រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

បរទេស ៖ យោងតាមការស៊ើបអង្កេតរួមគ្នាមួយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសស៊ុយអ៊ែត និងហ្វាំងឡង់ បានឱ្យដឹងថា ប្រទេសរុស្ស៊ីកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់នាពេលខាងមុខ។

Advertisement

រូបភាពពីផ្កាយរណបថ្មីៗនេះត្រូវបានយកមកចេញផ្សាយដោយ The War Zone បានបង្ហាញពីសកម្មភាពសាងសង់បន្ទាយយោធាថ្មីៗ ឃ្លាំងរក្សាទុកគ្រាប់រំសេវ និងកន្លែងផ្ទុកបរិក្ខារយោធា។

មន្ត្រីស៊ើបការណ៍សម្ងាត់បានលើកឡើងថា បើទោះបីជាកងកម្លាំងរុស្ស៊ីកំពុងជាប់ដៃនៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ ក៏ការបង្កើតហេដ្ឋារចនាសម្ព័ន្ធនេះ នៅតែបន្តមានសកម្មភាពក្នុងគោលបំណងរៀបចំសម្រាប់ការប្រឈមមុខដាក់គ្នាទ្រង់ទ្រាយធំជាមួយក្រុមបណ្តាប្រទេសនៅតំបន់ណាតូ (NATO) នាពេលអនាគត។ ជាក់ស្តែង នៅព្រំដែនហ្វាំងឡង់ ហេដ្ឋារចនាសម្ព័ន្ធដែលបានពង្រីកយ៉ាងខ្លាំងដូចជានៅតំបន់ Novaya Vilga ដូច្នោះដែរ។ ក្រៅពីនេះ រុស្ស៊ី អាចនឹងមានលទ្ធភាពផ្ទុកកងទ័ពរហូតដល់ប្រមាណ ៨០,០០០ នាក់ ពោលគឺកើនឡើងពីចំនួនប្រហែល ២០,០០០ នាក់ កាលពីមុន។ ជារួម សមត្ថភាពផ្ទុកសរុបនៃចំនួនយោធារបស់រុស្ស៊ីដែលមាននៅស្ទើរគ្រប់ទីតាំងស្ថិតនៅប៉ែកខាងជើងនៃតំបន់អឺរ៉ុប រហូតដល់ប្រមាណ ១១៥,០០០ នាក់។

ជុំវិញបញ្ហានេះ លោក Thomas Nilsson ប្រធានផ្នែកស៊ើបការណ៍សម្ងាត់យោធា និងសន្តិសុខរបស់ប្រទេសស៊ុយអ៊ែត (MUST) បានមាននិយាយថា៖

«នេះគឺជាការគំរាមកំហែងមួយដែលយើងគួរតែយកចិត្តទុកដាក់ជាខ្លាំង។ យើងមិនត្រូវគិតថា ការធ្វើទាំងអស់នេះគ្រាន់តែដើម្បីបង្ហាញ ឬបង្អួតនោះទេ ប៉ុន្តែវាគឺជាការរៀបចំសមត្ថភាពសម្រាប់ការប្រឈមមុខដាក់គ្នាជាមួយអង្គការ NATO នៅក្នុងជម្លោះដ៏ធំមួយនៅពេលក្រោយ»។

និយាយជារួម ទាំងមន្ត្រីការពារជាតិ និងស៊ើបការណ៍សម្ងាត់របស់ស៊ុយអ៊ែត និងហ្វាំងឡង់ បានសង្កត់ធ្ងន់ថា ប្រសិនបើមានបទឈប់បាញ់ណាមួយកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន វានឹងធ្វើឱ្យរុស្ស៊ីមានកម្លាំងទ័ពទំនេរច្រើន និងគ្រប់គ្រាន់ ដើម្បីមកបំពេញក្នុងមូលដ្ឋានទ័ពភាគខាងជើងដែលទើបនឹងពង្រីកថ្មីទាំងនេះ ដែលវានឹងក្លាយទៅជាការបង្កើនការគំរាមកំហែងផ្នែកយោធាដោយផ្ទាល់ដល់ណាតូជាមិនខាន៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា