ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

បរទេស ៖ ខណៈពេលដែលសេដ្ឋកិច្ចសកលកំពុងមានភាពរង្គោះរង្គើ ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត ។

Advertisement

លោកស្រី Kelly Sims Gallagher នាយិកាសិក្សាធិការ ( The Fletcher School) នៃសាកលវិទ្យាល័យ Tufts University បានលើកឡើងថា កាលពីមុន សេដ្ឋកិច្ចថាមពលស្អាតត្រូវបានមើលឃើញថាពាក់ព័ន្ធទៅនឹងការប្រែប្រួលអាកាសធាតុតែមួយមុខគត់ ប៉ុន្តែបច្ចុប្បន្ន វាគឺជាវិស័យអាទិភាពសម្រាប់គាំទ្រសេដ្ឋកិច្ច។ 

វិស័យថាមពលស្អាត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារថ្មីរាប់លានកន្លែង និងជួយរុញសេដ្ឋកិច្ចទូទាំងពិភពលោកឱ្យបន្តដំណើរការទៅមុខ បើទោះបីជាស្ថិតក្នុងស្ថានភាពពិបាកដូចពេលបច្ចុប្បន្នក៏ដោយ។ នៅក្នុងឆ្នាំ២០២៥ ការវិនិយោគជាសកលទៅលើវិស័យថាមពលស្អាតកើនឡើងរហូតដល់ ២,២ ទ្រីលានដុល្លារ ដែលកើនឡើង ៧០ ភាគរយពីឆ្នាំ២០២០ ដោយក្នុងនោះ ចិន គឺជាអ្នកមានឥទ្ធិពលជាងគេ ហើយក៏ជាប្រភពផលិតបច្ចេកវិទ្យាស្អាតដែលមានតម្លៃទាប ដូចជា ផ្ទាំងសូឡា និងយានយន្តអគ្គិសនី (EV) ជាដើម។ អត្ថប្រយោជន៍នៃតម្លៃទាបបានជំរុញឱ្យបណ្តាប្រទេស និងអាជីវកម្មនានាងាកមកប្រើប្រាស់ថាមពលកកើតឡើងវិញ ជួយកាត់បន្ថយការចំណាយលើថាមពល។ មិនត្រឹមតែប៉ុណ្ណោះ វិស័យថាមពលស្អាត ក៏បានជំរុញនវានុវត្តន៍ និងភាពប្រកួតប្រជែងទីផ្សារសកល ដោយសារការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ និងមានជម្រើសកាន់តែច្រើនសម្រាប់ពិភពលោក។ ការពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់តាមរយៈការធ្វើពិពិធកម្មមានភាពចម្រុះ និងជម្រើសខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីៗ បានធ្វើឱ្យទីផ្សារសកលមានភាពបត់បែន និងកាន់តែរឹងមាំជាងមុន។

នៅពេលដែលចិនកំពុងក្តោបក្តាប់ទីផ្សារថាមពលស្អាតនេះយ៉ាងមានឥទ្ធិពល វាក៏បង្កឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង និងបានបង្កើតជារបាំងពាណិជ្ជកម្មថ្មីៗផងដែរ។ កត្តានេះ បានបង្កជាភាពតានតឹងមួយនៅក្នុងទំនាក់ទំនងការទូតដូចជា​ របាំងពាណិជ្ជកម្ម, ការស្វែងរកខ្សែច្រវាក់ផ្គត់ផ្គង់ផ្សេងមកជំនួស និងការបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យមានភាពចម្រុះ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យារបស់ចិន។ អ្វីដែលជាការកត់សម្គាល់ ប្រទេសចិន និងអាម៉េរិក គឺជាអ្នកបញ្ចេញឧស្ម័នកាបូនិចធំបំផុតនៅលើពិភពលោក ដែលពួកគេចាំបាច់ត្រូវយល់ដឹងពីសកម្មភាពរបស់ភាគីម្ខាងទៀត។ យ៉ាងណាមិញ ការប្រកួតប្រជែងគ្នារវាងមហាអំណាចទាំងពីរ ក៏បានបង្កើតឱ្យមានជម្រើសកាន់តែច្រើនទៅលើការចាប់យកបច្ចេកវិទ្យាពីសំណាក់បណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក ជាពិសេសពាក់ព័ន្ធទៅនឹងប្រភពបង្កើត និងការប្រើប្រាស់ថាមពលស្អាតតែម្ដង៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា