ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ​។​

Advertisement

​យោង​តាម​ការ​ចេញផ្សាយ​របស់​ ​RT​ ​បាន​ឱ្យដឹង​ថា ​នាវា​ចម្បាំង​នៃ​កង​នាវា​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​របស់​រុស្ស៊ី ​ជាច្រើន​គ្រឿង​ បាន​ធ្វើដំណើរ​ទៅដល់​កំពង់ផែ​ Qingdao​ ​របស់​ប្រទេស​ចិន​ហើយ​ ​ដើម្បី​ចូលរួម​ក្នុង​លំហាត់​សមយុទ្ធ​ជើងទឹក​រួមគ្នា​ប្រចាំ​ឆ្នាំ​មួយ​នេះ​។​

​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​បាន​គូសបញ្ជាក់​ថា​ កងទ័ព​ជើងទឹក​ទាំង​ពីរ​ ​ដោយ​មាន​ការ​ចូលរួម​ពីសំណាក់​កម្លាំង​ទ័ព​អាកាសចរណ៍​ផង​ នឹង​ធ្វើ​សមយុទ្ធ​ជាច្រើន​ ដូចជា ​ប្រតិបត្តិការ​ស្វែងរក ​និង​សង្គ្រោះ​ ​លំហាត់​សមយុទ្ធ​ប្រឆាំង​នាវា​មុជទឹក ​និង​ការពារ​ដែន​អាកាស​ ព្រមទាំង​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​។​

​ដោយឡែក​ខាង​ភាគី​ក្រសួង​ការពារ​ជាតិ​ចិន​វិញ ​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃអាទិត្យ​ដែរ​ថា​ ​លំហាត់​សមយុទ្ធ​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​កិច្ចសហប្រតិបត្តិការ​ប្រចាំ​ឆ្នាំ​រវាង​កងទ័ព​ទាំង​ពីរ​ ​ហើយ​មាន​គោលបំណង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ ​ព្រមទាំង​ថែរក្សា​សន្តិភាព ​និង​ស្ថិរភាព​នៅក្នុង​តំបន់​។ ​

ចិន​បាន​បញ្ជាក់​ទៀត​ថា​ ​កម្លាំង​មួយចំនួន​នៃ​ភាគី​ទាំង​ពីរ​ ​នឹង​ធ្វើ​ការ​ល្បាត​រួមគ្នា​តាម​សមុទ្រ​នៅក្នុង​តំបន់​ខ្លះ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ​បន្ទាប់ពី​សមយុទ្ធ​រួម​នេះ​បញ្ចប់​រួចរាល់​។​

​គួរឱ្យដឹង​ថា សមយុទ្ធ​បាន​រៀបចំ​ធ្វើឡើង​ នៅ​ចំ​ពេល​ដែល​រុស្ស៊ី​ និង​ចិន ​បាន​បញ្ជាក់​អំពី​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា ​រួម​ជាមួយ​ទំនាក់ទំនង​នយោបាយ​ និង​សេដ្ឋកិច្ច​កាន់តែ​ជិតស្និទ្ធ​។​

​កាលពី​ដើម​ឆ្នាំ​នេះ​ ​ប្រធានាធិបតី​ចិន ​លោក​ ​Xi​ ​Jinping​ ​បាន​ទទួលស្វាគមន៍​ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​នៅ​ទីក្រុង​ប៉េកាំង​។ ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នោះ​ ​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាង​ ​៤០​ ​នៅក្នុង​វិស័យ​នានា ​រួមមាន ​ពាណិជ្ជកម្ម​ បច្ចេកវិទ្យា ​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ និង​យោធា​។​

​តាម​ផែនការ​សមយុទ្ធ​ឆ្នាំ​នេះ​ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃចន្ទ ​រហូតដល់​ថ្ងៃទី​ ១៣​ ​ខែកក្កដា ​នៅ​ដែន​សមុទ្រ​ខេត្ត​ ​Qingdao​។ ​មហា​យក្ស​ចិន​ និង​រុស្ស៊ី ​បាន​ចាប់ផ្តើម​ធ្វើ​លំហាត់​សមយុទ្ធ​រួមគ្នា​ ​«​Joint​ ​Sea​» ​នេះ​តាំងពី​ឆ្នាំ ​២០១២​ មក​ម្ល៉េះ​។

​កាលពី​ឆ្នាំ​មុន​ ​សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​នៅជិត​កំពង់ផែ​ទីក្រុង​ ​Vladivostok ​របស់​ប្រទេស​រុស្ស៊ី ​ហើយក៏​ត្រូវបាន​បន្ត​ដោយ​ការ​ល្បាត​រួមគ្នា​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដូចគ្នា​នេះ​ដែរ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា