ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

​បរទេស ៖ ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក​ ឬប្រមាណជា​ ៤​,​៣​ ពាន់លាន​អឺរ៉ូ​។​

​យោង​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ចិន​ស៊ិន​ហួ​​បាន​ឲ្យ​ដឹង​ថា ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​លក់​នេះ​ ​បាន​ធ្វើឡើង​យ៉ាង​អធិកអធម​នៅលើ​នាវា​ចម្បាំង​បារាំង​ Amiral Ronarc’h​ ក្នុង​ទីក្រុង​ស្ដុក​ហូម ​ដោយ​មាន​ការ​ចូលរួម​ដោយផ្ទាល់​ពី​នាយករដ្ឋមន្ត្រី​ស៊ុយអែត ​លោក​ ​U​lf ​Kristersson ​និង​ប្រធានាធិបតី​បារាំង ​លោក​ ​Emmanuel ​Macron​។​

​តាម​ផែនការ​ដែល​បាន​ព្រមព្រៀង ​នាវា​ចម្បាំង​ដំបូង​គេ​នឹង​ត្រូវ​ប្រគល់​ជូន​ស៊ុយអែត​នៅ​ឆ្នាំ​​២០៣០ ​ហើយ​ ​៣​គ្រឿង​ទៀត​នឹង​ត្រូវ​ប្រគល់​ជូន​ជា​បន្តបន្ទាប់​។ ​នាវា​ចម្បាំង​ថ្មី​ទាំងនេះ​ មាន​បំពាក់​ប្រព័ន្ធ​​ការពារ​អាកាស​កម្រិត​ខ្ពស់​ ​និង​សមត្ថភាព​ប្រឆាំង​នាវា​មុជទឹក​យ៉ាង​ពិសេស ​ដែល​នឹង​ជួយ​ពង្រឹង​កម្លាំង​ជើង​ទឹក​ស៊ុយ​អែត​ក្នុង​ការ​ការពារ​ផ្លូវ​ដឹកជញ្ជូន​ ​និង​រក្សា​ការ​គ្រប់គ្រង​ដែន​សមុទ្រ​បាន​យ៉ាង​រឹងមាំ​។​

​ក្រៅ​ពី​ការ​ទិញ​នាវា ​ប្រទេស​ទាំង​ពីរ​ដែល​ជា​សមាជិក​សម្ព័ន្ធមិត្ត​ NATO ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​យោធា​រយៈពេល​វែង​ផងដែរ​ ដោយ​កិច្ចព្រមព្រៀង​នេះ​គ្របដណ្តប់​លើ​ផ្នែក​នយោបាយ​សន្តិសុខ​ ​ប្រតិបត្តិការ​យោធា​ ​និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ការពារ​ជាតិ​រួមគ្នា ដោយ​ក្នុង​នោះ​ ​បារាំង​នឹង​បញ្ជូន​កងទ័ព​ទៅ​ចូលរួម​ក្នុង​កងកម្លាំង N​ATO ​ដែល​ដឹកនាំ​ដោយ​ស៊ុយ​អែត​នៅ​ប្រទេស​ហ្វាំងឡង់​។ ចំណែក​បារាំង​វិញ​ ​ក៏​បាន​បញ្ជាទិញ​យន្តហោះ​ល្បាតចំនួន​ ២​គ្រឿង​ពី​ក្រុមហ៊ុន​ Saab ​របស់​ស៊ុយ​អែត​ផងដែរ​។ ​បន្ថែម​ពី​នេះ​ ​ភាគី​ទាំង​ពីរ​បាន​ចាប់ផ្តើម​​ពិភាក្សា​យុទ្ធសាស្ត្រ​ទ្វេ​ភាគី​ពាក់ព័ន្ធ​នឹង​សមត្ថភាព​ទប់ស្កាត់​អាវុធ​នុយក្លេអ៊ែរ​ទៀត​ផង​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា