អាល្លឺម៉ង់​គ្រោង​ទិញ​មីស៊ីល​ដ្រូន​របស់​អ៊ុយក្រែន​ អាច​វាយប្រហារ​បាន​ជាង​ ​១​,​០០០ ​គីឡូម៉ែត្រ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឺម៉ង់​គ្រោង​ទិញ​មីស៊ីល​ដ្រូន​របស់​អ៊ុយក្រែន​ អាច​វាយប្រហារ​បាន​ជាង​ ​១​,​០០០ ​គីឡូម៉ែត្រ​

អាល្លឺម៉ង់​គ្រោង​ទិញ​មីស៊ីល​ដ្រូន​របស់​អ៊ុយក្រែន​ អាច​វាយប្រហារ​បាន​ជាង​ ​១​,​០០០ ​គីឡូម៉ែត្រ​

​អាល្លឺម៉ង់​ត្រូវ​បាន​រាយការណ៍​ថា​ ​កំពុង​រៀបចំ​ទិញ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ពី​ប្រទេស​អ៊ុយក្រែន ​ក្នុង​គោលបំណង​ពង្រីក​សមត្ថភាព​វាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន​ ​ខណៈ​ទីក្រុង​បែរឡាំង​កំពុង​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​។

យោង​តាម​ការ​ចេញផ្សាយ​របស់​កាសែត​រុស្ស៊ី​ ​RT ​កិច្ច​ព្រមព្រៀង​ដែល​អាច​កើតមាន​នេះ​ ​អាច​នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​។ ​ដំណាក់កាល​ដំបូង​ ​អាល្លឺម៉ង់​អាច​ទិញ​មីស៊ីល​មួយ​ចំនួន​ ​ដើម្បីឱ្យ​កងទ័ព​ធ្វើ​ការ​សាកល្បង​នៅ​ដើម​ឆ្នាំ​ក្រោយ​។

​ប្រសិនបើ​ការ​ធ្វើតេស្ត​ទទួល​បាន​ជោគជ័យ​ ​ទីក្រុង​បែរឡាំង​អាចនឹង​បញ្ជាទិញ​បន្ថែម​ចំនួន​រាប់​រយ​គ្រាប់​។ ​ប្រព័ន្ធ​ដែល​ត្រូវ​បាន​គេ​ស្គាល់​នៅ​អ៊ុយក្រែន​ថា​ជាមីស៊ីល​យន្តហោះ​គ្មាន​មនុស្ស​បើក ​ឬ​ ​«​Bars​» ​ដែល​មាន​ន័យ​ថា​ ​«​ខ្លា​រ​ខិន​ព្រិល​»​ ​អាច​វាយប្រហារ​គោលដៅ​នៅ​ចម្ងាយ​ជាង​ ១​,​០០០​គីឡូម៉ែត្រ​ ​និង​អាច​ផ្ទុក​គ្រឿង​ផ្ទុះ​ទម្ងន់​រហូតដល់​ ​១០៥​គីឡូ​ក្រាម​។

ការ​ទិញ​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ ​ជា​ការ​បន្តពី​កិច្ចព្រមព្រៀង​ផលិត​រួមគ្នា​រវាង​អាល្លឺម៉ង់ ​និង​អ៊ុយក្រែន ​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ខែ​កក្កដា ​ឆ្នាំ​២០២៦​។ ​តាម​កិច្ចព្រមព្រៀង​នោះ​ អាល្លឺម៉ង់​ជា​អ្នក​ផ្ដល់​ថវិកា​សម្រាប់​ការ​ផលិត​ ​ខណៈ​មីស៊ីល​ដែល​ផលិត​បាន​ទាំងអស់​ត្រូវ​ប្រគល់​ជូន​អ៊ុយក្រែន​វិញ​។

​យុទ្ធនាការ​ទិញ​សម្ភារ​បរិក្ខារ​យោធា​របស់​អាល្លឺម៉ង់​កំពុង​កើនឡើង​ក្រោម​រដ្ឋាភិបាល​របស់​អធិការបតី ​Friedrich ​Merz ​ដែល​ស្វែងរក​ការ​ពង្រឹង​កង​ទ័ព​អាល្លឺម៉ង់​ឱ្យ​ក្លាយជា​កងទ័ព​ធម្មតា​ដ៏​ខ្លាំងក្លា​បំផុត​នៅ​អឺរ៉ុប ​ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​រុស្ស៊ី​។

​ដើម្បី​គាំទ្រ​ដល់​ការ​កសាង​កងទ័ព​ ​ទីក្រុង​បែរឡាំង​បាន​កែប្រែ​ច្បាប់​បំណុល​របស់​រដ្ឋធម្មនុញ្ញ​ ​ដើម្បី​ធានា​ថវិកា​ការពារ​ជាតិ​ដែល​មាន​ទំហំ​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​ ​ខណៈ​អាល្លឺម៉ង់​នៅតែ​ជា​អ្នក​ផ្តល់​ជំនួយ​យោធា​ដ៏​ធំ​បំផុត​ដល់​ទីក្រុង​កៀវ​។​

​ទោះជា​យ៉ាងណា​ ការ​កើនឡើង​នៃ​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​បាន​បង្កើន​ក្តី​បារម្ភ​ផ្នែក​សេដ្ឋកិច្ច​។​ ធនាគារ​កណ្តាល​របស់​អាល្លឺម៉ង់​បាន​ព្រមាន​ថា​ ​ប្រទេស​នេះ​អាចនឹង​ឈាន​ទៅរក​ឱន​ភាព​ថវិកា​ដ៏​ធំ​បំផុត​របស់​ខ្លួន​ ​ចាប់​តាំងពី​ការ​បង្រួប​បង្រួម​ជាតិ​មក​ដល់​ឆ្នាំ​២០២៨​។

​ជាមួយគ្នា​នេះ​ អ៊ុយក្រែន​កំពុង​ចាប់ផ្ដើម​ការ​នាំចេញ​អាវុធ​ឡើង​វិញ​យ៉ាង​សកម្ម ​ក្នុង​គោលបំណង​បង្កើន​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​។ ទោះជា​យ៉ាងណា​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​អាវុធ ​និង​ជំនួយ​ហិរញ្ញវត្ថុ​ពី​បរទេស​ក៏​កំពុង​ប្រឈម​នឹង​ការ​រិះគន់​ពី​អន្តរជាតិ​ ​ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​អំពី​អំពើពុករលួយ​កម្រិត​ខ្ពស់​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា