លោក John Ternus នឹងក្លាយជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Apple ជំនួសលោក Tim Cook | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក John Ternus នឹងក្លាយជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Apple ជំនួសលោក Tim Cook

លោក John Ternus នឹងក្លាយជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Apple ជំនួសលោក Tim Cook

បរទេស៖ ក្រុមហ៊ុន Apple បានតែងតាំងលោក John Ternus ជានាយកប្រតិបត្តិថ្មីជំនួសតំណែងលោក Tim Cook ដែលបានដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះអស់រយៈពេល ១៥ ឆ្នាំ។ នេះបើយោងតាមការរាយការណ៍ពី BBC។

Advertisement

លោក John Ternus នឹងចូលកាន់តំណែងជានាយកប្រតិបត្តិនៅថ្ងៃទី ១ ខែកញ្ញា ដោយបច្ចុបន្ននេះ លោកគឺជាប្រធានផ្នែកវិស្វកម្មផ្នែក hardware ដែលបានបម្រើការនៅក្រុមហ៊ុន Apple អស់រយៈពេល ២៥ ឆ្នាំ។ លោក John Ternus នឹងទទួលតំណែងបន្តពីលោក Tim Cook ដែលបានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple តាំងពីឆ្នាំ ២០១១ បន្ទាប់ពីសហស្ថាបនិកលោក Steve Jobs លាលែងពីតំណែងដោយសារបញ្ហាសុខភាព។

លោក Tim Cook នឹងបន្តធ្វើជានាយកប្រតិបត្តិពេញមួយរដូវក្តៅ ដើម្បីធ្វើការជាមួយ Ternus លើការផ្លាស់ប្តូររចនាសម្ព័ន្ននានា បន្ទាប់ពីនោះលោកនឹងជួយផ្នែកមួយចំនួនរបស់ក្រុមហ៊ុនរួមទាំង ការចូលរួមជាមួយអ្នកបង្កើតគោលនយោបាយជុំវិញពិភពលោកផងដែរ។

លោក Tim Cook ពណ៌នាការងារនេះថាជាឯកសិទ្ធិដ៏អស្ចារ្យបំផុតនៃជីវិតរបស់លោក ជាពិសេសការកាន់តំណែង​ដឹកនាំ Apple ​ឱ្យ​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​បំផុត​ក្នុង​លោក។ ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនសាធារណៈដំបូងគេដែលមានតម្លៃ ១ ទ្រីលានដុល្លារ និងឈានដល់តម្លៃ ៤ ទ្រីលានដុល្លារក្នុងពេលបច្ចុប្បន្ននេះ។

លោក Tim Cook បានពិពណ៌នាថា លោក John Ternus មានចក្ខុវិស័យបែបនាយកប្រតិបត្តិជាមួយនឹងគំនិតជាវិស្វករ និងព្រលឹងនៃអ្នកច្នៃប្រឌិត ដែលមានភាពដឹកនាំដោយសុចរិត និងកិត្តិយស។ ​លោកមិនមានមន្ទិលសង្ស័យទេ ដែលមាន​មនុស្ស​ត្រឹមត្រូវ​សម្រាប់​​ដឹកនាំ Apple ទៅ​ថ្ងៃ​អនាគត​។

លោក Ternus ត្រូវបានមើលឃើញថា មានលក្ខណៈគ្រប់គ្រាន់ក្នុងការជំនួសលោក Cook ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ។ ផ្អែកលើបទពិសោធន៍កន្លងមក លោក Ternus បានធ្វើការលើរាល់ផលិតផលសំខាន់ៗដែលក្រុមហ៊ុនបានបញ្ចេញរួមមាន iPad គ្រប់ជំនាន់, ទូរស័ព្ទ iPhone ជាច្រើនជំនាន់, AirPods និង Apple Watch ជាដើម។ លោកក៏មើលការខុសត្រូវលើការផ្លាស់ប្តូរប្រព័ន្ធដំណើរការពី Intel ទៅ Mac ផងដែរ។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ លោក John Ternus ពណ៌នា​លោក Cook ថាជា​អ្នក​ណែនាំរបស់លោក ជាមួយនឹងការបង្ហាញពីទំនុកចិត្តលើអ្វី ដែលអាចសម្រេចបានក្នុងឆ្នាំខាងមុខ។ ទន្ទឹមនឹងននេះ គេមើលឃើញថា Apple មានភាពស្ទាក់ស្ទើរក្នុងការឈានជើងចូលទៅក្នុងផលិតផល និងសេវាកម្មពាក់ព័ន្ធជាមួយនឹងបញ្ញាសិប្បនិម្មិត (AI) ដែលខុសពីក្រុមហ៊ុនដទៃទៀតដូចជា Google, Microsoft និង Meta ចំណាយប្រាក់រាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីឈានមុខគេនៅក្នុងតំបន់។

យ៉ាងណាមិញ គេរំពឺងថា នាយកប្រតិបត្តិថ្មីរបស់ Apple នឹងបង្ហាញពីយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការរួមបញ្ចូល AI ឱ្យកាន់តែស៊ីជម្រៅ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា