ប៊ុលហ្ការី ត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រ និងពង្រឹងវិស័យថាមពលអ៊ុយក្រែនឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៊ុលហ្ការី ត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រ និងពង្រឹងវិស័យថាមពលអ៊ុយក្រែនឡើងវិញ

ប៊ុលហ្ការី ត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រ និងពង្រឹងវិស័យថាមពលអ៊ុយក្រែនឡើងវិញ

បរទេស ៖ រដ្ឋាភិបាលនៃប្រទេសប៊ុលហ្គារីស នៅប្តាហ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រផ្នែកបច្ចេកទេស និងផ្នែកសំណង់ឲ្យទៅប្រទេសអ៊ុយក្រែនដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យថាមពលឡើងវិញ។​ គោលជំហរបស់ប៊ុលហ្គារីបានធ្វើឡើងនៅក្រោយកិច្ចជំនួបរវាងរដ្ឋមន្ត្រីកិច្ចការងារថាមពលប៊ុលហ្គារី លោក Traicho Traikov ជាមួយនឹងលោកស្រី Olesya Ilashchuk អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅប៊ុលហ្គារី នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្គារី Novinata កាលពីថ្ងៃពុធ សប្ដាហ៍នេះ។

Advertisement

នៅក្នុងកិច្ចជំនួប ភាគីតំណាងប្រទេសទាំងពីរក៏បានពិភាក្សាផងដែរអំពីនីតិវិធីដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យថាមពល ក៏ដូចជាប្រធានបទសំខាន់២ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងក្នុងបរិបទសន្តិសុខថាមពលនៅទូទាំងពិភពលោក។

អគ្គរដ្ឋទូតអ៊ុយក្រែនបានសម្តែងការដឹងគុណចំពោះកិច្ចគាំទ្រផ្នែកមនុស្សធម៌ និងហិរញ្ញវត្ថុរបស់ប៊ុលហ្គារីនាពេលកន្លងមកតាមរយៈយន្តការការពារជនស៊ីវិលរបស់សហភាពអឺរ៉ុប (European Union Civil Protection)។ កិច្ចប្រជុំក៏បានលើកឡើងអំពីការផ្តល់ម៉ាស៊ីនបំប្លែងចរន្ត និងវ៉ុលចំនួន៩គ្រឿងដែលប៊ុលហ្គារីនឹងផ្គត់ផ្គង់សម្រាប់ការស្ដារឡើងវិញនូវរោងចក្រថាមពលកំដៅមួយរបស់ប្រទេសអ៊ុយក្រែនផងដែរ ដោយជំនួយទាំងនេះស្ថិតនៅក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្រតិបត្តិករប្រព័ន្ធអគ្គិសនីរវាងភាគីទាំងពីររួចរាល់ហើយ។

ក្រៅពីនោះ កិច្ចជំនួបក៏បានពិភាក្សាគ្នាអំពីលទ្ធភាពសម្រាប់ការផ្លាស់ប្តូរជំនាញផងដែរ ដោយផ្តល់សមត្ថភាពជាក់ស្តែងឲ្យទៅអ៊ុយក្រែនក្នុងប្រតិបត្តិការជាមួយបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាបច្ចេកវិទ្យាសល់ពីអតីតសហភាពសូវៀត៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា