ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

​ថ្មី​ៗ​នេះ​ ​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​ ក្នុង​ចំណោម​អ្នកបង្កើត​អាជីវកម្ម​ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​AI​ លើ​ពិភពលោក​។

Advertisement

​ទ្រព្យសម្បត្តិ​កើនឡើង​យ៉ាង​ខ្លាំង​ខ្លា​បែប​នេះ ​បាន​ធ្វើឱ្យ​លោក​ ​Wenfeng​ ​អាច​វ៉ា​ដាច់​ឆ្ងាយ​សហគ្រិន​របស់​ក្រុមហ៊ុន​ល្បី​ៗ​ផ្សេង​ទៀត​ ​ដូចជា​ ​OpenAI​ ​(​ក្រុមហ៊ុន​អ្នកបង្កើត​ ​ChatGPT​) ​និង​ ​Anthropic​ ​(​អ្នកបង្កើត​ ​Claude​)​។

​យោង​តាម​សន្ទស្សន៍​មហាសេដ្ឋី​របស់​សារព័ត៌មាន​ ​Bloomberg​ ​គឺ ​Bloomberg​ ​Billionaires​ ​Index​ ​បាន​បង្ហាញ​ថា​ ​បច្ចុប្បន្ន ​លោក​ ​Liang​ ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​សុទ្ធ​សរុប​រហូតដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក ​ពោលគឺ​កើនឡើង​ដល់​ទៅ​ ២ ​ដង​ពី​ ​១៦,៧​ ​ពាន់​លាន​ដុល្លារ​ កាលពី​ពេល​វាយតម្លៃ​លើក​មុន​។

​តួលេខ​ដ៏​មហាសាល​នេះ​ បាន​រុញ​រូប​លោក​ឱ្យ​ស្ថិត​នៅ​លំដាប់ថ្នាក់​ខ្ពស់​ដាច់​ឆ្ងាយ​ ​បើ​ធៀប​នឹង​ប្រធាន​ក្រុមហ៊ុន​ ​OpenAI​ ​គឺ​លោក​ ​Greg​ ​Brockman​ ​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ ​១០០​ ​ក្នុង​បញ្ជី​មហាសេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​ប៉ាន់ស្មាន​ប្រមាណ​ ​២៥,៥​ ​ពាន់​លាន​ដុល្លារ​ និង​សហ​ស្ថាបនិក​ក្រុមហ៊ុន​ ​Anthropic​ ​លោក​ ​Dario​ ​Amodei​ ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ ​៤៩១​ ​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ​៧,៩៨​ ​ពាន់​លាន​ដុល្លារ​។

​អ្វី​ដែល​គួរឱ្យ​ភ្ញាក់ផ្អើល​ និង​នឹកស្មាន​មិន​ដល់​នោះ ​គឺ​សហ​ស្ថាបនិក​ ក្រុមហ៊ុន​ OpenAI​ ​លោក​ ​Sam​ ​Altman​ ​បែរជា​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​មហាសេដ្ឋី​កំពូល​ទាំង​ ៥០០​ ​នាក់​របស់​ ​Bloomberg​ ​ទៅ​វិញ​។ ​បើ​តាម​ទិន្នន័យ​ជាក់ស្ដែង​របស់​ទស្សនាវដ្ដី​ ​Forbes​ ​លោក​ ​Sam​ ​Altman​ ​មាន​ទ្រព្យសម្បត្តិ​ត្រឹមតែ​ ​៣,៤​ ​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

​គួរឱ្យដឹង​ដែរ​ថា ​ក្នុង​ការ​វាយតម្លៃ​ ​និង​ចាត់​ចំណាត់ថ្នាក់​នេះ​ ​ខាង​សារព័ត៌មាន​ ​Bloomberg​ ​បាន​ផ្តោត​សំខាន់តែ​ទៅ​លើ​បណ្ដា​ក្រុមហ៊ុន​ណា​ដែល​មាន​អាជីវកម្ម​ស្នូល​ ​និង​ប្រភព​ចំណូល​ភាគ​ច្រើន​បាន​មកពី​ ​ការ​បង្កើត​អាជីវកម្ម​ដែល​ជា​ម៉ូដែល​ ​AI​ ​សុទ្ធសាធ​តែម្ដង​ ដោយ​មិន​រាប់បញ្ចូល​អាជីវកម្ម​ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ ​AI​ ​ផ្សេង​ទៀត​ដែល​អាច​មាន​ដូចជា​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​ ​ឬ​ ​Data​ ​Centers​ ​និង​ឧស្សាហកម្ម​ផលិត​បន្ទះ​ឈីប​Semiconductors​នោះ​ទេ​។

​ការ​កំណត់​លក្ខខណ្ឌ​កំណត់​បែប​នេះ​ហើយ​ ​ទើប​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ៗ​មួយចំនួន​ ត្រូវបាន​ដក​ចេញ​ពី​ការ​ដាក់​ចំណាត់ថ្នាក់​នេះ​ ​ដែល​ក្នុង​នោះ​រួមមាន​លោក​ ​Elon​ ​Musk​ ​ស្ថាបនិក​ ​Tesla​ ​និង​ ​SpaceX​ ​លោក​Larry​ ​Page​ ​ស្ថាបនិក​ ​Google​លោក​ ​Jeff​ ​Bezos​ ​ស្ថាបនិក​ ​Amazon​ ​លោក​ ​Mark​ ​Zuckerberg​ ​ស្ថាបនិក​ ក្រុមហ៊ុន​Meta​ព្រមទាំង​លោក​ ​Jensen​ ​Huang​ ​ស្ថាបនិក​ ​Nvidia​ ​ជាដើម​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា