ក្រសួងចំនួន២ រួមគ្នារៀបចំសិក្ខាសិលាធ្វើទំនើបកម្មឌីជីថលដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងចំនួន២ រួមគ្នារៀបចំសិក្ខាសិលាធ្វើទំនើបកម្មឌីជីថលដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ

ក្រសួងចំនួន២ រួមគ្នារៀបចំសិក្ខាសិលាធ្វើទំនើបកម្មឌីជីថលដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ

(ភ្នំពេញ៖) ប្រជាពលរដ្ឋនឹងកាន់តែទទួលបានភាពងាយស្រួលនៅក្នុងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ តាមរយៈការធ្វើទំនើបកម្មឌីជីថលនាពេលដ៏ខ្លីខាងមុខនេះ មិនថាទោះជានៅទីក្រុង ឬជនបទនោះទេ សុទ្ធតែទទួលបានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឌីជីថលដែលជាដំណើរការវិវត្តន៏ថ្មីរបស់រាជរដ្ឋាភិបាលអាណត្ដិទី៧។

Advertisement

ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សារទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ ឬសំណង់ផ្សេងទៀត ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងតរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ នាថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការគ្នា សាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដែលបម្រើឱ្យវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងតម្រូវការជាក់ស្តែង ហើយការងារនេះនឹងប្រែក្លាយសង្គមឱ្យទៅជាសង្គមឌីជីថល ផ្តល់ភាពងាយស្រួល និងរហ័ស ឆ្លើយតបទាន់ពេលវេលាទៅនឹងស្ថានភាពសង្គម សេដ្ឋកិច្ច និងការវិវត្តន៍ក្នុងតំបន់ និងពិភពលោក។


តាមរយៈសិក្ខាសាលានេះផងដែរ នឹងជួយផ្សព្វផ្សាយឱ្យភាគីពាក់ព័ន្ធបានដឹង និងចូលរួមសហការអនុវត្តទៅតាមលក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេសកំណត់ ដែលបានដាក់ចេញលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សារទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ឬសំណង់ផ្សេងទៀត ដោយស្មារតីទទួលខុសត្រូវ និងតម្កល់ប្រយោជន៍រួមជាធំ។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានគូសបញ្ជាក់ថា នេះគឺជាកិច្ចការមួយនៅក្នុងកិច្ចការរៀបចំក្រុង ដោយផ្ដើមចេញពីការវាស់វែង​​ចុះបញ្ជីដីធ្លី ដែលមានការរៀបចំដែនដី ដូចជាការកំណត់ដីកសិកម្ម ដីអភិរក្ស ដីពាណិជ្ជកម្ម និងដីលំនៅឋានជាដើម ហើយបន្ទាប់មកនៅក្នុងទីប្រជុំជនគឺត្រូវមានការរៀបចំក្រុង ដោយក្នុងនោះក៏ត្រូវមានការរៀបចំបំពាក់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឱ្យបានត្រឹមត្រូវ ចៀសវាងបង្កឱ្យមានការបាត់បង់សោភ័ណភាពក្រុង​ និងប៉ះពាល់ដល់សុខភាពសាធារណៈផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលយើងបានប្រកាសនៅក្នុងសិក្ខាសាលានេះគឺជាការជួយជំរុញដល់ការអភិវឌ្ឍន៍ឌីជីថលរបស់ប្រទេសជាតិ ហើយកិច្ចការឌីជីថលនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រជាជនខ្មែរគ្រប់រូប និងតជំនាន់ ដើម្បីសិក្សាស្រាវជ្រាវបង្កើនចំណេះដឹងបាននៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងអាចផ្លាស់ប្ដូរផ្នត់គំនិតថ្មីៗ សំរាប់កែតម្រូវនូវអ្វីដែលយើងមានការខ្វះខាត ក្នុងគោលដៅចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនក្នុងយុគ្គសម័យឌីជីថលនេះ៕ អត្ថបទ៖ ហេង​ វណ្ណា / រូបភាព, គ្រី សម្បត្តិ

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា