តការងារនេះ ដើម្បីប្រមូលទិន្នន័យសម្រាប់អនុវត្ត ។

ឯកឧត្តម សាយ សំអាល់ បានថ្លែងថា ផ្ដើមចេញពីអ្វីដែលក្រសួងបានធ្វើរយៈពេល ៣ ឆ្នាំកន្លងមក គឺការប្រមូលនូវទិន្នន័យព័ត៌មានក្នុងប្រទេសកម្ពុជា អំពីដីធ្លី លំនៅឋាន និង តាមរយៈការធ្វើបទបង្ហាញរបាយការណ៍ ស្រាវជ្រាវស្តីពីលំនៅឋានដែលមានតម្លៃសមរម្យ” ដោយក្រុមការងាររបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងនាពេលនេះ គឺក្រសួងទទួលបាននូវមតិយោបល់ និងគំនិតថ្មីៗបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យក្នុងប្រទេសកម្ពុជា ក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសមានលំនៅឋានរស់នៅសមរម្យ ជំរុញដល់ឧស្សាហកម្មលំនៅឋានឱ្យមានភាពបត់បែននិងរស់រវើក ។

ជាមួយនេះដេរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្វាគមន៍ដល់មន្ត្រីវ័យក្មេងដែលមានបំណងចង់ចូលរួមជាមួយ ក្រុមការងារគោលនយោបាយ ដើម្បីកសាងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងរួមគ្នាបង្កើតគំនិតថ្មីៗ ប្រកបដោយភាពនវានុវត្តន៍សម្រាប់ជាឧត្តមប្រយោជន៍ជាតិ ៕

អត្ថបទ៖ វណ្ណលុក / រូប៖ គ្រី សម្បត្តិ

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា