នាវាផ្ទុកយន្តហោះចម្បាំងរបស់បារាំង អ៊ីតាលី និងហូឡង់ កំពុងរំកិលខ្លួនឆ្ពោះទៅច្រកសមុទ្រ Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាវាផ្ទុកយន្តហោះចម្បាំងរបស់បារាំង អ៊ីតាលី និងហូឡង់ កំពុងរំកិលខ្លួនឆ្ពោះទៅច្រកសមុទ្រ Hormuz

នាវាផ្ទុកយន្តហោះចម្បាំងរបស់បារាំង អ៊ីតាលី និងហូឡង់ កំពុងរំកិលខ្លួនឆ្ពោះទៅច្រកសមុទ្រ Hormuz

បរទេស​ ៖ កាលពីថ្ងៃពុធសប្ដាហ៍នេះ នាវាផ្ទុកយន្តហោះចម្បាំងរបស់ប្រទេសបារាំង Charles de Gaulle បានធ្វើដំណើរទៅកាន់សមុទ្រក្រហម Red Sea ដើម្បីចូលរួមប្រតិបត្តិការយោធាពិសេសក្នុងផែនការរំដោះ និងធានាសុវត្ថិភាពចំពោះការធ្វើដំណើរនាវាចរទាំងឡាយនៅច្រកសមុទ្រ Hormuz ដែលកំពុងរាំងខ្ទប់ដោយអ៊ីរ៉ង់ និងអាម៉េរិក។

Advertisement

យោងតាមការចេញផ្សាយរបស់កាសែត The Defense News បានសរសេរថា មុនបេសកកម្មនេះកើតឡើង រដ្ឋាភិបាលបារាំងបានអំពាវនាវយ៉ាងទទូចទៅកាន់ភាគីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលទីក្រុងតេហរ៉ង់ ឲ្យពិចារណាទៅលើសំណើរបស់ខ្លួនដែលបានដាក់ចេញក្នុងការធ្វើឲ្យប្រសើរឡើងវិញនូវប្រព័ន្ធសេដ្ឋកិច្ចពិភពលោកដែលកំពុងរងផលប៉ះពាល់ដោយសារការបិទច្រកទាំងសងខាងរបស់សមុទ្រ Hormuz ។

គួររំលឹកថា​ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កងកម្លាំងយោធាអាម៉េរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារតបតគ្នាសាជាថ្មីនៅច្រកសមុទ្រ Hormuz ដែលជាច្រកដ៏ចង្អៀតសម្រាប់ការផ្គត់ផ្គង់ប្រេងទៅកាន់ពិភពលោកមួយចំណែកធំ ខណៈដែលការវាយប្រហារតបតគ្នាលើកនេះបានអង្រួនបទឈប់បាញ់ដែលមានរយៈពេលជាង៤សប្តាហ៍ទៅហើយនោះឲ្យរង្គោះរង្គើរឡើងវិញ។

ការិយាល័យប្រធានាធិបតីបារាំង ក្រោយប្រកាសដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំង Charles de Gaulle បានលើកឡើងបែបនេះថា៖

«ចំពោះហេតុផលដែលយើងត្រូវប្រឹងប្រែងសាជាថ្មីនៅថ្ងៃនេះក៏ដោយសារតែការបន្តបិទច្រក Hormuz វាអាចធ្វើឲ្យមានការខូចខាតដល់សេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរឡើងៗ ហើយហានិភ័យនៃការអូសបន្លាយជម្លោះគឺធ្ងន់ធ្ងរពេកសម្រាប់ពួកយើង និងជារឿងដែលមិនអាចទទួលយកបានទៀតនោះទេ»។

ពាក់ព័ន្ធទៅនឹងសំណើដែលបានលើកឡើងនេះដែរ ប្រទេសបារាំង និងអង់គ្លេស បានសហការគ្នារៀបចំពង្រាងឯកសារអស់រយៈពេលជាច្រើនសប្តាហ៍មកហើយដោយសង្ឃឹមថានឹងអាចអនុញ្ញាតឲ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រ Hormuz នៅពេលដែលស្ថានការណ៍មានស្ថិរភាព ឬជម្លោះត្រូវបានដោះស្រាយ។

គួរឲ្យដឹងដែរថា ក្រៅតែពីកងទ័ពបារាំងដែលមានទាំងក្រុមនាវាផ្ទុកយន្តហោះ Charles de Gaulle គេក៏នឹងឃើញមានវត្តមានអមដោយនាវាចម្បាំងរបស់ប្រទេសអ៊ីតាលី និងហូឡង់ផងដែរ ហើយបច្ចុប្បន្ននេះ ពួកគេកំពុងធ្វើដំណើរទៅកាន់សមុទ្រក្រហមភាគខាងត្បូងមុននឹងបេសកកម្មណាមួយកើតឡើងនៅត្រង់ច្រកសមុទ្រ Hormuz៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា