ប្រទេស​ម៉ារ៉ុក​ ដាក់​ឈ្មោះ​ផ្លូវ​ល្បឿន​លឿន ​Donald​ ​J​.​ ​Trump​ បង្ហាញពីការដឹង​គុណ​ចំពោះ​លោក Trump | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេស​ម៉ារ៉ុក​ ដាក់​ឈ្មោះ​ផ្លូវ​ល្បឿន​លឿន ​Donald​ ​J​.​ ​Trump​ បង្ហាញពីការដឹង​គុណ​ចំពោះ​លោក Trump

ប្រទេស​ម៉ារ៉ុក​ ដាក់​ឈ្មោះ​ផ្លូវ​ល្បឿន​លឿន ​Donald​ ​J​.​ ​Trump​ បង្ហាញពីការដឹង​គុណ​ចំពោះ​លោក Trump

​បរទេស ៖ ប្រមុខដឹកនាំប្រទេស ម៉ារ៉ុក បានសម្រេចប្ដូរឈ្មោះផ្លូវល្បឿនលឿនប្រចាំប្រទេស ​Tiznit​-​Dakhla មកជាឈ្មោះ ​Donald​ ​J​.​ ​Trump​ ​Highway​ ​វិញ ដែលជាការបង្ហាញពីការដឹកគុណចំពោះលោក ​Donald​ ​J​.​ ​Trump​ ដែលបានទទួលស្គាល់​អធិបតេយ្យភាព​របស់​ម៉ារ៉ុក​លើ​តំបន់​សាហារ៉ា ​។

Advertisement

ផ្អែកតាមការចេញផ្សាយដោយសារព័ត៌មាន Novinata បានឱ្យដឹងថា ការប្ដូរផ្លូវល្បឿនលឿនរបស់ប្រទេសម៉ារ៉ុក ដែលវែង​ជាង​គេ​បំផុត​​នៅ​អាហ្វ្រិក​ដូចបានលើកឡើងខាងលើនេះ បានបញ្ជាក់ពីទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសម៉ារ៉ុកដែលមានព្រះមហាក្សត្រ Mohammed VI ជាប្រមុខដឹកនាំ ជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald​ ​J​.​ ​Trump​ ហើយក៏ជាការបញ្ជាក់ពីកិច្ចសហប្រតិបត្តិការឈានដល់ចំណុចកំពូលជាប្រវត្តិសាស្ត្រនៃប្រទេសទាំង២ផងដែរ។

ចំណុចដែលគួរឱ្យកត់សម្កាល់មួយទៀតនៃការប្ដុរឈ្មោះផ្លូវល្បឿនលឿនពី ​Tiznit​-​Dakhla ដែលមានប្រវែងរហូតដល់ ១០៥៥ គីឡូម៉ែត្រ មកជាឈ្មោះ ​Donald​ ​J​.​ ​Trump​ ​Highway​ គឺជាបង្ហាញយ៉ាងច្បាស់ពី​ការ​ដឹង​គុណ​ដល់រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ដេល​ទទួលស្គាល់​អធិបតេយ្យភាព​របស់​ម៉ារ៉ុក​លើ​តំបន់​សាហារ៉ា ​កាលពី​ឆ្នាំ​ ​២០២០​។​

​តបទៅនឹងការសម្រេចប្ដូរឈ្មោះផ្លូវល្បឿនលឿនមួយខ្សែរនេះ ​ប្រធានាធិបតី​អាមេរិក ​លោកTrump​ ​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​សម្រេចចិត្ត​របស់ប្រមុខដឹកនាំប្រទេសម៉ារ៉ុក ព្រះមហាក្សត្រ Mohammed VI ​ដោយ​បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ ​Truth​ ​Social​ ​នូវ​សេចក្តី​កោតសរសើរ​ចំពោះ​ព្រះមហាក្សត្រ​ ​Mohammed​ ​VI​ ​និង​បាន​បង្ហាញ​ពីគោលបំណងចង់​ទៅ​ទស្សនា​ ​និង​ធ្វើ​​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿនមួយខ្សែ​នេះ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។​

​ក្រៅពី​តម្លៃ​និមិត្តរូបនៃកិច្ចទំនាក់ទំនងយ៉ាងស្អិតល្មួត ផ្លូវ​ល្បឿន​លឿន​ ​Donald​ ​J​.​ ​Trump​ ​នឹង​ក្លាយទៅជា​គ្រឹះ​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ច្រក​របៀង​អាត្លង់ទិក​របស់​ម៉ារ៉ុក ខនៈដែល​ផ្លូវ​ល្បឿន​លឿន​នេះ​ត្រូវបាន​សាងសង់​ឡើងស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ ​ដោយត​ភ្ជាប់​ជាមួយមជ្ឈមណ្ឌល​សេដ្ឋកិច្ច​សំខាន់​ៗ​រួមមាន​ដូចជា ​Tiznit​, ​Guelmim​, ​Laayoune​ ​និង​ ​Dakhla​ ហើយក៏ជាផ្លូវដែល​ជួយ​កែលម្អ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​យ៉ាងសំខាន់ក្នុង​ការ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ ជារបាំងដែលអាចជួយកាត់បន្ថយ​​ខ្យល់​បក់​ខ្លាំង​ ​និង​ជារបាំងការពារទឹក​ជំនន់ ហើយក៏ជាបណ្តាញតភ្ជាប់នៃសមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ទូទាំង​តំបន់​ទាំងមូល​ផងដែរ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា