ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

បរទេស ៖ ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង ពង្រឹងសន្តិសុខថាមពលជាតិ និងរុញច្រានការអភិវឌ្ឍបញ្ចេញកាបូនទាប។

Advertisement

កាសែតប៊ុលហ្គារី Novinata បានដកស្រង់របាយការណ៍ពិសេស និងចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ក្រោមយុទ្ធសាស្ត្រថ្មី ប្រទេសចិនមានគោលបំណងសម្រេចឱ្យបាននូវសមត្ថភាពដំឡើងថាមពលកកើតឡើងវិញសរុបឱ្យដល់ប្រមាណ ៣.៥ ប៊ីលានគីឡូវ៉ាត់ ត្រឹមឆ្នាំ២០៣០។ ចំណែកការផលិតអគ្គិសនីប្រចាំឆ្នាំចេញពីប្រភពស្អាត ត្រូវបានរំពឹងថា នឹងកើនឡើងដល់ប្រមាណ ៦ ទ្រីលានគីឡូវ៉ាត់ម៉ោង ក្នុងកំឡុងពេលដូចគ្នានេះ ដោយក្នុងនោះ សមត្ថភាពថាមពលខ្យល់ និងពន្លឺព្រះអាទិត្យរួមគ្នា នឹងដើរតួជាផ្នែកធំជាងគេនៃកំណើននេះ និងត្រូវបានគេព្យាករថាអាចកើនលើសពី ២.៨ ប៊ីលានគីឡូវ៉ាត់ ដែលក្លាយជាបច្ចេកវិទ្យាបៃតងដ៏ធំនៅលើពិភពលោក។

ក្រៅពីផែនការពង្រីកសមត្ថភាពផលិតថាមពលកកើតឡើងវិញនេះ ចិន ក៏បានផ្តោតសំខាន់ទៅលើអាទិភាពគន្លឹះមួយចំនួនទៀត រួមមាន ការអភិវឌ្ឍថាមពលខ្យល់នៅលើសមុទ្រឱ្យបានឆាប់រហ័ស, ការសាងសង់ប្រព័ន្ធរក្សាទុកថាមពលថ្មីៗ និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យបច្ចេកវិទ្យាបៃតង ខណៈដែលប្រទេសចិនកំពុងឈានទៅរកប្រព័ន្ធថាមពលដែលមានចីរភាពជាងមុន៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា