ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

​ភ្នំពេញ ៖ នៅក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​អង្គការ​សហ​ប្រតិបត្តិការ​សៀង​ហៃ​ ​ឬ ​SCO ​ឆ្នាំ​២០២៦ នា​ទីក្រុង ​Bishkek​​ កន្លង​ទៅថ្មី​ៗ​នេះ ​​ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI ។

​យោង​តាម​ការ​ចេញផ្សាយ​ដោយ​កាសែត​ប៊ុលហ្គារី​ ​Novinata ​បាន​ឱ្យដឹង​ថា ​កិច្ចព្រមព្រៀង​ថ្មី​នេះ​​ត្រូវ​បានរំពឹង​ថា ​នឹង​ផ្តល់​កម្លាំង​ជាចលករ​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ក្នុង​ស្រុក​របស់​កៀហ្ស៊ីស៊ីស្ថាន ​ដោយ​ផ្តោត​លើ​ផ្នែក​សំខាន់​ៗ​ចំនួន​បី​ រួមមាន បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​សេដ្ឋកិច្ច​ឌីជីថល ​និង​ថាមពល​ស្អាត​។​

​ក្នុងកិច្ច​ប្រជុំ​រយៈពេល​ ២​ថ្ងៃ​នេះ​ ​បាន​រៀបចំ​ឡើង​ក្រោម​ប្រធានបទ ​៖​ ២៥​ឆ្នាំ​ នៃ​ S​CO រួម​គ្នា​ឆ្ពោះទៅ​រក​សន្តិភាព​ ការ​អភិវឌ្ឍ​ ​និង​វិបុល​ភាព​ប្រកបដោយ​ចីរភាព​។ កិច្ច​ប្រជុំ​កំពូល​នេះ​ប្រព្រឹត្តទៅ​​ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មកពី​ជាង​ ២០​ប្រទេស​ ។​

​តាម​ការ​បញ្ជាក់​ដោយ​លោក​ ​Chubak Temirov ​អនុ​ប្រធាន​ឧទ្យាន​បច្ចេកវិទ្យា​ជាន់ខ្ពស់​នៃ​កៀហ្ស៊ីស៊ី​ស្ថាន ​បាន​ឲ្យ​ដឹងថា​ ​ទំនុកចិត្ត​ដែល​បាន​កសាង​រយៈពេល​២៥​ឆ្នាំ ​ក្នុង​ក្របខ័ណ្ឌ​ S​CO ​គឺ​ជា​គ្រឹះ​យ៉ាង​រឹងមាំ​សម្រាប់​ការ​បង្កើត​បច្ចេកវិទ្យា​ ​និង​ផលិតផល​រួមគ្នា​។

​លោក​បាន​បន្ថែម​ថា​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅកៀហ្ស៊ីស៊ី​ស្ថាន នា​ពេល​នេះ​ មិន​ត្រឹមតែ​ផ្តោត​លើ​ទីផ្សារ​ក្នុង​ស្រុក​ដែល​មាន​ប្រជាជន​ ៧​,​៤​លាន​នាក់​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​សម្លឹង​មើល​ឱកាស​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​នៃ​បណ្តា​ប្រទេស​សមាជិក​ S​CO ​ទាំង​មូល ​និង​ទីផ្សារ​ពិភពលោក​ផងដែរ​។

​គួរឲ្យ​ដឹង​ដែរ​ថា ក្នុង​អំឡុង​ជំនួប​ពិភាក្សា​ទ្វេ​ភាគី​រវាងប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន ​លោក​ Sadyr ​Zhaparov និង​ប្រធានាធិបតី​ចិន ​លោក​ ​X​i Jinping​ បាន​លើកឡើង​ថា​ ​ប្រទេស​ទាំង​ពីរ​គួរតែ​ធ្វើ​ការ​រួមគ្នា​ដើម្បី​បង្កើត​មន្ទីរពិសោធន៍​រួមគ្នា​នៃ​ ​«​ខ្សែក្រវ៉ាត់​ ​និង​ផ្លូវ​» ​(​Belt ​and ​Road​)​​ ​ព្រមទាំង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ ​AI ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ផងដែរ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា