ចិន បិទទីផ្សារដ្រូននៅទីក្រុងប៉េកាំង នឹងតម្រូវឱ្យមានការស្មើសុំអនុញ្ញាតត្រឹមត្រូវមុននឹងបង្ហោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន បិទទីផ្សារដ្រូននៅទីក្រុងប៉េកាំង នឹងតម្រូវឱ្យមានការស្មើសុំអនុញ្ញាតត្រឹមត្រូវមុននឹងបង្ហោះ

ចិន បិទទីផ្សារដ្រូននៅទីក្រុងប៉េកាំង នឹងតម្រូវឱ្យមានការស្មើសុំអនុញ្ញាតត្រឹមត្រូវមុននឹងបង្ហោះ

បរទេស ៖ រដ្ឋាភិបាលចិន​ បានហាមឃាត់ចំពោះការលក់ដ្រូន ឬ យន្តហោះគ្មានមនុស្សបើកនៅក្នុងទីក្រុងប៉េកាំង និងតម្រូវឱ្យមានការសុំអនុញ្ញាតត្រឹមត្រូវមុននឹងបង្ហោះ ដោយផ្អែកទៅលើច្បាប់ថ្មីដែលនឹងចូលជាធរមាននៅថ្ងៃសុក្រសប្ដាហ៍នេះ ។

Advertisement

យោងតាមសរចក្ដីរាយការណ៍ពី BBC បានឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាលចិន បាន​ព្យាយាម​រឹតបន្តឹង​ម្តង​ហើយ​ម្តងទៀត​លើច្បាប់​គ្រប់គ្រង​ការ​ប្រើប្រាស់​ដ្រូន​នៅក្នុង​ប្រទេស។ ការរឹតបន្តឹងហាមឃាត់ដ្រូននៅក្នុងទីក្រុងប៉េកាំងត្រូវបានអនុម័តតាំងពីខែមីនាមកម្ល៉េះ ហើយនឹងចូលជាធរមាននៅថ្ងៃសុក្រ សប្ដាហ៍នេះ។ ក្នុងកំឡុងពេលនោះ អាជ្ញាធរទីក្រុងប៉េកាំងបង្ហាញក្តីព្រួយបារម្ភថា ការគ្រប់គ្រងដ្រូនគួរតែត្រូវបានពង្រឹងឲ្យបានតឹងរឹង ដើម្បីធានាសុវត្ថិភាព និងសន្តិសុខនៅក្នុងរដ្ឋធានី។

Xiong Jinghua មន្ត្រីជាន់ខ្ពស់នៅក្នុងសភាប៉េកាំង បានលើកឡើងថា គោលបំណង គឺដើម្បីធ្វើឱ្យមានតុល្យភាពល្អបំផុតរវាងសុវត្ថិភាព និងការធានានូវវឌ្ឍនភាពបច្ចេកវិទ្យា ព្រមទាំងធានាដល់បញ្ហាសេដ្ឋកិច្ច។

នៅក្នុងបទបញ្ញត្តិថ្មីនៃច្បាប់គ្រប់គ្រងដ្រូន ឬយន្តហោះគ្មានមនុស្សបើកនេះ ត្រូវបានហាមឃាត់មិនឱ្យលក់ ជួល ឬ នាំចូលទៅក្នុងរដ្ឋធានីប៉េកាំងនោះទេ ហើយម្ចាស់ដ្រូននឹងតម្រូវចុះឈ្មោះស្នើសុំលិខិតអនុញ្ញាតពីប៉ូលីសជាដាច់ខាត ពោល គឺមុនពេលដែលដ្រូនអាចនាំចូល និងចេញពីទីក្រុងប៉េកាំង ម្ចាស់ត្រូវតែចុះឈ្មោះសុំការអនុញ្ញាតជាមុនសិន។ ប្រសិនបើអ្នកប្រើប្រាស់បញ្ជូនដ្រូនទៅជួសជុលក្រៅទីក្រុងប៉េកាំង ពួកគេក៏ត្រូវទៅយកឧបករណ៍នេះដោយផ្ទាល់ដៃ។ រាល់ការបង្ហោះដ្រូននៅក្នុងទីក្រុងប៉េកាំងក៏នឹងទាមទារការអនុញ្ញាតជាមុនផងដែរ ហើយអ្នកប្រើប្រាស់ដ្រូនត្រូវចូលរួមវគ្គបណ្តុះបណ្តាលតាមអ៊ីនធឺណិត និងត្រូវប្រឡងឱ្យជាប់នូវវិញ្ញាសាដែលទាក់ទងនឹងបទបញ្ញត្តិដ្រូនជាមុនសិន។ យ៉ាងណាមិញ វាមានករណីលើកលែងសម្រាប់ការទិញដ្រូន និងរក្សាទុកសម្រាប់គោលបំណងដូចជា ជំនួយសង្គ្រោះគ្រោះមហន្តរាយ និងប្រើដើម្បីប្រឆាំងភេរវកម្ម ប្រសិនបើមានការយល់ព្រមពីអាជ្ញាធរ។

កាលពីឆ្នាំមុន អាជ្ញាធរចិនបានប្រកាសដាក់បញ្ចូលដែនអាកាសទាំងមូលរបស់ទីក្រុងប៉េកាំងជាតំបន់គ្មានដ្រូន (No-drone zone) ដែលមានន័យថា រាល់ការបង្ហោះដ្រូនទាំងអស់ត្រូវតែមានការសុំអនុញ្ញាតជាមុនពីអាជ្ញាធរត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស។ ជាមួយគ្នានេះ ស្របពេលដែលបទបញ្ជាថ្មីកាន់តែតឹងរ៉ឹងជាងមុន វាក៏កំពុងធ្វើឱ្យមានការរង្គោះរង្គើដល់ទីផ្សារដ្រូននៅក្នុងប្រទេសចិនផងដែរ ខណៈដែលបច្ចុប្បន្ន​ មានដ្រូនចុះបញ្ជីត្រឹមត្រូវជាង ៣ លានគ្រឿង។ មិនត្រឹមតែប៉ុណ្ណោះ ចិន គឺជាជម្រករបស់ក្រុមហ៊ុនផលិតដ្រូនធំបំផុតនៅលើពិភពលោក DJI ។ ទន្ទឹមនឹងនេះ មានសេចក្ដីរាយការណ៍ដេរថា ហាងលក់ដ្រូនរបស់ក្រុមហ៊ុន DJI នៅក្នុងទីក្រុងប៉េកាំងបានចាប់ផ្តើមដកដ្រូន និងផលិតផលពាក់ព័ន្ធផ្សេងៗចេញពីទីតាំងដាក់លក់រួចរាល់ហើយ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា