ប្រជាពលរដ្ឋអាម៉េរិកជិតពាក់កណ្តាល ​ចង់ឲ្យ​មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​កំពូល​អ៊ីស្រា​អែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រជាពលរដ្ឋអាម៉េរិកជិតពាក់កណ្តាល ​ចង់ឲ្យ​មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​កំពូល​អ៊ីស្រា​អែល

ប្រជាពលរដ្ឋអាម៉េរិកជិតពាក់កណ្តាល ​ចង់ឲ្យ​មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​កំពូល​អ៊ីស្រា​អែល


​បរទេស ៖ យោង​តាម​លទ្ធផលនៃការ​ស្ទង់​មតិ​មួយធ្វើឡើងដោយ ​Economist​/​YouGov​ ​​និងបាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​​បាន​ឱ្យដឹង​ថា​ ​ប្រជាពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​ឡើងរហូតដល់ប្រមាណ ៤៩ភាគរយ បង្ហាញពីការ​គាំទ្រ​ឱ្យ​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​អន្តរជាតិ​ (ICC) ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក ​Benjamin​ ​Netanyahu​ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​យោធាពី​បទឧក្រិដ្ឋកម្ម​សង្គ្រាមនៅ​តំបន់​ហ្គាហ្សា ​(​Gaza​)​ ខណៈដែលប្រមាណ ២៧ភាគរយបាន​ប្រឆាំង​នឹង​ការ​អនុវត្ត​ដីកា​នេះ ហើយប្រមាណ ២៣​ភាគរយ​ ផ្សេង​ទៀត​នៅមិន​ទាន់​ប្រាកដប្រជា។

Advertisement

​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចេញ​ដីកា​ចាប់ខ្លួន​មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះ​នៅ​ឆ្នាំ​​២០២៤​ ​ដោយ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​ការ​វាយប្រហារ​ដោយ​ចេតនា​លើ​ប្រជាជន​ស៊ីវិល​ ​ជាពិសេស យុទ្ធសាស្ត្រសង្គ្រាមដោយ​ការ​​បង្អត់​អាហារទៅលើចំណាប់ខ្មាំង​។ ​ប៉ុន្តែ​ដោយសារតែ​ទាំង​អ៊ីស្រាអែល​ និង​សហរដ្ឋ​អាម៉េរិក ​មិន​ទទួលស្គាល់​យុត្តាធិការ​ ​ឬ​អំណាច​របស់​ ​ICC​ ​តុលាការអន្តរជាតិ​នេះ​គ្មាន​យន្តការ​ផ្លូវ​ច្បាប់​ណាមួយ​ដើម្បី​អនុវត្ត​ដីកា​នៅក្នុង​ប្រទេស​ទាំង​ពីរ​នោះ​ឡើយ​។

​តបតាមការ​ស្ទង់​មតិ​ខាងលើនេះ​បាន​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​ទស្សនៈ​របស់​សាធារណជន​ បន្ទាប់ពី​ជម្លោះ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​បាន​អូសបន្លាយ​ពេល​យ៉ាង​យូរ​។ យ៉ាងណាក៏ដោយ បើ​ទោះបីជា​ការ​គាំទ្រ​របស់​អាមេរិក​ទៅលើអ៊ីស្រាអែល​ ​មាន​ភាព​រឹងមាំ​ក៏ដោយ​ ប៉ុន្តែលទ្ធផលពី​ការ​ស្ទង់មតិ​បាន​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​ទស្សនៈ​របស់ប្រជាពលរដ្ឋអាម៉េរិក​។​

​ជាក់ស្ដែង ក្នុង​ចំណោម​ប្រជាជន​អាម៉េរិក​ដែល​មាន​អាយុ​ចាប់ពី​ ​៦៥​ ​ឆ្នាំ​ឡើង​ទៅ​ ប្រមាណ ​៤៣​ភាគរយ​ ​បាន​គាំទ្រ​ឱ្យ​មាន​ការ​ចាប់ខ្លួន​ លោក​ ​Netanyau​។ ​គួរឲ្យដឹង​ដែរ​ថា ​ការ​ស្ទង់មតិ​​នេះ ​បាន​កើតមានឡើង​ចំ​ពេល​ដែល​លោក​ ​Netanyau​ ​​ធ្វើដំណើរ​ទៅបំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​ជួប​ពិភាក្សាជាមួយ​ប្រធានាធិបតី​អាមេរិក​ លោក​ ​Donald​ ​Trump​ ​និង​ចូលរួម​ពិធី​បុណ្យ​សព​របស់​អតីត​សមាជិក​ព្រឹទ្ធសភា ​លោក​ ​Lindsey​ ​Graham ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា