ជប៉ុន ផលិតដ្រូនប្រយុទ្ធពីក្រដាសកាតុង ដែលអាចវាយប្រហារបានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ផលិតដ្រូនប្រយុទ្ធពីក្រដាសកាតុង ដែលអាចវាយប្រហារបានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រ

ជប៉ុន ផលិតដ្រូនប្រយុទ្ធពីក្រដាសកាតុង ដែលអាចវាយប្រហារបានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រ

ប្រទេសជប៉ុនថ្មីៗនេះ បានចាប់ផ្តើមដាក់ពង្រាយដ្រូនប្រយុទ្ធបច្ចេកវិទ្យាទំនើបមួយប្រភេទដែលមានតម្លៃធូរថ្លៃខ្លាំង និងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអ្នកផលិតក្នុងស្រុក។ វាគឺជាផ្នែកមួយនៃការងាកទៅរកយុទ្ធសាស្ត្រក្នុងការប្រើប្រាស់សព្វាវុធប្រភេទស្វ័យប្រវត្តិនៅក្នុងវិស័យការពារជាតិ។

Advertisement

យោងតាមការចេញផ្សាយរបស់​ Tech Radar បានបញ្ជាក់ថា ដ្រូនទាំងនោះមានឈ្មោះថា AirKamuy 150 ជាបច្ចេកវិទ្យាទំនើបផ្តោតសំខាន់លើខ្ទង់ចំណាយតិច និងងាយស្រួលផលិតបានច្រើនក្នុងពេលវេលាខ្លី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ដ្រូនប្រយុទ្ធនេះ គឺជាការផលិតឡើងដោយប្រើប្រាស់ក្រដាសកាតុងប៉ុណ្ណោះ។ វាធ្វើឱ្យតម្លៃរបស់ដ្រូនមានត្រឹមតែចន្លោះពី ២០០០ ទៅ ២៥០០ ដុល្លារក្នុងមួយគ្រឿងពោលគឺទាបខ្លាំងជាងដ្រូនយោធាទូទៅ។

បច្ចុប្បន្ន សមត្ថភាពរបស់វាអាចប្រតិបត្តិការវាយប្រហារទៅលើទីតាំងប្រហែលជា ៥០ ម៉ាល ឬប្រមាណជា ៨០ គីឡូម៉ែត្រ និងអាចរក្សាការហោះហើរនៅលើលំហអាកាស ដោយមានការបញ្ជាពីចម្ងាយទៅដល់ ៨០ នាទី។ មិនត្រឹមតែប៉ុណ្ណោះ AirKamuy អាចផ្ទុកសារធាតុផ្ទុះជាប់នឹងខ្លួនទៅដល់ ៣ ផោន ឬប្រហែលជា ១,៥ គីឡូក្រាម ពោលគឺសមល្មមនឹងការវាយប្រហារបែបអត្តឃាត ឬបេសកកម្មតែមួយលើក ឬ one-way attack mission។

ក្រៅតែពីមានតម្លៃធូរថ្លៃ និងវាយប្រហារមានប្រសិទ្ធភាពល្អហើយនោះ ចំពោះការបំលាស់ទី និងដឹកជញ្ជូនវិញ វាបានផ្តល់ភាពងាយស្រួលខ្លាំងណាស់។ ជាទូទៅ ដោយសារវាមានរូបរាងស្មើជ្រុងល្អ ដូច្នេះប្រសិនបើផ្ទុកនៅក្នុងទូកុងទីន័រធម្មតា គេអាចរៀបចំ AirKamuy បានដល់ទៅ ៥០០ គ្រឿងក្នុងមួយទូ ហើយការតម្លើងប្រើប្រាស់ពេលត្រឹមតែ ៥ ទៅ ១០ នាទីប៉ុណ្ណោះ។

អ្វីដែលជាចំណុចកាន់តែពិសេសសម្រាប់ AirKamuy ដែលមានតួខ្លួនផលិតចេញពីក្រដាសកាតុងនោះគឺវាបានអនុញ្ញាតិឲ្យដ្រូនមួយនេះអាចធ្វើការហោះហើរនិងវាយប្រហារគោលដៅដោយគេចចេញពីប្រព័ន្ធរ៉ាដាកម្រិតទាបបានល្អប្រសើរជាងដ្រូនផ្សេងទៀតដែលជាធម្មតាផលិតពីដែក៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា