អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ម្សិលមិញ​នេះ​ កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ​។​

Advertisement

កាសែត​ប៊ុលហ្គារី​ ​Novinata​ ​បាន​ធ្វើ​ការ​រាយការណ៍​នេះ​ចេញ​ពី​សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ដោយ​បញ្ជាក់​ថា​ ​អ៊ីរ៉ង់​បាន​បើក​ការ​វាយប្រហារ​ទៅលើ​គោលដៅ​ទ័ព​អាម៉េរិក ​ដែល​ស្ថិត​នៅក្នុង​ប្រទេស​ជាច្រើន​ ​ដូចជា​ ហ្ស៊កដានី ​គុយ​វ៉ែត ​បារ៉ែ​ន ​និង​កាតា ​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​លើក​នេះ​។

​សេចក្តីថ្លែងការណ៍​បាន​បង្ហាញ​ទៀត​ថា​ ​មជ្ឈមណ្ឌល​បញ្ជា​ ​និង​គ្រប់គ្រង​ ​ប្រព័ន្ធ​ការពារ​អាកាស​ និង​មីស៊ីល ​រ៉ាដា ​ប្រព័ន្ធ​ទំនាក់ទំនង​ផ្កាយ​រណប​ កន្លែង​ដឹកជញ្ជូន​ ​ប្រេងឥន្ធនៈ​ ​គ្រាប់​រំសេវ ​និង​កន្លែង​ផ្ទុក​មីស៊ីល ​ក៏​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​អាកាសចរណ៍​ ​នៅ​តាម​ទីតាំង​ទាំងនោះ​ត្រូវបាន​រង​ផលប៉ះពាល់​។

​អ៊ីរ៉ង់​ក៏​បាន​អះអាង​ទៀត​ថា​ ​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ ​និង​ដ្រូន​សត្រូវ​ជាច្រើន​គ្រឿង​ បូករួម​ទាំង​បញ្ឈរ​បាញ់​មីស៊ីល​ ​HIMARS​ ​ព្រមទាំង​មជ្ឈមណ្ឌល​ទិន្នន័យ​ឆ្លាតវៃ​ និង​រោងចក្រ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ ​Amazon​ ​នៅក្នុង​តំបន់​ផងដែរ​។

​យោង​តាម​ទិន្នន័យ​ជា​តួលេខ​ជាក់ស្ដែង​ដោយ​អ៊ីរ៉ង់​ ក្នុង​នោះ​ ​IRGC​ ​បាន​បំផ្លាញ​ចាប់​រាប់​ពី​យន្តហោះ​ចម្បាំង​ ​និង​ឧទ្ធម្ភាគចក្រ​ចំនួន​ ​១១​ ​គ្រឿង​ យន្តហោះ​ឈ្លប​យក​ការណ៍​ ​និង​ប្រយុទ្ធ​ចំនួន​ ​១៧​ ​គ្រឿង​ យន្តហោះ​ចម្បាំង​ ​F​-​15​ ​មួយ​គ្រឿង​ យន្តហោះ​ល្បាត​ ​P​-​8​ ​មួយ​គ្រឿង​ យន្តហោះ​ដឹកជញ្ជូន​ ​C​-​17​ ​មួយ​គ្រឿង​ យន្តហោះ​ចាក់​សាំង​លើ​អាកាស​ចំនួន​ ​៨​ ​និង​ឧទ្ធម្ភាគចក្រ​ចំនួន​ ​៤​ ​គ្រឿង​៕

​គួរឱ្យដឹង​ដែរ​ថា​ ​កិច្ចខិតខំប្រឹងប្រែង​ដោយ​ប៉ាគីស្ថាន ​ដើម្បី​សម្របសម្រួល​រវាង​អ៊ីរ៉ង់​ និង​អាម៉េរិក​បាន​បរាជ័យ​ កាលពី​ដើម​ខែ​កន្លងមក​ ​ហើយ​ការ​វាយប្រហារ​គ្នា​រវាង​ក្រុង​តេហេរ៉ង់​ និង​ក្រុង​វ៉ាស៊ីនតោន ​បាន​ផ្ទុះឡើង​សាជាថ្មី​ ​និង​ឈាន​ទៅដល់​ការ​បិទ​ច្រក​សមុទ្រ​ ​Hormuz​ ​សាជាថ្មី​ម្តង​ទៀតផង​ មកដល់​បច្ចុប្បន្ន​នេះ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា