អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

បរទេស ៖ ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ តាមរយៈការបោះទុនរួមគ្នារវាងក្រុមហ៊ុនអាល្លឺម៉ង់ និងអ៊ុយក្រែន ។

បើតាមសារព័ត៌មានអាល្លឺម៉ង់ Handelsblatt ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ក្រុមហ៊ុនអាល្លឺម៉ង់ដែលនឹងចូលរួមផលិតដ្រូននេះមានឈ្មោះ Auterion ខណៈក្រុមហ៊ុនអ៊ុយក្រែនមានឈ្មោះថា Airlogix ។ ក្រុមហ៊ុនទាំងពីរនេះនឹងបោះទុនវិនិយោគលើការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយក្នុងទំហំទឹកប្រាក់ប្រហែល ៣៤៩ លានដុល្លារ ។

ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរនេះ មានគម្រោងបញ្ចប់ការផលិតយន្តហោះដ្រូនទាំង ៥,០០០ គ្រឿងឱ្យរួចរាល់នៅត្រឹមពាក់កណ្តាលឆ្នាំ ២០២៧ ខាងមុខ ដោយក្នុងនោះមានយន្តហោះដ្រូនចំនួន ២ ប្រភេទ ។ មួយប្រភេទជាយន្តហោះដ្រូនចម្ងាយមធ្យម និងមួយប្រភេទទៀតជាយន្តហោះដ្រូនមានសមត្ថភាពហោះជ្រែកមេឃចម្ងាយឆ្ងាយរហូតដល់ ១,៥០០ គីឡូម៉ែត្រ ដែលអាចឱ្យអ៊ុយក្រែនវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ពោលគឺលើសពីសមរភូមិប្រយុទ្ធជួរមុខ ។

បើតាម Kyiv independent, ក្រុមហ៊ុន Auterion នឹងទទួលបន្ទុកអភិវឌ្ឍ Software និងប្រព័ន្ធប្រតិបត្តិការរបស់ដ្រូន ដោយប្រើប្រាស់ប្រព័ន្ធ AI ដើម្បីទប់ទល់នឹងការរំខានផ្នែកអេឡិចត្រូនិក ពីប្រព័ន្ធការពាររបស់រុស្ស៊ី ។

រីឯក្រុមហ៊ុន Airlogix នឹងទទួលខុសត្រូវផលិតសមាសធាតុគ្រឿងបន្លាស់ ព្រមទាំងគ្រោងឆ្អឹងផ្ទាល់របស់យន្តហោះដ្រូន ។ ផែនការផលិតដ្រូន ៥,០០០គ្រឿងនេះ កើតឡើងចំពេលដែលអ៊ុយក្រែនកំពុងបង្កើនការប្រើប្រាស់យន្តហោះដ្រូនចម្ងាយឆ្ងាយ ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធា និងទីតាំងថាមពលរបស់រុស្ស៊ី ដែលនៅឆ្ងាយពីសមរភូមិជួរមុខ ។

ជាក់ស្តែង លោកប្រធានាធិបតី Volodymyr Zelensky អះអាងកាលពីខែមុនថា អ៊ុយក្រែនគួរតែបង្កើនការបាញ់យន្តហោះដ្រូនចម្ងាយឆ្ងាយប្រឆាំងនឹងរុស្ស៊ីឱ្យបាន ១.០០០ គ្រឿងក្នុងមួយថ្ងៃ ។ ចំណែកនៅដើមខែកញ្ញា មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានព្រមានផងដែរថា ដែនអាកាសរបស់រុស្ស៊ី នឹងលែងមានសុវត្ថិភាពទៀតហើយ ជាហេតុនាំឱ្យព្រលានយន្តហោះនៅទីក្រុងមូស្គូ ចាប់ផ្តើមលុបចោលជើងហោះហើរជាបន្តបន្ទាប់ ៕ ប្រភព ៖ Kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា