លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

​បរទេស ៖ ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​ នេះ​បើ​យោង​តាមសេចក្ដីរាយការណ៍​របស់​ ​Novinata​ ​។​

Advertisement

​ក្នុងដំណើរទស្សនកិច្ច​នៅ​ថ្ងៃព្រហស្បតិ៍​ សប្ដាហ៍នេះ ​បាន​ធ្វើឱ្យ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ​លោកស្រី​ ​Sanae​ ​Takaichi​ ​រិះគន់​យ៉ាង​ខ្លាំង​ដោយ​លើកឡើង​ថា វា​ជា​រឿង​ដែលមិន​អាច​ទទួលយក​បាន​ដាច់ខាត​។​ ប្រតិកម្ម​​នេះ​កើតឡើង​ចំពេល​មាន​វិវាទ​ដែនដី​ដែល​កំពុង​បន្ត​កើតមាន​រវាង​ប្រទេស​ទាំង​ពីរ​នៅក្នុង​តំបន់​ដែន​កោះ​នេះ​នៅឡើយ​។​​ នៅលើ​កោះ​ ​Iturup​ ​លោក​ ​Putin​ ​បាន​ជួបប្រជុំ​ជាមួយ​អភិបាល​តំបន់​ ​Sakhalin​ ​គឺ​លោក​ ​Valery​ ​Limarenko​ ​ដើម្បី​ពិភាក្សា​អំពី​សេដ្ឋកិច្ច​ក្នុង​ស្រុក​។ ​យ៉ាងណាក៏ដោយ បើទោះបីជា​​លោក​ ​Limarenko​ ​បាន​រាយការណ៍​អំពី​ស្ថិរភាព​ហិរញ្ញវត្ថុ​ជា​រួម​ក៏ដោយ​ ​ប៉ុន្តែលោក​បាន​កត់សម្គាល់​ថា​ ​រូបិយប័ណ្ណ​រូប​ល ​(ruble)​ ​ដែល​កំពុង​ឡើង​ថ្លៃ​ ​បាន​ដាក់​សម្ពាធ​លើ​ចំណូល​ពន្ធ​ប្រចាំ​តំបន់​។ ​លោក​ ​Putin​ ​បាន​ទទួលស្គាល់​ផលប៉ះពាល់​នេះ​ ​ដោយ​ថ្លែង​ថា ​រូបិយប័ណ្ណ​រឹងមាំ ​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកប្រើប្រាស់​ ​ប៉ុន្តែ​បង្កើត​ជា​បញ្ហា​ប្រឈម​សម្រាប់​អាជីវកម្ម​ដែល​ផ្អែក​លើ​ការ​នាំចេញ​។​

​សូមជម្រាបថា​ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ដូចបានលើកឡើងខាងលើ ​មេដឹកនាំ​រុស្ស៊ី​រូប​នេះ​បាន​ចុះ​ពិនិត្យ​គ្រឹះស្ថាន​សំខាន់​ៗ​មួយចំនួន​ក្នុង​ស្រុក​។ ​នៅ​រោងចក្រ​កែច្នៃ​ត្រី​ ​Yasny​ ​លោក​បាន​​​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត និង​បាន​ភ្លក់​រសជាតិ​អាហារក្នុង​ស្រុក​មួយចំនួន​ផងដែរ​។ ​លោក​ក៏​បាន​ទៅ​ទស្សនា​មន្ទីរពេទ្យ​បង្អែក​ប្រចាំ​តំបន់​ ​ដែល​នៅ​ទីនោះ​បុគ្គលិក​សុខាភិបាល​បាន​បង្ហាញ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប​ៗ​ ​និង​បាន​ស្នើសុំ​រថយន្ត​សង្គ្រោះ​បន្ទាន់​ថ្មី​​ ព្រមទាំង​បាន​ទៅ​ទស្សនា​សាលារៀន​ក្នុង​តំបន់ ​ដែល​នៅ​ទីនោះ​សិស្សានុសិស្ស​បាន​បង្ហាញ​រូបូត​ប្រយុទ្ធ​ដែល​ពួកគេ​បង្កើត​ឡើងដោយ​ផ្ទាល់​ដៃ​។ មុនពេល​ចាកចេញ​ ​លោក​ ​Putin​ ​បាន​និយាយ​សំណេះសំណាល​ជាមួយ​ប្រជាជន​ក្នុង​ស្រុក​ ​ដោយ​បាន​ផ្លាស់ប្តូរ​ការ​សំណេះសំណាល​អំពី​បញ្ហា​អាកាសធាតុ​ និង​បញ្ហា​មួយចំនួន​ផ្សេង​ទៀត​ដែរ​។​

​គួរឱ្យដឹង​ដែរ​ថា​ ដំណើរទស្សនកិច្ច​នេះ​បាន​ធ្វើឱ្យ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ដែលកើតមានដ៏រ៉ាំរ៉ៃ​នៅលើ​ប្រជុំ​កោះ​នេះ​ឆាបឆេះ​ឡើងវិញ​ ​ខណៈដែល​ប្រជុំ​កោះ​នេះ​ស្ថិត​នៅ​ចន្លោះ​ភាគ​ខាងជើង​កោះ​ហុកកៃដូ ​(​Hokkaido​) ​របស់​ជប៉ុន​ ​និង​​ឧបទ្វីប​ Kamchatka​ ​របស់​រុស្ស៊ី​​ ។ ​ប្រទេស​ជប៉ុន​ បាន​ទាមទារ​កោះ​ចំនួន​៤ នៅ​ភាគ​ខាងត្បូង​ធ្វើជា​​ដែនដី​ភាគ​ខាងជើង​របស់​ខ្លួន​។ ​នេះ​ជា​វិវាទ​អធិបតេយ្យភាព​ដ៏​រ៉ាំរ៉ៃ​មួយ​ និង​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​​ឱ្យ​ទីក្រុង​មូស្គូ ​និង​ទីក្រុង​តូក្យូ​មិន​ដែល​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ផ្លូវការ​ណាមួយនោះឡើយតាំងពី​ក្រោយបញ្ចប់សង្គ្រាម​លោក​លើក​ទី​២​មកម្ល៉េះ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា