រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។

ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើន
សមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។

តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរ ៨ ផ្សេងទៀតនៅក្នុងប្រទេសអុីរ៉ង់។

លោក Likhachev បានថ្លែងថា ៖ «យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថាមពលបន្ថែមនៅក្នុងរោងចក្រ Bushehr ព្រមទាំងកិច្ចព្រមព្រៀងសម្រាប់ការសាងសង់រោងចក្រថាមពលបរមាណូខ្នាតតូចនៅក្នុងប្រទេសអុីរ៉ង់ផងដែរ»។

សូមជម្រាបថា បច្ចុប្បន្ន ការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រ ថាមពលទី២ និងទី៣ នៃរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr កំពុងបន្តដំណើរការនៅឡើយ ដោយបច្ចុប្បន្ន មានមនុស្ស១៤២ នាក់កំពុងធ្វើការនៅការដ្ឋានសាងសង់ និង ៥០ នាក់ទៀតកំពុងបំពេញភារកិច្ចផ្នែកសេវាកម្ម។

យោងតាមប្រធានក្រុមហ៊ុន Rosatom បានឱ្យដឹងថា ចំនួនអ្នកជំនាញការរុស្ស៊ីដែលចូលរួមក្នុងការសាងសង់នឹងត្រូវបង្កើនរហូតដល់ ៧០០ នាក់ ស្របតាមកម្រិតដែលបានរៀបចំផែនការទុកជាមុន។

ដោយឡែក ក្រុមហ៊ុនអ្នកជំនាញវិស័យថាមពលនុយក្លេអ៊ែររដ្ឋ Rosatom ដែលគេស្គាល់ជាទូទៅថា Rosatom គឺជាក្រុមហ៊ុនរដ្ឋរុស្ស៊ីដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងម៉ូស្គូ មានជំនាញខាងថាមពលនុយក្លេអ៊ែរ ផលិតផលមិនមែនថាមពលនុយក្លេអ៊ែរ និងផលិតផលបច្ចេកវិទ្យាទំនើបៗផ្សេងទៀត។

រោងចក្រនុយក្លេអ៊ែរដែល Rosatom ធ្លាប់បានសាងសង់កន្លងមកមានទាំងនៅក្នុងប្រទេសចិន បង់ក្លាដេស បេឡារុស អេហ្ស៊ីប ហុងគ្រី ឥណ្ឌា កាហ្សាស្ថាន ឧបេគីស្ថាន និង តួគីផងដែរ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា