ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ

ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ

បរទេស ៖ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងផ្តោតយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលមានឈ្មោះថា BeiDou ឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើតប្រព័ន្ធអេកូឡូស៊ីជាអន្តរជាតិឲ្យបានកាន់តែធំនៅជុំវិញវិស័យប្រព័ន្ធផ្កាយរណបរបស់ចិន។

អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែត Novinata បានសរសេរថា ប្រទេសចិនកំពុងរុញច្រានយ៉ាងឆាប់រហ័សនូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធរុករកតាមបណ្តាញរណប BeiDou របស់ខ្លួនទៅទីផ្សារអន្តរជាតិ តាមរយៈការបង្កើនទំហំផ្គត់ផ្គង់ផលិតផល បច្ចេកវិទ្យា និងកម្មវិធីដែលពាក់ព័ន្ធទៅក្នុងពាណិជ្ជកម្មជួញដូរ។

យោងតាមទិន្នន័យដែលបានបង្ហាញ សេវាកម្មរបស់ប្រព័ន្ធ BeiDou ពេលនេះ បានគ្របដណ្តប់លើសពី ២០០ប្រទេស និងតំបន់រួចទៅហើយ ដោយផលិតផលបច្ចេកវិទ្យាដែលពាក់ព័ន្ធទៅនឹង BeiDou ត្រូវបាននាំចេញទៅកាន់ជាង ១៤០ ប្រទេស និងតំបន់។

គួរឲ្យដឹងដែរថា BeiDou គឺជាប្រព័ន្ធរុករកតាមបណ្តាញរណបសកលរបស់ប្រទេសចិន ហើយស្ថិតនៅក្នុងចំណោមប្រព័ន្ធ GNSS សកលធំៗទាំង ៤ រួមជាមួយនឹង GPS របស់អាមេរិក Galileo របស់អឺរ៉ុប និង GLONASS របស់រុស្ស៊ី ដែលបច្ចេកវិទ្យាមួយនេះកំពុងរីករាលដាលយ៉ាងសកម្ម ជាពិសេសនៅក្នុងបណ្តាប្រទេសដែលចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (One Belt One Road)។

ក្នុងពេលជាមួយគ្នានេះគេសង្កេតឃើញថា ការអភិវឌ្ឍយ៉ាងទូលំទូលាយនូវប្រព័ន្ធ BeiDou នៅលើឆាកអន្តរជាតិ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ចិនដើម្បីពង្រីកការប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យាជឿនលឿនរបស់ខ្លួននៅក្រៅប្រទេស និងបង្កើនតួនាទីរបស់ពួកគេនៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសកល៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា