អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង

អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង

បរទេស ៖ ខណៈដែលសហរដ្ឋអាម៉េរិកកំពុងបន្តដាក់ពង្រាយកងកម្លាំងប្រយុទ្ធជើងទឹករបស់ខ្លួនជាច្រើននៅក្នុងដែនសមុទ្រនាតំបន់មជ្ឈឹមបូព៌ានោះ នៅសប្តាហ៍នេះសារព័ត៌មានក្នុងស្រុករបស់អ៊ីរ៉ង់បានចេញផ្សាយថា រដ្ឋាភិបាលតេហរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង។

Advertisement

The War Zone បានសរសេរថា សមយុទ្ធយោធាត្រីភាគីរវាងទីក្រុងតេហរ៉ង់ ក្រុងមូស្គូ និងទីក្រុងប៉េកាំង ក្នុងឆ្នាំ២០២៦នេះមានឈ្មោះថា Maritime Security Belt 2026 ដែលអាចពាក់ព័ន្ធទៅនឹងសកម្មភាពជាបន្តបន្ទាប់របស់យោធាអាម៉េរិកនៅក្នុងដែនសមុទ្រ។

តាមពិតទៅ សមយុទ្ធយោធាដែលមានការចូលរួមគ្នារវាងប្រទេសទាំង៣នេះធ្លាប់បានធ្វើឡើងតាំងតែពីឆ្នាំ២០១៩មកម្ល៉េះ។ ដោយឡែកឆ្នាំនេះ អ៊ីរ៉ង់ ដែលជាម្ចាស់ផ្ទះនឹងរៀបចំយកទីក្រុងផែសមុទ្រ Bandar Abbas ដែលស្ថិតនៅភាគខាងត្បូងប្រទេស ធ្វើជាទីតាំងសមយុទ្ធ។

កាសែតអ៊ីរ៉ង់ Mehr news បានសរសេរថា៖ កងកម្លាំងទ័ពជើងទឹករបស់រុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រូវបានរំពឹងថា នឹងចូលរួមជាមួយនាវាចម្បាំងជាច្រើន ដើម្បីបង្ហាញសមត្ថភាពប្រតិបត្តិការច្រើនរូបភាព ព្រមទាំងធ្វើការសាកល្បងប្រតិបត្តិការបែបជាយុទ្ធសាស្ត្រ និងនីតិវិធីឆ្លើយតបយ៉ាងឆាប់រហ័សទៅកាន់សងរដ្ឋអាម៉េរិកនៅក្នុងច្រកសមុទ្រ Hormuz ផងដែរ។

ងាកទៅអាមេរិកវិញ មកដល់បច្ចុប្បន្ននេះ នៅមិនទាន់មានការឆ្លើយតប ឬប្រតិកម្មណាមួយនៅឡើយ។ គួរឲ្យដឹងដែរថា សមយុទ្ធកងទ័ពជើងទឹករួមគ្នាត្រីភាគីនេះ ក៏នឹងមានការចូលរួមពីកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC)ផងដែរ ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា