Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

បរទេស ៖ ក្រុមអ្នកជំនាញសន្តិសុខលើប្រព័ន្ធអ៊ិនធឺណេតរបស់អាម៉េរិកនៅដើមខែមេសានេះបានព្រមានថា ក្រុម hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក។

Advertisement

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN បានរៀបរាប់ថា software មួយនេះនឹងក្លាយទៅចំណែកដ៏សំខាន់មួយនៅក្នុងសង្វាក់ផ្គត់ផ្គង់ដ៏ធំដែលនឹងអាចវាយប្រហារទៅលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ជាពិសេសលុយគ្រីបតូដែលជាគោលដៅសំខាន់ ហើយ hackers នឹងចូលទៅលួចលុយលើប្រព័ន្ធអ៊ីនធឺណេតដើម្បីយកមកផ្គត់ផ្គង់កម្មវិធីផលិតមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

អ្នកជំនាញសន្តិសុខទាំងនោះក៏បានសំដែងក្តីព្រួយបារម្ភដែរថា វានឹងអាចប្រើប្រាស់ពេលវេលាយូរក្នុងការបោសសំអាត bug ចេញពីប្រព័ន្ធធ្វើការរបស់ក្រុមហ៊ុន។​ bug software ទាំងនោះចាប់ផ្តើមបង្ហាញខ្លួនធ្វើទុក្ខក្រុមហ៊ុនមួយចំនួនរបស់អាមេរិកកាលពីព្រឹកថ្ងៃអង្គារ ទី១ ខែមេសា ដោយក្នុងរយៈពេលប្រមាណជា៣ម៉ោង។​ hackers ដែលគេជឿជាក់ថាមានការពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងជើងបានចូលទៅដំណើរការគណនេយ្យរបស់អ្នកផលិត និងអភិវឌ្ឍកម្មវិធីកំព្យូទ័រម្នាក់ដែលជាអ្នកគ្រប់គ្រងកម្មវិធីការងារមួយមានឈ្មោះថា Axois។

ពួក Hacker អាចដំណើរការលើអាខោនរបស់អ្នកអភិវឌ្ឍកម្មវីធី រួចហើយពួកគេបានធ្វើការអាប់ដេតរៀបចំរួចជាស្រេចទៅកាន់ស្ថាប័នជាច្រើនដែលបានទាញយកកម្មវិធី Axois ក្នុងអំឡុងពេលនោះ ។ hackers បានកំណត់គោលដៅបន្ទាប់ជាក្រុមបុគ្គលដែលជានាយកប្រតិបត្តិសន្តិសុខតាមអ៊ីនធឺណិតនៅទូទាំងប្រទេស។

គួរឲ្យដឹងដែរថា​ កម្មវិធីអភិវឌ្ឍគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងជាងពាក់កណ្តាលគឺបានដំណើរការក្រោមការឧត្ថម្ភដោយសកម្មភាពលួចលុយឌីជីថលរបស់ hackers ដែលធ្វើការឲ្យរដ្ឋាភិបាល នេះបើយោងតាមតួលេខដែលបង្ហាញដោយសេតវិមានអាម៉េរិកកាលពីឆ្នាំ២០២៣។

កាលពីឆ្នាំ២០២៥កន្លងទៅ ពិភពលោកបានភ្ញាក់ផ្អើលម្តងរួចមកហើយ ដោយការលើកឡើងថា​ អ្នកជំនាញ hackers របស់កូរ៉េខាងជើងបានលួចលុយគ្រីបតូក្នុងទំហំទឹកប្រាក់ទៅដល់ ១,៥ពាន់លានដុល្លារបានយ៉ាងជោគជ័យក្នុងដំណើរការតែមួយលើកប៉ុណ្ណោះ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា