ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

​បរទេស ៖ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦នេះ​​។​

​យោង​តាម​ចេញផ្សាយ​ដោយ​កាសែត​រុស្សី​ ​RT បានបង្ហាញថា សរុប​ទិន្នន័យ​សម្រាប់​ពាក់កណ្តាល​ឆ្នាំ​នេះ ​តំណាង​ឱ្យ​ការ​កើនឡើង ​៤​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​តួលេខ​ពេញ​មួយ​ឆ្នាំ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ទីក្រុង​ប៊ែរឡាំង​កាលពីឆ្នាំ​មុន​។ សព្វាវុធ​សំខាន់​ដែលទទួលបានការ​អនុម័ត​ និង​ត្រូវ​បាន​បង្ហាញ​ជាផ្លូវការ មាន​ដូចជា ​នាវា​មុជទឹក​ ​INS Drakon ​ដែល​ជា​នាវា​មុជ​ទឹក​ថ្នាក់ Dolphin ​II ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​​អាល្លឺម៉ង់ ThyssenKrupp ​Marine Systems ​(​TK​MS​)​ជាដើម​។​ នាវា​ដែល​មាន​ប្រវែង​ជិត ៧០ ម៉ែត្រ​នេះ ​បាន​ចាកចេញ​ពី​ក្រុង​កំពង់ផែ​ Kiel ​ឆ្ពោះទៅកាន់​ប្រទេស​អ៊ីស្រាអែល​រួចរាល់​។ ​ក្រៅ​ពី​នោះ​ក៏​មាន​អាវុធ​ធុន​ស្រាល ​គ្រាប់​រំសេវ ​គ្រឿង​ផ្ទុះ ​និង​យន្តហោះ​គ្មាន​​មនុស្ស​បើក​ផ្សេងទៀត​​។

ទីក្រុង​ប៊ែរឡាំង ​ធ្លាប់​បាន​ផ្អាក​ការ​នាំចេញ​អាវុធ​ជាបណ្តោះអាសន្ន​បន្ទាប់ពី​មាន​ការ​ព្រួយបារម្ភ​អំពី​ប្រតិបត្តិការ​យោធា​ ​និង​ផែនការ​កាន់កាប់​នៅ​ហ្គាហ្សា​។ ​ការ​ហាមឃាត់​នោះ​ត្រូវ​បាន​លុបចោល​នៅ​ចុង​ឆ្នាំ២០២៥ ​បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​បណ្តោះអាសន្ន​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ ​​និងបាន​​ពង្រីក​ពាណិជ្ជកម្ម​យ៉ាង​ឆាប់រហ័ស​រវាង​គ្នា​ឡើង​វិញ​។

​ជាការកត់សម្គាល់ ទន្ទឹម​នឹង​ការ​អនុម័ត​លើការ​នាំចេញ​បរិក្ខាយោធា ​រដ្ឋាភិបាលអាល្លឺម៉ង់​ ក៏​បាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​ជាមួយ​អ៊ីស្រាអែល​ផងដែរ ដោយ​កងទ័ព​ជើង​ទឹក​អាល្លឺម៉ង់​ទើបតែ​បាន​បញ្ចប់​ការ​សាកល្បង​បាញ់​មីស៊ីល​បាលីស្ទិក​អ៊ីស្រាអែល​នៅ​ប៉ែក​អាត្លង់ទិក​ខាង​ជើង​ ​ដែល​មាន​សមត្ថភាព​វាយប្រហារ​គោលដៅ​រហូតដល់​ ៥០០ គីឡូម៉ែត្រ​។ លំហាត់​សម​យោធា​នេះ​ត្រូវបានកត់សម្គាល់​ពី​ការ​ផ្លាស់ប្តូរ​​សមត្ថភាព​យុទ្ធសាស្ត្រ​សម្រាប់​អាល្លឺម៉ង់ ​ដែល​ប្រព័ន្ធ​វាយប្រហារ​ចម្ងាយ​ឆ្ងាយ​បំផុត​របស់​ខ្លួន​​បាន​កម្រិត​ត្រឹមតែ​មីស៊ីល​ Taurus ​បាញ់​ពី​លើ​អាកាស​ប៉ុណ្ណោះ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា