ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

​បរទេស ៖ ការ​ស្ទង់​ប្រជាមតិ​ថ្មី​មួយ​របស់​ស្ថាប័ន​ ​YouGov​ ​ទៅ​លើ​មនុស្ស​ពេញ​វ័យ​ជាង​ ​២០០០​ ​នាក់​នៅ​ទូទាំង​ប្រទេស​បាន​បង្ហាញ​ថា​ ​ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត​។​

Advertisement

​យោង​តាម​ការ​ដកស្រង់​ និង​ចេញផ្សាយ​ដោយ​កាសែត​រុស្ស៊ី​ ​RT​ ​បាន​បញ្ជាក់​ថា មានប្រជាជន​ប្រមាណ​ជា​៧០​ ​ភាគរយ​​នៃ​អ្នកឆ្លើយតប​ការស្តង់មតិនៅក្នុង​ប្រទេស​អាល្លឺម៉ង់​ ​បាន​សម្តែង​ការ​ខ្វះ​ទំនុកចិត្ត​លើ​​កម្លាំង​ទ័ព​អាល្លឺម៉ង់​ដែល​នេះ​ជា​កម្រិត​ទំនុកចិត្ត​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​លោក​ខាងលិច​ទាំង​៧ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​ពោលគឺ​ស្ថិត​នៅ​ក្រោយ​ឆ្ងាយ​ពី​សហរដ្ឋ​អាមេរិក​ ​និង​បារាំង​។ ​ក្នុង​នោះ​ដែរ​ទោះបីជា​ ​៤០​ ​ភាគរយ​ទទួលស្គាល់​ថា​ ​កញ្ចប់​ថវិកា​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​នៅ​មាន​កម្រិត​ទាប​​ក៏ដោយ​ ​ក៏​សាធារណជន​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​រ៉ាប់រង​បន្ទុក​ហិរញ្ញវត្ថុ​នេះ​ ​ដោយ​ក្នុង​នោះ​ប្រមាណ​ជាង​៣ ​ភាគ ​៤ ​បាន​​ប្រឆាំង​នឹង​ការ​ដំឡើង​ពន្ធ ​ខណៈ​ដែល​ភាគ​ច្រើន​ទាត់ចោល​ការ​កាត់បន្ថយ​សេវា​សាធារណៈ​ ​ឬ​ការ​បង្កើន​បំណុល​រដ្ឋ​ដើម្បី​​យកមក​ចំណាយ​សម្រាប់វិស័យការពារជាតិ​ និងបង្កើនសមត្ថភាពកងទ័ព។ ​

​លទ្ធផល​នេះ​បាន​លេចឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​មាន​ផែនការ​បង្កើនចំនួនកង​ទ័ព​សកម្ម​ពី​ ​១៨៣,០០០​ ​នាក់​ ​ដល់​ ​២៦០,០០០​ ​នាក់​ ​និង​ពង្រីក​កម្លាំង​បម្រុង​ដល់​ ​២០០,០០០​ ​នាក់ ​ខណៈ​ដែល​ជម្លោះ​នៅតែ​បន្ត​នៅឡើយ​ក្នុង​​ប្រទេស​អ៊ុយក្រែន​។​ ​បន្ថែម​ពីលើ​បញ្ហា​នេះ​ ​អាល្លឺម៉ង់ ​ក៏​កំពុង​ជួប​សម្ពាធ​ពី​បរទេសផងដែរ ខណៈ​ប្រធានាធិបតី​អាមេរិក​ ​Donald​ ​Trump​ ​បាន​អំពាវនាវ​ឱ្យ​សម្ព័ន្ធមិត្ត​ណា​តូ​នៅ​អឺរ៉ុប​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​​ចំណែកឯ​ទីក្រុង​ម៉ូស្គូ​បាន​ព្រមាន និង​ប្រឆាំង​ទៅនឹង​ការ​កើនឡើង​នៃ​ចំនួនយោធា​នៅក្នុង​តំបន់​​។

​ទោះជា​យ៉ាងណា​ក៏ដោយ​ ​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ស្រុក​ដើម្បី​កសាង​កម្លាំងកងទ័ព​ឡើងវិញ​បាន​ជួបប្រទះ​នឹង​ការ​ប្រឆាំង​ពី​​សាធារណជន ​រួមទាំង​ការ​តវ៉ា​លើ​ប្រព័ន្ធ​ចុះឈ្មោះ​យោធា​ដែល​ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​ឡើងវិញ​ ​ខណៈដែលចំនួន​យុវជន​ដែល​បដិសេធ​មិន​ធ្វើ​កាតព្វកិច្ច​យោធាមានការកើនឡើងលើសលប់​ដោយសារ​យតែបញ្ហា​គ្មានជំនឿចិត្ត​លើរដ្ឋាភិបាល៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា