ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

​បរទេស ៖ ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​ដែលត្រូវបានធ្វើឡើងដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ​Pew​ ​ (Pew​ ​Research​ ​Center)​ ​ជាមួយបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក​។

Advertisement

​ចេញផ្សាយដោយ​កាសែត​ប៊ុលហ្គារី​ ​Novinata​ ​បាន​ឱ្យដឹង​ថា ​ការ​សិក្សា​នេះ​ ​ធ្វើឡើង​តាមរយៈ​ការ​ស្ទង់​មតិ​លើ​ប្រជាពលរដ្ឋ​ពេញ​វ័យ​ចំនួន​ ​៤២ ១៥១​ ​នាក់​ ​ចាប់ពី​ថ្ងៃទី​ ​៨​​ខែកុម្ភៈ​ ​ដល់​ថ្ងៃទី​ ​១៣​ ​ខែឧសភា ​ឆ្នាំ​ ​២០២៦​ ​ដែល​បង្ហាញ​ពី​កត្តា​ចំនួនពីរ​ ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ទស្សនទានរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ពោល គឺ ទី១ កំណើន​ប្រជាប្រិយភាព​ក្នុង​ឆាក​អន្តរជាតិ​ចំពោះ​ទីក្រុង​ប៉េកាំង​​ ខណៈដែលកេរ្តិ៍ឈ្មោះរបស់អាម៉េរិកបាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់ ជាពិសេស នៅក្នុង​អាណត្តិ​ប្រធានាធិបតី​​របស់​លោក ​Donald​ ​Trump​។​

​កាលពី​ឆ្នាំ​មុន ​សហរដ្ឋ​អាម៉េរិក​នៅតែ​រក្សាបាននូវប្រជាប្រិយភាពរបស់ខ្លួនជាងប្រទេសចិន(តាមរយៈការស្ទង់មតិ) ​ប៉ុន្តែ​នៅក្នុង​ឆ្នាំ​​២០២៦​ ​នេះ​ ​ជញ្ជីង​បាន​​ផ្អៀង​ទៅ​ម្ខាង​យ៉ាង​ខ្លាំង​ ពោលគឺពេលនេះ ​ទីក្រុង​ប៉េកាំង ​ទទួលបាន​អត្រា​គាំទ្រ​ខ្ពស់​ជាង​ទីក្រុង​វ៉ាស៊ីនតោន​នៅ​តាម​តំបន់​សំខាន់​ៗ​ ​រួមទាំង​អាស៊ី​ប៉ាស៊ីហ្វិក​ មជ្ឈិមបូព៌ា ​និង​ក្នុង​ចំណោម​​ប្រទេស​ជិតខាង​ផ្ទាល់​របស់​អាមេរិក​ ដូចជា​ ​កាណាដា ​និង​ម៉ិកស៊ិក​ ​ផងដែរ​។

​នៅក្នុង​ប្រទេស​កាណាដា ​កាលពី​ឆ្នាំ​​២០២៣​ ​មាន​ប្រជាជន​ ​៥៧​ ​ភាគរយ​មើលឃើញ​សហរដ្ឋ​អាមេរិក​ក្នុង​ផ្លូវ​វិជ្ជមាន​ ​ប្រៀបធៀប​នឹង​ ​១៤​ ​ភាគរយ​ចំពោះ​ប្រទេស​ចិន​​ ប៉ុន្តែនៅឆ្នាំបន្ទាប់ក៏មានការប្រែប្រួល ជាពិសេស នៅក្នុងឆ្នាំ២០២៦នេះតែម្ដង ដែលការគាំទ្រក្រុងប៉េកាំងមានអត្រា​ ​៤៤​ ​ភាគរយ​​ ​និង​ ​៣៣​ ​ភាគរយ​គាំទ្រ​ក្រុងវ៉ាស៊ីនតោន​។ ​ជាការកត់សម្គាល់ សហរដ្ឋ​អាមេរិក​ រក្សា​បាន​នូវ​ប្រជាប្រិយភាព​ខ្ពស់​ជាង​​ចិន​តែនៅក្នុង​ប្រទេស​ចំនួន ​៦​ ​ប៉ុណ្ណោះ ​ក្នុង​ចំណោម​ ​៣៦​ ​ប្រទេស​ ​មានដូចជា​ ​ប្រទេស​ឥណ្ឌា ​ជប៉ុន​ ហ្វីលីពីន ​និង​កូរ៉េ​ខាងត្បូង​ជាដើម​។

​និន្នាការ​ស្រដៀង​គ្នា​នេះ ​ក៏​កើតមាន​ចំពោះ​ការ​វាយតម្លៃ​លើ​ថ្នាក់ដឹកនាំ​ផងដែរ​ ​ដោយ​ទំនុកចិត្ត​លើ​ប្រធានាធិបតី​ចិន ​លោក​ ​Xi​ ​Jinping​ ​និង​ប្រធានាធិបតី​អាមេរិក​ លោក​ ​Donald​ ​Trump ​​នៅតែ​មាន​កម្រិត​ទាប​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ ​លោក​ ​Xi​ ​ទទួលបាន​ប្រជាប្រិយភាព​លើស​លោក​ ​Trump​ ​លើ​ការ​ដឹកនាំ​កិច្ចការ​អន្តរជាតិ​នៅក្នុង​ប្រទេស​ភាគ​ច្រើន​។ ​

នៅក្នុង​បណ្តា​ប្រទេស​​អឺរ៉ុប ​ដូចជា​ ​អាល្លឺម៉ង់​ ក្រិក ​អ៊ីតាលី​ ​ហូឡង់ ​អេស្ប៉ាញ ​ស៊ុយអែត ​និង​ចក្រភព​អង់គ្លេស​ លោក​ ​Xi​ ​មាន​ប្រជាប្រិយភាព​នាំមុខ​លោក​ ​Trump​ ​រហូតដល់ទៅ​ពីរ​ខ្ទង់​ បើ​ទោះបីជា​អ្នក​ទាំង​ពីរ​មិន​ទទួលបាន​​ការ​ទុកចិត្ត​ពី​ប្រជាជន​ភាគ​ច្រើន​ក៏ដោយ​។ ​ផ្ទុយទៅវិញ​ លោក​ ​Trump​ ទទួលបាន​អត្រា​គាំទ្រ​ខ្ពស់​ជាង​លោក​ ​Xi​ ​នៅក្នុង​ប្រទេស​អាស៊ី​មួយចំនួន​ដែល​នៅជិត​ប្រទេស​ចិន​ ​ដូចជា​ ​ឥណ្ឌា ​ជប៉ុន​ ​និង​ហ្វីលីពីន​។​

​គួរឱ្យដឹង​ដែរ​ថា ​ប្រទេស​ចិន​ក៏​ត្រូវបាន​បណ្តាប្រទេសភាគច្រើន​មើលឃើញ និង​ទទួលបាន​កម្រិត​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​តំបន់ ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍ដ៏​គួរឱ្យ​ទុកចិត្ត​ ​និង​ជា​ប្រទេស​ដែល​រួមចំណែក​ដល់​សន្តិភាព​ពិភពលោក​។ ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​៧២​ ​ភាគរយ​នៃ​អ្នកឆ្លើយតប បាន​ចាត់ទុក​ចិន​ជា​ដៃគូ​ដ៏​គួរឱ្យ​ទុកចិត្ត​ប្រៀបធៀប​នឹង​ ​៤៦​ ​ភាគរយ​សម្រាប់​អាម៉េរិក ​ខណៈ​ដែល​ ​៦៤​ ​ភាគរយ​ជឿជាក់​ថា​ទីក្រុង​ប៉េកាំង​រួមចំណែក​ដល់​ស្ថិរភាព​សកល​ដែល​កើនឡើង​ពី​ ​៤៧​ ​ភាគរយ​នៅក្នុង​ឆ្នាំ​​២០២៣​។​

វិស័យ​តែ​មួយ​គត់​ដែល​សហរដ្ឋ​អាម៉េរិក​អាចរក្សា​បានប្រជាប្រិយភាពខ្ពស់​ជាង​ចិន​ នោះ​គឺ​ការ​យល់ឃើញ​អំពី​ការ​គោរព​លើ​សេរីភាព​បុគ្គល​ ​បើទោះបីជា​គម្លាត​នោះ​កំពុង​រួម​តូច​យ៉ាង​ឆាប់រហ័ស​ក៏ដោយ​។ ​នៅក្នុង​ប្រទេស​ស៊ុយអែត​ ភាគរយ​នៃ​ប្រជាជន​ដែល​ជឿ​ថា ​រដ្ឋាភិបាល​អាម៉េរិក​គោរព​សេរីភាព​បុគ្គល ​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​៦១​ ​ភាគរយ​ក្នុង​ឆ្នាំ​២០២១​ មក​ត្រឹម​ ​២៧​ ​ភាគរយ​ក្នុង​ឆ្នាំ​​២០២៦​ ​ហើយ​ការ​ធ្លាក់ចុះនូវជំនឿនេះ ​យ៉ាងហោចណាស់​ ​២៥​ ​ភាគរយ​ត្រូវបាន​កត់ត្រា​នៅ​ទូទាំង​អឺរ៉ុប​ខាងលិច​ កូរ៉េ​ខាងត្បូង​ ​និង​កាណាដា​​ ផងដែរ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា