ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

Advertisement

បរទេស ៖ សហរដ្ឋ​អាម៉េរិក​ទើបតែ​ប្រារព្ធ​ខួប​លើក​ទី ​២៥០​ ​របស់​ខ្លួន​ ​ដោយ​មាន​ការ​ចូលរួម​អបអរសាទរ​យ៉ាង​ច្រើន​ពីសំណាក់​ពលរដ្ឋ​ និងស្ថានទូត​នៅ​តាម​បណ្តា​ប្រទេស​នានា​ប៉ុន្តែ​នៅ​ពីក្រោយ​រូបភាព​នេះ​មាន​ការ​យល់ឃើញ​មួយ​ថា ​បច្ចុប្បន្ន ​អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​ទៅ​វិញ​។​

​កាសែត​រុស្ស៊ី ​RT​ ​បាន​ធ្វើ​ការ​ដកស្រង់​ព័ត៌មាន​ចេញ​ពី​ការ​ស្ទាបស្ទង់​មតិ​កាលពីពេលថ្មី​ៗនេះ​ដែល​ធ្វើឡើង​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ ​Reuters​​។
​អត្ថបទ​វិភាគ​បាន​គូសបញ្ជាក់​ពី​វិបត្តិ​នៃ​ការ​បាត់បង់​ជំនឿចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​អាម៉េរិករហូតដល់ប្រមាណ ​៧០​ភាគរយ​ ដែល​លែង​ចាត់ទុក​សហរដ្ឋ​អាម៉េរិក​ជា​ប្រទេស​ដ៏​អស្ចារ្យ​បំផុត​នៅលើ​ពិភពលោក​ទៀត​ហើយ​។ ​លើស​ពី​នេះ មានប្រជាពលរដ្ឋប្រមាណ​​ ៦៤​ភាគរយ​ជឿ​ថា​ ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អាម៉េរិក​កំពុង​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​ ​ហើយ​ ​ប្រមាណ ៣៨​ភាគរយ​ផ្សេងទៀត បានបង្ហាញ​ពីការ​សង្ស័យ​ថា ​តើ​ប្រទេស​មួយនេះ​អាច​រស់រាន​មាន​ជីវិត​ក្នុង​រយៈពេល​ ​២៥០​ ​ឆ្នាំ​ខាងមុខ​ទៀត​ អាម៉េរិកនៅតែ​ជា​ប្រទេស​តែ​មួយ​ដែរ ​ឬ​ទេ​?​

​ក្រុម​អ្នកវិភាគបាន​ចង្អុលបង្ហាញ​ថា​ ក្តីស្រមៃ​របស់​ពលរដ្ឋ​អាម៉េរិក ​ឬ​ ​American​ ​Dream​ ​ដែល​បាន​បង្កើត​ជា​យូរ​មកហើយ​នោះកំពុងបាត់បង់។ រដ្ឋាភិបាលបានសន្យា​ថា ​កិច្ចខិតខំប្រឹងប្រែង​ធ្វើ​ការងាររបស់ពលរដ្ឋអាម៉េរិក​នឹង​ធានា​បាន​នូវ​ជីវិត​កាន់តែ​ល្អប្រសើរឡើង​ ​ដែលជាកត្តា​ជំរុញ​ឱ្យមាន​ក្ដី​អស់សង្ឃឹម​ ​ប៉ុន្តែ​បច្ចុប្បន្ន បែរជា​យុវជន​ជំនាន់​ក្រោយ​កំពុង​ប្រឈមមុខ​នឹង​បំណុល​យ៉ាង​ច្រើន​ កម្រិត​ទ្រព្យសម្បត្តិ​នៅ​ទ្រឹងដដែល​ ខណៈ​ទីផ្សារ​ផ្ទះសម្បែង​ដែល​មិន​សម​មូលបាន​ចាប់ផ្តើម​ធ្វើឱ្យ​មនុស្ស​ជាច្រើន​មានអារម្មណ៍​ថា ​ប្រព័ន្ធ​គ្រប់គ្រង​កំពុងតែ​ចាប់ផ្តើម​ដួលរលំ​។​

​ភាពគ្មានចក្ខុវិស័យ​រួមគ្នា​ក៏​ជាផ្នែកមួយរួមចំណែកក្នុងការបែងចែកប្រទេស​ជា​ពីរ​ផងដែរ​តាមរយៈ​ក្រុម​នយោបាយ​ស្តាំនិយម ​និង​ឆ្វេង​និយម​។ ​ក្រុម​អភិរក្ស​និយម​ស្តាំ​ ​The​ ​Conservative​ ​Right​ បាន​​ជំរុញ​ឱ្យ​មាន​ការ​លុបបំបាត់​បទប្បញ្ញត្តិ ​កាត់បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ និង​គោលនយោបាយ​ការ​បរទេស​ដែល​ផ្តល់​អាទិភាព​ដល់​អាម៉េរិក​មុន​គេ​ ឬ​America​-​first​ ​ខណៈពេល​ដែល​អាណត្តិ​ប្រធានាធិបតី​របស់​ លោក​ ​Donald​ ​Trump​ ​ធ្លាប់​បាន​សន្យា​ថា ​នឹង​មាន​បដិវត្តន៍​ជាតិនិយម​សេដ្ឋកិច្ច​ ​ស្របគ្នាជាមួយសំឡេងក្រុម​អ្នក​រិះគន់​វាយតម្លៃ​ថា​ ​ការ​ផ្តោត​អារម្មណ៍​របស់​លោក​ Trump នៅតែ​ជា​លក្ខណៈ​បុគ្គល​ខ្លាំង​ និង​អាច​ធ្វើឱ្យ​បាត់បង់​ឱកាស​ក្នុង​ការ​កសាង​គ្រឹះលទ្ធិ​ជាតិ​ដ៏​ស្អិត​ល្មួត​ជាមួយគ្នា​។​

​ដោយឡែក​ក្រុម​ឆ្វេង​និយម ​The​ ​Progressive​ ​Left ​វិញ​ បាន​បង្ហាញ​ពីការគាំទ្រ​ទៅលើគោលនយោបាយរបស់រដ្ឋបាលលោក Trump ជាពិសេសការ​បែងចែក​ទ្រព្យសម្បត្តិ​​ដែល​កំណត់​គោលដៅ​ជា​ឬសគល់​នៃ​បញ្ហា​យ៉ាង​ខ្លាំងក្លា​គឺ​ទៅ​លើ​​ក្រុម​មហាសេដ្ឋី​បច្ចេកវិទ្យា​ ដោយ​ពួកគេ​ជឿជាក់​ថា​ សេដ្ឋី​បច្ចេកវិទ្យា​មួយ​ក្រុម​នេះអាច​មាន​អំណាច​ខ្លាំង​ដែល​​ប្រឆាំង​ទៅនឹង​សម្លេង​របស់​រដ្ឋាភិបាល​អាម៉េរិក​បាន​។​

​សរុប​ជារួម ខណៈពេល​ដែល​ប្រទេស​អាម៉េរិក​កំពុង​រំលឹក​ខួប​ជា​ប្រវត្តិសាស្ត្រ​ប្រកបដោយ​​មោទនភាព​លើ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នោះ​ ក្រុម​អ្នកសង្កេតការណ៍​បាន​កត់សម្គាល់​ថា​ ​បញ្ហា​ប្រឈមដ៏​សំខាន់នៅ​ពេល​នេះគឺការលែង​ផ្តល់​តម្លៃ​​ទៅ​លើ​អតីតកាល​នោះ​ហើយ​ ​ប៉ុន្តែ​កើតមានសំណួរថា ​តើ​បក្សនយោបាយ​ផ្សេង​គ្នា​ចំនួន​ពីរ​នេះ​ ​នៅតែ​អាច​រួមគ្នា​បង្កើត​អនាគត​រួម​តែមួយ​បាន​ ​ឬ​យ៉ាងណា​នៅពេល​អនាគត​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា