ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

Advertisement

បរទេស ៖ កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​។

​យោង​តាម​ការ​ចេញផ្សាយ​របស់​ ​Novinata​ ​បាន​ឱ្យដឹង​ថា ​ប្រធានាធិបតី ប៊ុលហ្ការី​ ​លោកស្រី​ ​Iliana​ ​Yotova​ ​រួម​ជាមួយ​ឧប​នាយក​រដ្ឋមន្ត្រី​ ​លោក​ ​Atanas​ ​Pekanov​ ​និង​គណៈប្រតិភូបាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​អវកាស​របស់​ក្រុមហ៊ុន​ប៊ុលហ្គារី​ ​EnduroSat​ ​ដែល​ជា​មជ្ឈមណ្ឌល​ធំ​ជាង​គេ​បំផុត​នៅក្នុង​តំបន់​អឺរ៉ុប​ខាងកើត​ ​ដើម្បី​ទស្សនា​ព្រឹត្តិការណ៍​ផង​ ព្រមទាំង​ស្វែងយល់​ពី​សកម្មភាព​អភិវឌ្ឍន៍​​ខ្សែ​សង្វាក់​ផលិតកម្ម ​និង​គម្រោង​ថ្មី​ៗ​ផង​។

​ប្រតិបត្តិការ​ និង​គម្រោង​អនាគត​ ​បើទោះបីជា​មាន​ការិយាល័យ​នៅ​បរទេស​ ​ប៉ុន្តែ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ការ​ផលិត​ និង​ការ​វាយតម្លៃ​ជើងហោះហើរ​ចុងក្រោយ​ ​គឺ​ធ្វើឡើង​នៅ​រដ្ឋធានី​សូហ្វៀ​ទាំងស្រុង​។​ បច្ចុប្បន្ន​ ​ក្រុមហ៊ុន​កំពុង​ផលិត​ផ្កាយ​រណប​ដោយ​ខ្លួនឯង​ដែល​មាន​ទម្ងន់​ពី ​១៥០​ ​គីឡូក្រាម​ ​ដល់​ ​៥​ ​តោន ​ជាពិសេស ​ផែនការ​ពង្រីក​ខ្លួន​ចូល​ទៅក្នុង​វិស័យ​ការពារ​ជាតិ​តែម្ដង​។ ​លើស​ពី​នេះ​ ក្រុមហ៊ុន​ក៏មាន​គម្រោង​កែប្រែ​អតីត​ព្រលានយន្តហោះ​ ​Dobroslavtsi​ ​ឱ្យ​ទៅជា​បរិវេណ​បច្ចេកវិទ្យា​ និង​អវកាស​ខ្នាត​ធំ ​ព្រមទាំង​វិនិយោគ​លើ​ការ​បណ្តុះបណ្តាល​វិស្វករ​អវកាស​នៅតាម​សកលវិទ្យាល័យ​ផងដែរ​។​

​ក្នុង​សកម្មភាព​នៃការ​បង្ហោះ​ផ្កាយ​រណប​នាពេលបច្ចុប្បន្ន​របស់​ប៊ុល​ហ្គារី ​លោកស្រី​ប្រធានាធិបតី​ ​និង​ក្រុមការងារ​ក្រុមហ៊ុន​ ​បាន​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​
​នៃ​ការ​បង្ហោះ​ផ្កាយ​រណប​ចំនួន​ ​១០​ ​គ្រឿង​ ​ដែល​ផលិត​ឡើងដោយ​ ​EnduroSat​ ​ប៉ុន្តែ​ ​ការ​បង្ហោះ​នេះ​ត្រូវបាន​ធ្វើឡើង​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​ ​Vandenberg​ ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ​តាមរយៈ​គ្រាប់​រ៉ុក្កែត​របស់​ក្រុមហ៊ុន​ ​SpaceX​ ។​

​គួរឱ្យដឹង​ដែរ​ថា​ បច្ចុប្បន្ន​ ​ក្រុមហ៊ុន​ ​EnduroSat​ ​កំពុង​សហការ​ជាមួយ​បណ្តា​ស្ថាប័ន​ឈាន​មុខ​គេ​ក្នុង​ឧស្សាហកម្ម​អវកាស​ពិភពលោក​ ​និង​ធ្លាប់​បាន​បំពេញ​បេសកកម្មជោគជ័យ​ក្នុង​គន្លង​តារាវិថី​ជាង​ ​១០០​ ​រួច​មកហើយ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា