បដិវត្តថ្មីនៃ AI ៖ លោក Trump និងមេដឹកនាំបច្ចេកវិទ្យាធំៗ ចុះហត្ថលេខា ដើម្បីបន្ថយល្បឿនអភិវឌ្ឍ AI មុនពេលគ្រប់គ្រងលែងបាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បដិវត្តថ្មីនៃ AI ៖ លោក Trump និងមេដឹកនាំបច្ចេកវិទ្យាធំៗ ចុះហត្ថលេខា ដើម្បីបន្ថយល្បឿនអភិវឌ្ឍ AI មុនពេលគ្រប់គ្រងលែងបាន

បដិវត្តថ្មីនៃ AI ៖ លោក Trump និងមេដឹកនាំបច្ចេកវិទ្យាធំៗ ចុះហត្ថលេខា ដើម្បីបន្ថយល្បឿនអភិវឌ្ឍ AI មុនពេលគ្រប់គ្រងលែងបាន

បរទេស ៖ មេដឹកនាំក្រុមហ៊ុនបង្កើត និងអភិវឌ្ឍន៍ប្រព័ន្ធខួរក្បាលសិប្បនិម្មិត ឬ AI កំពូលៗ ទាំង៦ នៅអាមេរិក បានរួមគ្នាចុះហត្ថលេខាលើការប្តេជ្ញាចិត្តមួយនៅសេតវិមានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីដាក់ចេញនូវវិធានការគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ក្នុងគោលបំណងធានាថា បច្ចេកវិទ្យារបស់ពួកគេមិនដើរខុសផ្លូវ ឬលែងស្តាប់តាមការបញ្ជានៅពេលខាងមុខនោះឡើយ។

យោងតាមការចេញផ្សាយរបស់កាសែត RT បានបញ្ជាក់ថា ឯកសារចុះហត្ថលេខានេះមានឈ្មោះថា កិច្ចព្រមព្រៀងសេតវិមាន ស្តីពីបញ្ញាវ៉ៃឆ្លាត ( White House Accord on Super Intelligence) និងការទទួលខុសត្រូវរួមគ្នាស្តីពីបច្ចេកវិទ្យាជំនាន់ថ្មីដោយមានការចូលរួមចុះហត្ថលេខាពីសំណាក់ប្រធានាធិបតីអាមេរិក លោក Donald Trumpផងដែរ។ ក្រៅពីនោះ គេឃើញមានវត្តមានមេដឹកនាំបច្ចេកវិទ្យាដែលចុះហត្ថលេខាផ្សេងទៀត ដូចជា លោក Sundar Pichai នៃក្រុមហ៊ុន Google, លោក Dario Amodei នៃក្រុមហ៊ុន Anthropic, លោក Mark Zuckerberg នៃក្រុមហ៊ុន Meta, លោក Greg Brockman នៃក្រុមហ៊ុន OpenAI, លោក Elon Musk នៃក្រុមហ៊ុន xAI និងលោក Jensen Huang នៃក្រុមហ៊ុន Nvidia។

តាមការព្រមព្រៀងក្រុមអ្នកចុះហត្ថលេខាគ្រប់ក្រុមហ៊ុនដែលបង្កើតប្រព័ន្ធ AI កម្រិតខ្ពស់ ត្រូវតែមានប្រព័ន្ធគ្រប់គ្រង និងតាមដានផ្ទៃក្នុងដ៏រឹងមាំ ដើម្បីធានាថា បច្ចេកវិទ្យារបស់ពួកគេដំណើរការទៅតាមអ្វីដែលចង់បាន ហើយប្រសិនបើមានបញ្ហាកើតឡើងគឺត្រូវតែដឹងភ្លាមៗ ព្រមទាំងអាចដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលាបំផុត។

ក្រុមហ៊ុនទាំងអស់បានសន្យាថា នឹងធានាឲ្យបានថា ប្រព័ន្ធរបស់ពួកគេ មិនលួចចូលប្រព័ន្ធ ឬប្រើប្រាស់បណ្តាញបច្ចេកវិទ្យាផ្សេងៗដោយគ្មានការអនុញ្ញាតឡើយ។ ពួកគេបានបញ្ជាក់ថា នឹងប្រគល់អំណាចដល់ក្រុមការងារផ្ទៃក្នុង ដើម្បីមើលថែទាំ ការត្រួតពិនិត្យ និងការស្វែងរកកំហុសឆ្គងផ្សេងៗ ដើម្បីឲ្យដំណើរការទៅតាមផែនការ ព្រមទាំងកែប្រែបញ្ហាទាំងអស់នោះឡើងវិញ។

លើសពីនេះ ពួកគេក៏បានព្រមព្រៀងអនុញ្ញាតឲ្យមានអ្នកជំនាញឯករាជ្យពីខាងក្រៅ ចូលមកពិនិត្យមើលប្រព័ន្ធសុវត្ថិភាពរបស់ពួកគេ ហើយនឹងបង្កើតគណៈកម្មាធិការឯករាជ្យមួយនៅក្នុងក្រុមប្រឹក្សាភិបាល ដើម្បីតាមដានមើលថា តើក្រុមហ៊ុនបានធ្វើតាមការសន្យានេះដែរឬទេ។

កិច្ចព្រមព្រៀងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភរបស់អ្នកជំនាញ និងប្រជាពលរដ្ឋទូទៅ អំពីសមត្ថភាពរបស់ AI ដែលអាចអភិវឌ្ឍខ្លួនឯងបានលឿនហួសពីការរំពឹងទុក ព្រមទាំងករណីកើតឡើងជាញឹកញាប់ដែលប្រព័ន្ធទាំងនោះលួចចូលទៅក្នុងបណ្តាញខាងក្រៅដោយគ្មានការអនុញ្ញាត។

លោក Mark Zuckerberg បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា៖ គោលបំណងសំខាន់គឺចង់ផ្តល់ទំនុកចិត្តដល់ប្រជាជនអាមេរិក និងអតិថិជនថា បច្ចេកវិទ្យានេះដំណើរការទៅតាមអ្វីដែលមនុស្សចង់បាន។ នេះមិនមែនជាកិច្ចការតែមួយគត់ដែលត្រូវធ្វើនោះទេ ប៉ុន្តែវាគឺជាចំណុចចាប់ផ្តើម និងជាកិច្ចព្រមព្រៀងរួមមួយដែលក្រុមហ៊ុនទាំងអស់ក្នុងវិស័យនេះអាចធ្វើការជាមួយគ្នាបាន។

នៅក្នុងជំនួបនោះដែរ លោក Donald Trump ក៏បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដោយតម្រូវឲ្យស្ថាប័នរដ្ឋទាំងអស់ផ្លាស់ប្តូរមកប្រើពាក្យ Super Intelligence និងអក្សរកាត់ «SI» វិញ ជំនួសឲ្យការហៅថា បញ្ញាសិប្បនិម្មិត (Artificial Intelligence) ឬ «AI»៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា