ឥណ្ឌា ​ដាក់ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យ៉ាង​ស្ងប់ស្ងាត់​ និង​អាច​បាញ់​ចេញ​បាន​ភ្លាម​ៗ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា ​ដាក់ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យ៉ាង​ស្ងប់ស្ងាត់​ និង​អាច​បាញ់​ចេញ​បាន​ភ្លាម​ៗ​

ឥណ្ឌា ​ដាក់ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យ៉ាង​ស្ងប់ស្ងាត់​ និង​អាច​បាញ់​ចេញ​បាន​ភ្លាម​ៗ​

​​ពេលនេះ​ ប្រទេស​ឥណ្ឌា ​កំពុង​បង្កើន​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ខ្ពស់​ ​និង​ត្រៀមលក្ខណៈ​ជាស្រេច​ជាពិសេស​សម្រាប់​ការ​ទប់ទល់​នឹង​សង្គ្រាម​នុយក្លេអ៊ែរ ​តាមរយៈ​ការ​ដាក់ពង្រាយ​ក្បាល​គ្រាប់​មួយចំនួន​យ៉ាង​ស្ងៀមស្ងាត់​បំផុត​ ​និង​អាច​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​បាន​គ្រប់​ពេល​ទាំងអស់​។

Advertisement

​កាសែត​រុស្ស៊ី​ ​RT​ ​ដោយ​បាន​ដកស្រង់​របាយការណ៍​ស្រាវជ្រាវ​ចេញ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​ទីក្រុង​ ​Stockholm​ ​ឬ​SIPRI​ ​បាន​ពន្យល់​ថា​​ ឈរ​ក្នុង​ទីតាំង​ភូមិសាស្ត្រ​ដែល​ប្រឈមមុខ​នឹង​ប្រទេស​មហា​អំណាច​អាវុធ​នុយក្លេអ៊ែរ​ទាំង​ ​២​ ​គឺ​ប៉ាគីស្ថាន ​និង​ចិន​ ​បូករួម​ទាំង​បញ្ហា​តុល្យភាព​អំណាច​ ​ដែល​កំពុង​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់​អាស៊ី​ផង​ ​ទើប​ធ្វើឱ្យ​រដ្ឋាភិបាល​ទីក្រុង​ញូវ​ដែលី​សម្រេចចិត្ត​ ​ក្នុង​ការ​ដាក់ពង្រាយ​អាវុធ​ប្រល័យ​ជា​លើក​ដំបូង​បែប​នេះ​។

​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ ទីក្រុង​ញូដេលី​បាន​ព្យាយាម​ទុកដាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចេញ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ពួកគេ​យ៉ាង​ហ្មត់ចត់​ ​ដើម្បី​បង្ការ​ការ​កើនឡើង​កម្ដៅ​យោធា​ដោយ​ចៃដន្យ​។

​ទោះជា​យ៉ាងណា​ក៏ដោយ​ចុងក្រោយ​នេះ​ ​ទិន្នន័យ​បាន​បង្ហាញ​ពី​ការ​ដាក់ពង្រាយ​ប្រតិបត្តិការ​ជា​លើក​ដំបូង​នៃ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន​ ​១២​ ​គ្រាប់​ក្នុង​ចំណោម​ក្បាល​គ្រាប់​ជិត​ ​២០០​ដែល​មាន​នៅក្នុង​ស្តុក​។

​ប្រភព​ដដែល​ជឿជាក់​ថា​ ​ក្បាល​គ្រាប់​ដែល​ទើប​ដាក់ពង្រាយ​នេះ​ ត្រូវបាន​ដាក់បញ្ឈរ​ត្រៀម​រួចរាល់​នៅក្នុង​នាវា​មុជទឹក​នុយក្លេអ៊ែរ​មួយចំនួន​ និង​នៅ​ទីតាំង​បាញ់​មីស៊ីល​ក្រោម​ដី​ ​ដែល​មាន​សក្ដានុពល​បំផុត​ ​ដើម្បី​អាច​ធ្វើ​ការ​វាយប្រហារ​បាន​យ៉ាង​ឆាប់រហ័ស​បំផុត​។​

ការ​វាយតម្លៃ​ចុងក្រោយ​បាន​គូសបញ្ជាក់​ថា​ ​ឃ្លាំង​ស្តុក​នុយក្លេអ៊ែរ​សរុប​របស់​ប្រទេស​ឥណ្ឌា​បាន​កើនឡើង​ពី​ ​១៨០​ ក្បាល​គ្រាប់​កាលពី​ឆ្នាំ​ ​២០២៥​ ​ទៅដល់​ ​១៩០​ ​គ្រាប់​ហើយ​នា​ពេល​បច្ចុប្បន្ន​។​

ក្នុង​នោះ​ ​SIPRI​ ​បាន​ប៉ាន់ប្រមាណ​ថា​ ​ប្រទេស​ចិន​ដែល​ជា​អ្នកជិតខាង​ដ៏​គួរឱ្យ​បារម្ភ​ជាង​គេ​បំផុត​របស់​ឥណ្ឌា​នោះ​បច្ចុប្បន្ន​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ធំ​ជាង​គេ​ទី​៣​របស់​ពិភពលោក​ ​ដោយ​មាន​ស្តុក​ទុក​ក្បាល​គ្រាប់​ជាង​ ​៦២០​ ​គ្រាប់​។ ​គេ​សង្ស័យ​ថា​ប្រទេស​ចិន​អាច​មាន​មីស៊ីល​បំពាក់​ក្បាល​នុយក្លេអ៊ែរ​ឆ្លង​ទ្វីប​ឬ​ ​ICBM​ ​ច្រើន​ប្រហែល​នឹង​រុស្ស៊ី ​ឬ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ ​២០៣០​។​

ងាក​ទៅ​ប្រទេស​ប៉ាគីស្ថាន​ដែល​ជា​អ្នកជិតខាង​ម្នាក់​ទៀត​របស់​ឥណ្ឌា​នោះ​ក៏​ជា​មហាអំណាច​នុយក្លេអ៊ែរ​ដូចគ្នា​ដែរ​។ ​រដ្ឋាភិបាល​ទីក្រុង​អ៊ីស្លា​ម៉ា​បាដ​មាន​នុយក្លេអ៊ែរ​យ៉ាងហោចណាស់​ ​១៧០​ ​គ្រាប់​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ក្បាល​នុយក្លេអ៊ែរ​ធំ​បំផុត​ទី​៦​របស់​ពិភពលោក​។

​ដូច្នេះ​ប្រទេស​ឥណ្ឌា​កំពុង​ប្រឈមមុខ​នឹង​បរិយាកាស​សន្តិសុខ​ដ៏​ស្រៀវស្រើប​មួយ​ ​ដោយ​ឈរ​នៅជាប់​នឹង​ប្រទេស​ជិតខាង​ប្រដាប់អាវុធ​នុយក្លេអ៊ែរ​ទាំង​ពីរ​។ ​រដ្ឋាភិបាល​ទីក្រុង​ញូវ​ដែលី​ក៏​តែងតែ​មាន​ជម្លោះ​ទឹកដី​ ​និង​ប្រវត្តិ​នៃ​សង្គ្រាម​ជាមួយ​ប្រទេស​ទាំង​ពីរ​ផង​។ ​ដូច្នេះ​វា​គឺជា​ភាព​ចាំបាច់​ខ្លាំង​ណាស់​ក្នុង​ការ​យល់ដឹង​ពី​របៀប​ដែល​ការ​ដាក់ពង្រាយ​នុយក្លេអ៊ែរ​របស់​ខ្លួន​ប្រៀបធៀប​ជាមួយនឹង​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​របស់​ចិន​ ​និង​ប៉ាគីស្ថាន​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា