អតីតមន្ត្រីជាន់ខ្ពស់អារ៉ាប់រួម ចង់ឱ្យរដ្ឋាភិបាលពិចារណាដកមូលដ្ឋានទ័ពអាម៉េរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតីតមន្ត្រីជាន់ខ្ពស់អារ៉ាប់រួម ចង់ឱ្យរដ្ឋាភិបាលពិចារណាដកមូលដ្ឋានទ័ពអាម៉េរិក

អតីតមន្ត្រីជាន់ខ្ពស់អារ៉ាប់រួម ចង់ឱ្យរដ្ឋាភិបាលពិចារណាដកមូលដ្ឋានទ័ពអាម៉េរិក

សាស្ត្រាចារ្យសកលវិទ្យាល័យ UAE University នៃព្រះរាជាណាចក្រអារ៉ាប់រួមលោក Abdulkhaleq Abdulla កាលពីចុងសប្តាហ៍កន្លងមកនេះ បានលើកឡើងថា វាគួរដល់ពេលហើយសម្រាប់រដ្ឋាភិបាលក្នុងការពិចារណាដកចេញនូវមូលដ្ឋានទ័ពអាម៉េរិកទាំងអស់ចេញពីប្រទេសរបស់ខ្លួន។

Advertisement

ការបញ្ចេញមតិយោបល់ដែលត្រូវបានយកមកចេញផ្សាយដោយ Media ITE បានឱ្យដឹងទៀតថា ការយល់ឃើញរបស់លោក Abdulla ដែលជាអតីតទីប្រឹក្សាផ្ទាល់នៃព្រះអង្គម្ចាស់របស់អារ៉ាប់រួមរូបនេះ ធ្វើឡើងដោយសារតែអាម៉េរិកក្រោមរដ្ឋបាលលោក Donald Trump បានទាញតំបន់មជ្ឈិមបូព៌ាទាំងមូលឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ តាំងតែពីខែកុម្ភៈដោយមិនទាន់ដោះស្រាយរួចវិញនៅឡើយ។

អតីតមន្ត្រីជាន់ខ្ពស់រូបនេះបានរៀបរាប់ទៀតថា៖

“ដូចដែរអ្វីខ្ញុំបានរៀបរាប់ប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃនេះ។ អារ៉ាប់រួមដូចជាមិនចាំបាច់ត្រូវការអាម៉េរិកទៀតទេ ក្នុងការការពារខ្លួន ហើយគឺដូចដែលគ្រប់គ្នាបានមើលឃើញហើយ ក្នុងគ្រាដែលអ៊ីរ៉ង់បានបើកការវាយប្រហារដោយកំរោលនាពេលកន្លងមក សងសឹកទៅលើទីតាំងជាច្រើននៅលើទឹកដីរបស់យើង។”

នៅក្នុងការពន្យល់របស់លោក Abdulla ក៏បានបន្ថែមដែរថា យ៉ាងណាក្តី អារ៉ាប់រួមត្រូវការទិញយកតែសព្វាវុធទំនើបៗរបស់អាម៉េរិកប៉ុណ្ណោះ គឺគ្រប់គ្រាន់ហើយ។ ដូច្នេះពេលនេះ វាគឺជាពេលសំខាន់ និងល្អបំផុតសម្រាប់ការពិចារណាដកមូលដ្ឋានទ័ពអាម៉េរិកចេញពីប្រទេស ពីព្រោះថា ជាក់ស្តែង មូលដ្ឋានទ័ពទាំងនោះគ្រាន់តែជាឧបករណ៍ សម្រាប់ចំណាយប៉ុណ្ណោះ ប៉ុន្តែមិនបានប្រើប្រាស់ជាយុទ្ធសាស្ត្រឡើយ។

គួរឱ្យដឹងដែរថា ក្នុងថ្ងៃដដែលនេះ កាសែត The Wall Street Journal ក៏បានរាយការណ៍ដែរថា រដ្ឋាភិបាលអារ៉ាប់រួម គឺបានបើកកិច្ចពិភាក្សាជាមួយនឹងរដ្ឋាភិបាលលោក Trump រួចហើយផងដែរ ក្នុងលទ្ធភាពនៃការផ្លាស់ប្តូររូបិយវត្ថុក្នុងពាណិជ្ជកម្មមួយចំនួន ដើម្បីធានាឱ្យបានថា សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រដ៏សំបូរប្រេងមួយនេះ នឹងនៅតែបន្តអាចរីកចម្រើន និងរលូន ទោះបីជាសង្គ្រាមជាមួយនឹងអ៊ីរ៉ង់នឹងអាចអូសបន្លាយពេលវេលាកាន់តែយូរជាងនេះទៀតក្តី។

រំលឹកដែរថា ចាប់តាំងតែពីពេលដែលសង្គ្រាមផ្ទុះជាមួយនឹងប្រទេសអ៊ីរ៉ង់មកមូលដ្ឋានទ័ពអាម៉េរិកជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ាបូករួមទាំងអារ៉ាប់រួមផង បានទទួលរងការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់មីស៊ីល និងដ្រូនជាច្រើនលើករួចមកហើយ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា