ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

​បរទេស ៖ ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​។​

​ចេញផ្សាយដោយកាសែត RT បានឲ្យដឹងថា ក្រោយ​ខកខាន​ក្នុង​កិច្ចចរចា​នេះ​អស់​រយៈពេល​ជាង​១៣​ឆ្នាំ​ ​អ៊ីស្លង់ ​បាន​ជ្រើសរើស​យក​ជម្រើសរក្សា​ទំនាក់ទំនង​​បច្ចុប្បន្ន​របស់​ប្រទេស​ជាមួយនឹង​ប្លុក​អឺរ៉ុប ​ជំនួស​ឱ្យ​ការ​ស្វែងរក​សមាជិក​ភាព​ពេញលេញ​។

​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​យ៉ាង​តានតឹង ​ដែល​មាន​អ្នក​ចូលរួម​បោះឆ្នោត​រហូតដល់​ ៨​២​,​៥​ភាគរយ​នៃ​ពលរដ្ឋ​សរុប​ ​ក្នុង​នោះ​ ម្ចាស់​ឆ្នោត​ ​៥២​,​៨​ភាគរយ​ ​បាន​បោះឆ្នោត​​ប្រឆាំង​នឹង​គំនិត​ផ្តួចផ្តើម​ការ​ចរចា​ចូល​ជា​សមាជិក​ឡើង​វិញ​ ​ខណៈ​ដែល​ ៤៧​,​២​ភាគរយ​ ​បាន​បោះឆ្នោត​គាំទ្រ​។ ​បន្ទាប់ពី​ការ​រាប់​ឆ្នោត​ជា​សាធារណៈ​ ​នាយករដ្ឋមន្ត្រី​ ​អ៊ីស្លង់ លោក​ស្រី​ Kristrún ​Frostadóttir ​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​របស់​លោក​ស្រី​នឹង​គោរព​តាម​លទ្ធផល​ប្រជា​មតិ​មួយ​នេះដែលជាបំណងរបស់ប្រជាពលរដ្ឋ​។

​គួរឲ្យ​ដឹង​ដែរ​ថា​ ការ​បោះឆ្នោតធ្វើ​ប្រជា​មតិ​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​រដ្ឋាភិបាល​ ​ដេលជា​ឱកាស​ដ៏​សំខាន់​មួយ​ដើម្បី​ធានា​បាន​នូវ​ស្ថិរ​ភាព​សេដ្ឋកិច្ច​ ​និង​ពង្រឹង​សន្តិសុខ​ជាតិចំ​ពេល​មាន​ការ​កើនឡើង​នៃ​ភាព​តានតឹង​អន្តរជាតិ​ ​និង​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាក់ទិក​ទាំងមូល​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ កង្វល់​នៅក្នុង​ប្រទេស​ជុំវិញ​អធិបតេយ្យភាព​ ជាពិសេស​ទាក់ទង​នឹង​ការ​ការពារ​វិស័យ​នេសាទ​ដ៏​សំខាន់​របស់​អ៊ីស្លង់ ​គឺជា​កត្តា​ដែល​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​លទ្ធផល​នេះ​។ ​អ្នក​ប្រឆាំង​នឹង​គំនិត​ផ្ដួចផ្ដើម​នេះ​បាន​សម្តែង​ការ​ព្រួយបារម្ភ​​ថា​ ​ការ​ចូលរួម​ជាមួយ​សហ​ភាព​អឺរ៉ុប​នឹង​ធ្វើឱ្យ​ជល​ផល​ដ៏​មាន​តម្លៃ​របស់​កោះ​នេះ​ស្ថិត​ក្រោម​គោលនយោបាយ​នេសាទ​រួម​របស់​សហ​ភាព​អឺរ៉ុប ​ដែល​អាច​ដកហូត​ការ​គ្រប់គ្រង​ក្នុង​​ស្រុក​លើ​ដែន​ទឹក​របស់​ខ្លួន​។

​រំលឹក​ដែរ​ថា ​កាលពី​ដើម​ឡើយ​ ​អ៊ីស្លង់​បាន​ដាក់​ពាក្យសុំ​ចូលរួម​ជាមួយ​សហ​ភាព​អឺរ៉ុប​ក្នុង​ឆ្នាំ​ ២០០៩ ​បន្ទាប់ពី​មាន​ការ​ដួលរលំ​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បាន​បំផ្លាញ​ប្រព័ន្ធ​​ធនាគារ​របស់​ខ្លួន​។ ​ការ​ចរចា​ទាំងនោះ​ត្រូវ​បាន​កកស្ទះ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​ ​២០១៣ ​ដោយ​រដ្ឋបាល​ដែល​មាន​ជំហប្រឆាំង​ទៅ​នឹង​សហ​ភាព​អឺរ៉ុប​។​ ​ទោះបីជា​សម្ព័ន្ធ​ភាព​ឆ្វេង​និយម​ដែល​ត្រូវ​បាន​ជ្រើសរើស​ក្នុង​ឆ្នាំ​ ​២០២៤​ ​បាន​សង្ឃឹម​ថា​នឹង​លើក​យក​ការងារ​នេះ​មក​ពិចារណា​ឡើង​វិញ​ក៏​ដោយ​ ការ​បោះឆ្នោត​ចុងក្រោយ​នេះ​បាន​ពន្យារ​ពេល​ការ​ប៉ុនប៉ង់​ចូល​ជា​សមាជិក​​ទៅ​វិញ​។ ​នាយករដ្ឋមន្ត្រី​លោក​ស្រី​ ​Frostadóttir ​បាន​កោតសរសើរ​ចំពោះ​ចំនួន​អ្នក​ចូលរួម​បោះឆ្នោត​ដ៏​ច្រើន​ថា​ជា​ជ័យជម្នះ​សម្រាប់​ប្រជា​ធិបតេយ្យ ​ដោយ​កត់សម្គាល់​ថា​អ្នក​បោះឆ្នោត​បាន​បង្ហាញ​ពី​ការ​ពេញចិត្ត​ចំពោះ​តុល្យភាព​បច្ចុប្បន្ន​នៃ​ប្រទេស​រវាង​ការ​ធ្វើ​បរិយាបន្ន​អឺរ៉ុប ​និង​ការ​ធានា​ការពារ​ជាតិ​របស់​អង្គការ​ N​ATO ​និង​ការ​គ្រប់គ្រង​ធនធាន​ដោយ​ឯករាជ្យ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា