ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

Advertisement

បរទេស ៖ រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​។​

​យោង​តាម​ការ​ចេញផ្សាយ​របស់​កាសែត​ប៊ុលហ្គារី​ ​Novinata​ ​​បាន​សរសេរ​ថា​ ​គណៈ​រដ្ឋមន្ត្រី​បាន​អនុម័ត​លើ​សំណើ​នេះ​ផ្ញើ​ទៅ​ជូន​រដ្ឋសភា​រួចរាល់ហើយ​ ​ដើម្បី​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​កម្ចី​ ​និង​កិច្ច​សម្របសម្រួល​ប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​វិស័យ​ការពារ​ជាតិ​សម្រាប់​ទ្វីប​អឺរ៉ុប​ដែល​គេ​ស្គាល់​ថា ​ជា​វិធានការ​​ពង្រឹង​សន្តិសុខ​នៅ​អឺរ៉ុប​ ឬ​SAFE​ ​(​Security​ ​Action​ ​for​ ​Europe​)​។​

​ប្រភព​ដដែល​បានសរសេរ​ថា​ ភាគី​ប៊ុលហ្គារី ​នៃ​កិច្ចព្រមព្រៀង​កម្ចី​ត្រូវបាន​ចុះហត្ថលេខា​តំណាង​ទទួល​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​​ ហើយ​កិច្ចព្រមព្រៀង​សម្របសម្រួល​ប្រតិបត្តិការ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។​ ​ដោយឡែក​ ក្នុង​នាម​គណៈកម្មការ​អឺរ៉ុប ​ឯកសារ​ទាំង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ស្នងការ​អឺរ៉ុប​ទទួលបន្ទុក​ការពារ​ជាតិ​ ​និង​លំហ​អាកាស​ លោក​ Andrius​ ​Kubilius​ ​និង​ស្នងការ​ទទួលបន្ទុក​ថវិកា​ ​ប្រឆាំង​ការ​លួច​បន្លំ ​និង​រដ្ឋបាល​សាធារណៈ​ លោក​ ​Piotr​ ​Serafin ​។​

​តាម​ផែនការ​នៅ​ក្រោយ​រដ្ឋសភា​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ​រួចរាល់​ ​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​គន្លឹះ​ចំនួន​ ​៩​ ​សម្រាប់​កិច្ចអភិវឌ្ឍ​ និង​ការ​ធ្វើ​ទំនើបកម្ម​កងកម្លាំងប្រដាប់អាវុធ​នៃ​ប្រទេស​ប៊ុលហ្គារី ​នឹង​ត្រូវ​ផ្តល់​ជូន​ក្រោម​កម្មវិធី​មូលនិធិ​ ​SAFE​ ​នេះ​។​

​គួរឱ្យដឹង​ដែរ​ថា ​មូលនិធិ​ក្របខណ្ឌ​ ​SAFE​ ​មាន​គោលបំណង​ពង្រឹង​ឧស្សាហកម្ម​ការពារ​ជាតិ​អឺរ៉ុប​ និង​លើកកម្ពស់​សន្តិសុខ​ តាមរយៈ​កិច្ច​គាំទ្រ​ដល់​គម្រោង​ការពារ​ជាតិ​ជា​យុទ្ធសាស្ត្រ​នៅក្នុង​បណ្តា​រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ដោយរយៈពេល​កម្ចី​​វែង ​ហើយ​ទំហំ​ទឹកប្រាក់​កម្ចី​អាច​ធ្វើ​បាន​ទៅដល់​ ១៥០​ពាន់​លាន​អឺរ៉ូ ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា