អគ្គលេខាធិការហ្វ្រង់កូហ្វូនី៖កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០នេះគឺជាការ រំលឹកឡើងវិញនូវអនុស្សាវរីយ៍របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គលេខាធិការហ្វ្រង់កូហ្វូនី៖កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០នេះគឺជាការ រំលឹកឡើងវិញនូវអនុស្សាវរីយ៍របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ

អគ្គលេខាធិការហ្វ្រង់កូហ្វូនី៖កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០នេះគឺជាការ រំលឹកឡើងវិញនូវអនុស្សាវរីយ៍របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ

ភ្នំពេញ៖ កម្ពុជា ជាបេះដូងអាស៊ីអាគ្នេយ៍ ហើយការដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០នេះ គឺជាពេលវេលាមួយដែលរំលឹកឡើងវិញនូវអនុស្សាវរីយ៍របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងជាព្រះវរាជបិតាស្ថាបនិករួមនៃអង្គការហ្វ្រង់កូហ្វូនី ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់អគ្គលេខាធិការហ្វ្រង់កូហ្វូនី លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo )។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អគ្គលេខាធិការ ហ្វ្រង់កូហ្វូនី បានលើកឡើងដោយរំលេចថា ប្រទេសកម្ពុជាទាំងមូលបានបង្ហាញការចាប់ចិត្តលើភាសារួមរបស់យើង គឺ ភាសាបារាំង និងសហគមន៍ របស់យើងនៅក្នុងពិភពលោកទាំងមូល។

លោកជំទាវបានលើកឡើងថា​ ស្លឹកឈើមិនជ្រុះឆ្ងាយពីគល់នោះទេ ហើយនេះជាអ្វីដែលកម្ពុជានិយាយ ដូចព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា បិតារបស់ព្រះអង្គបានបង្ហាញអំពីលក្ខខណៈពិសេសនៃការទទួលរបស់កម្ពុជា។ កាលពីឆ្នាំ២០២៤ កាលបញ្ចប់កិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី១៩ ព្រះអង្គម្ចាស់លោកបានមានព្រះរាជបន្ទូលថា​ស្នាមញញឹមរបស់ហ្វ្រង់កូហ្វូនី ។

លោកជំទាវបានថ្លែងថា ៖ «យើងទាំងអស់គ្នាគឺជាសហគមន៍អន្តរជាតិ ដែលនៅក្នុងទ្វីបទាំង៥ ដែលតំណាងមកពីប្រទេស និងប្រមុខរាជរដ្ឋាភិបាលចំនួន៨៨ ប្រទេស ។ ហ្វ្រង់កូហ្វូនី​ គឺជាចំណុចប្រសព្វនៃកិច្ចសហប្រតិបត្តិការ និងការចរចាគ្នានៅក្នុងពេលដែលពិភពលោកកំពុងត្រូវការខ្លាំងណាស់ក្នុងការចរចារកសន្តិភាព»។

លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានលើកឡើងដែរថា កិច្ចប្រជុំកំពូលនេះជាភក្តីភាពមួយយ៉ាងពិសេសទៅតាមអត្ថន័យ និងរូបភាពនៃទឹកដីដែលមានទន្លេមេគង្គឆ្លងកាត់ មានទាំងប្រាសាទដ៏ល្អឯករបស់កម្ពុជាដែលធ្វើឱ្យយើងយល់ពីអ្វីដែលជាប្រវត្តិសាស្ត្ររបស់កម្ពុជា។
អគ្គលេខាធិការហ្វ្រង់កូហ្វូនី បានថ្លែងថា កម្ពុជាផ្តល់ផែនការបង្រៀនភាសាបារាំង និងពង្រីកការបណ្តុះបណ្តាលអ្នកបកប្រែ ការទូត​ និង សិល្បៈ ដូចជាការលើកកម្កើងវិស័យទេសចរណ៍ និងផ្លាស់ប្តូរសេដ្ឋកិច្ចជាមួយគ្នានោះដែរ៕ ដោយ៖ ម៉ាដេប៉ូ

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា