កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

​បរទេស ៖ សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​ឡើង​កម្ដៅ​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​អូតាវ៉ា ​បាន​ឈាន​ដល់​ចំណុច​ប្រកាស​អាសន្ន​ ​ដោយ​ថ្នាក់ដឹកនាំ​ប្រទេសកាណាដា​បាន​គំរាម​កាត់​ផ្តាច់​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​តាម​លំនៅ​ដ្ឋាន​ ​និង​អាជីវកម្ម​របស់​អាមេរិក​ប្រមាណ​ជាង​ ១​,​៥​ លាន​កន្លែង​។ ការ​ព្រមាន​នេះ​បាន​ធ្វើឡើង​ភ្លាម​ៗ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិធានការ​តម្លើង​ពន្ធ​នាំចូល​​រថយន្ត​ និង​ទំនិញ​ជា​ច្រើន​ទៀត​របស់​កាណាដា​ដល់​ទៅ​៥០​ភាគរយ​ពីសំណាក់​ប្រធានាធិបតី​អាមេរិក​ ​Donald ​Trump​។

តាម​ការ​ចេញផ្សាយ​របស់សារព័ត៌មាន​ RT ​បាន​ឲ្យ​ដឹង​ថា​ នៅពេល​ដែល​ការ​ចរចា​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បាន​ទទួល​បរាជ័យ ​មន្ត្រី​ជាន់ខ្ពស់​របស់​កាណាដា​បាន​បង្ហាញ​អំពី​ផែនការ​សងសឹក​ដែល​នឹង​មិន​​មាន​កម្រិត​ត្រឹមតែ​ពន្ធ​គយ​បែប​ប្រពៃណី​នោះ​ឡើយ​។ ​

លោក​ Doug Ford​ អភិបាល​ខេត្ត​ Ontario ​បាន​កំណត់​យក​កិច្ចការងារ​ផ្គត់ផ្គង់​ថាមពល​សំខាន់​ៗមកចរចា​ដោយ​ផ្ទាល់ ​ដោយ​ព្រមាន​ថា​ Ontario ​អាចនឹង​ពិចារណា​តម្លើង​ថ្លៃ​អគ្គិសនី ​ឬ​បញ្ឈប់​ការផ្គត់ផ្គង់អគ្គិសនី​ទាំងស្រុង​ពេលណា​ក៏​បាន​ ខណៈដែល Ontario ​គឺជា​អ្នក​ផ្គត់ផ្គង់​ថាមពល​ដល់​លំនៅដ្ឋាន​ និង​ក្រុមហ៊ុន​អាជីវកម្ម​អាមេរិក​មិន​តិច​ជាង​ ​១​,​៥​ លាន ​នោះ​ទេ ​ជាពិសេស​​នៅ​តាមរដ្ឋ​ព្រំដែន​ ដូចជា​ ញូវយ៉ក​ មី​ឈីហ្គាន ​និង​មីនី​សូតា​ ជាដើម​។​ ​ប្រសិនបើ​រដ្ឋាភិបាល​វ៉ាស៊ីនតោន​នៅតែ​បន្ត​ព្យាយាម​បំផ្លាញ​វិស័យ​​ផលិតកម្ម​កាណាដា​ ​ប្រធានាធិបតី​អាមេរិក​ ​គួរតែ​ត្រៀម​ថ្មពិល​ទុក​ឱ្យ​ហើយ​ទៅ​។

​គួរ​ឲ្យ​ដឹង​ដែរ​ថា ​ការ​គំរាម​កំហែង​នេះ​បាន​កើតឡើង​​បន្ទាប់ពី​ប្រធានាធិបតី​ ​Trump ​បាន​ប្រកាស​ថា​ ​ពន្ធ​លើ​រថយន្ត​ដឹក​ទំនិញ​ ​គ្រឿង​បន្លាស់ និង​ដែក​ថែប​ របស់​កាណាដា​ នឹង​កើនឡើង​ដល់​ ៥០​ភាគរយ​ ​ហើយនឹងអនុវត្ត​ចាប់ពី​ថ្ងៃ​ទី​ ​១ ​ខែ​មករា​ ​ឆ្នាំ​ ​២០២៧ ​ខាង​មុខនេះ​។ វិធានការ​នេះ​គឺ​កើនឡើង​ទ្វេ​ដង​នៃ​អត្រាពន្ធ​ ​២៥​ភាគរយ​ធៀបនឹង​បច្ចុប្បន្ន​​​។

​សូមបញ្ជាក់ថា ​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​បាន​បង្ហាញ​ប្រតិកម្ម​យ៉ាងខ្លាំង ព្រមទាំង​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ដោយលើកឡើង​ថា ​លក្ខខណ្ឌ​​ពាណិជ្ជកម្ម​ដែល​បាន​រៀបចំ​នេះ​គឺ​មិន​យុត្តិធម៌​ ​គ្មាន​ផល​ចំណេញ​សេដ្ឋកិច្ច​ ​និង​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ឱ្យមូលដ្ឋាន​ឧស្សាហកម្ម​របស់​កាណាដា​ចុះខ្សោយប៉ុណ្ណោះ​។ ​យ៉ាងណា​ក្តី​ ដោយសារ​ការ​ចរចា​​ពាណិជ្ជកម្ម​ផ្លូវការ​បាន​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក​ លោក​ ​Carney ​បាន​សន្យា​ថា​ ​កាណាដា ​នឹង​ឆ្លើយតប​វិញ​ស្មើ​ភាព​គ្នា​តាមរយៈ​ពន្ធ​សង​សឹក​ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​ទី​ ​៨ ​ខែ​កញ្ញា ឆ្នាំ២០២៦ ​។

​វិធានការ​សងសឹក​នេះ​នឹង​តម្រង់​គោលដៅ​ទៅលើ​ទំនិញ​នាំចេញ​របស់​អាមេរិក​ជា​ច្រើន រួម​មាន ​ដែក​ថែប ​ផលិតផល​កសិកម្ម​ ​គ្រឿង​បរិក្ខារ​ក្នុង​ផ្ទះ ​និង​ឧបករណ៍​អេឡិចត្រូនិក​ ​ខណៈ​ដែល​រដ្ឋាភិបាល​ទាំង​ពីរ​មិន​ព្រម​ថយក្រោយ​ ហើយរឹតតែ​ប្រឈម​មុខ​ដាក់​គ្នា​តាមរយៈ​ថាមពល ​និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នោះឡើយ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា