វីដេអូ​បោកប្រាស់​ ​AI​ ​Deepfake​ ​កំពុងប្រើ​រូបភាព​មហាសេដ្ឋី ​Jack​ ​Ma​ ​ដើម្បីឱ្យសាធារណៈជនយល់ច្រឡំពី​សិង្ហបុរី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វីដេអូ​បោកប្រាស់​ ​AI​ ​Deepfake​ ​កំពុងប្រើ​រូបភាព​មហាសេដ្ឋី ​Jack​ ​Ma​ ​ដើម្បីឱ្យសាធារណៈជនយល់ច្រឡំពី​សិង្ហបុរី​

វីដេអូ​បោកប្រាស់​ ​AI​ ​Deepfake​ ​កំពុងប្រើ​រូបភាព​មហាសេដ្ឋី ​Jack​ ​Ma​ ​ដើម្បីឱ្យសាធារណៈជនយល់ច្រឡំពី​សិង្ហបុរី​

​បរទេស ៖ របាយការណ៍នៃការ​ស៊ើបអង្កេត​មួយ​របស់​បណ្តាញ​ព័ត៌មាន​ ​C​NA​ ​បាន​លាតត្រដាង​ថា​ ​នៅលើបណ្តាញ​ ​YouTube​ ​មាន​ក្រុម​បោកប្រាស់បាន​ប្រើបច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​​(​AI​) ​បង្កើត​វីដេអូ​មិនពិត​ ​(​Deepfake​) ​យ៉ាង​ស្ទាត់ជំនាញ​ដោយ​ប្រើរូបភាព​ ​និង​សំឡេង​របស់​លោក​ ​Jack​ ​Ma​ ​ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ ​Alibaba​ ដើម្បីឱ្យសាធារជនយល់ច្រឡំចំពោះសិង្ហបុរី។

Advertisement

​តាមរយៈការសិក្សាលម្អិតគេ​ជឿជាក់​ថា ​វីដេអូ​បោកប្រាស់​ខាងលើនេះផលិត​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ​និង​ទ្រឹស្តី​ពាក្យ​ចចាមអារ៉ាម​អំពី​ប្រទេស​សិង្ហបុរី​ទៅកាន់​អ្នកទស្សនា​ជាង​មួយ​លាន​នាក់​រួច​មកហើយ​។ ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ឆានែល​ (Channel) ចំនួន​ ​៣២​ ​ដែល​បាន​ផ្សព្វផ្សាយ​វីដេអូ​សិប្បនិម្មិត​រាប់​រយ​រឿង​នៅ​ចន្លោះ​ចុង​ឆ្នាំ​ ​២០២៥​ ​ដល់​ពាក់កណ្តាល​ឆ្នាំ​ ​២០២៦​ ​ដោយ​វីដេអូ​ភាគ​ច្រើន​​បានប្រើពាក្យសំដីមិនពិតក្នុងចេតនាធ្វើឱ្យមានការ​ភាន់ច្រឡំ​ជាច្រើន​ករណី​។​

​នៅក្នុងដំណើរការវីដេអូ​ទាំងនោះ​បាន​ប្រើប្រាស់​សំឡេង​ក្លែងក្លាយ​ និង​រូប​តំណាង​ផ្លាស់ប្តូរ​ចលនា​ដែល​អាច​អាន​តាម​អត្ថបទ​បកប្រែ​​ និង​រៀបចំ​ទុក​ជាមុន​។ ​ជាមួយគ្នានេះ ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកទស្សនា​ ​យុទ្ធនាការ​នេះ​​ច្រើន​តែ​បង្កប់​ព័ត៌មាន​មិន​ពិត​នៅក្នុង​សាច់រឿង​ដែល​សរសើរ​ពី​សេដ្ឋកិច្ច​សិង្ហបុរី ​ខណៈពេល​ដែល​លួច​បញ្ចូល​ការ​អះអាង​បំផ្លើសពីការពិត ​ដូចជា ​ពាក្យ​ចចាមអារ៉ាម​អំពី​មហា​អំណាច​បរទេស​កំពុង​ដាក់សម្ពាធសិង្ហបុរី​​ និង​ការ​ប្រឌិត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ពិតប្រាកដ​ឱ្យ​ទៅជា​ការ​រៀបចំ​សង្គ្រាម​សម្ងាត់​ជាដើម​។

​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា​ ​ប្រតិបត្តិការ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​សញ្ញា​នៃ​ការ​បង្កើត​មាតិកា​ដោយ​ស្វ័យប្រវត្តិ​ ​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ពេលវេលា​បង្ហោះ​វីដេអូ​ស្រប​គ្នា​នៅលើ​គណនី​ជាច្រើន​ដែល​ត្រូវ​​បាន​បង្កើតឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។​

​ជាមួយគ្នានេះ ក្រុម​អ្នកប្រតិបត្តិការ​ទាំង​នេះ​តែងតែ​ទាញយក​ផលប្រយោជន៍​ពី​ទំនោរ​ជឿជាក់​លើ​បុគ្គល​មាន​ឥទ្ធិពល ​ដោយ​យក​អ្នកជំនួញ​ល្បី​ឈ្មោះ​មក​ធ្វើជា​មុខមាត់​លើ​ប្រធានបទ​ហិរញ្ញវត្ថុ​ដើម្បី​បង្កើត​ភាព​ជឿជាក់​។​ គួរឱ្យដឹង​ដែរ​ថា ​មាតិកា​ទាំង​នេះ​ក៏​បាន​រីករាលដាល​នៅលើ​ ​TikTok​ ​និង​បង្ហាញ​ខ្លួន​នៅលើ​បញ្ជី​កំពូល​នៃ​លទ្ធផល​ស្វែងរក​តាម​ ​Search​ ​Engine​ ​ផងដែរ​ ​ដែល​នេះ​បង្ហាញ​ពី​របៀប​ដែល​ឧបករណ៍​ ​AI​ ​តម្លៃ​ទាប​កំពុង​ត្រូវបាន​គេ​យក​ទៅ​ប្រើប្រាស់​ជា​អាវុធ​ដើម្បី​ធ្វើឱ្យ​សាធារណជនមានការយល់ច្រឡំ​ក្នុង​ទ្រង់ទ្រាយកាន់តែ​ធំ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា