ក្រុង​តេហេរ៉ង់ ​ព្រមាន​ប៊ុលហ្ការី​ជុំវិញ​ផែនការ​ចល័ត​ទ័ព​អាម៉េរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ ​Bezmer​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុង​តេហេរ៉ង់ ​ព្រមាន​ប៊ុលហ្ការី​ជុំវិញ​ផែនការ​ចល័ត​ទ័ព​អាម៉េរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ ​Bezmer​

ក្រុង​តេហេរ៉ង់ ​ព្រមាន​ប៊ុលហ្ការី​ជុំវិញ​ផែនការ​ចល័ត​ទ័ព​អាម៉េរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ ​Bezmer​

​អ៊ីរ៉ង់​បាន​ចេញ​ការ​ព្រមាន​ផ្ទាល់​មួយ​ទៅកាន់​ប្រទេស​ប៊ុលហ្ការី ​ដោយ​អំពាវនាវ​ដល់​ប្រទេស​នេះ​កុំ​អនុញ្ញាតឱ្យ​សហរដ្ឋ​អាម៉េរិក​ប្រើប្រាស់​ទឹកដី​ដែន​អាកាស ​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ខ្លួន​សម្រាប់​ប្រតិបត្តិការ​ណាមួយ​ ដែល​តម្រង់​ទិសដៅ​វាយប្រហារ​លើ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ឡើយ​។

Advertisement

​យោង​តាម​ការ​ចេញផ្សាយ​របស់​កាសែត​ ​Novinata​ ​បាន​បញ្ជាក់​ថា​ ​ការ​ព្រមាន​នេះ​បាន​ធ្វើឡើង​ ​ដើម្បី​ឆ្លើយតប​ទៅនឹង​របាយការណ៍​មួយ​ដែល​ថា​ ​រដ្ឋាភិបាល​ប៊ុល​ហ្ការី​កំពុង​រៀបចំ​ដាក់​ស្នើ​ប្រកាស​មួយ​ទៅកាន់​រដ្ឋសភា​ជាតិ​របស់​ខ្លួន​។

​ផែនការ​ដែល​កំពុង​ត្រូវបាន​ពិចារណា​នេះ​នឹង​វាយតម្លៃ​លើ​ការ​ចល័ត​យន្តហោះ​ចាក់​ប្រេង​តាម​អាកាស​របស់​អាមេរិក​ចំនួន​ ​៨​ ​គ្រឿង​ ​នៅឯ​មូលដ្ឋាន​យោធា​ប៊ុលហ្ការី​ ​Bezmer​ ​ដែល​ជា​ចំណាត់ការ​មួយ​អាច​ពង្រឹង​សមត្ថភាព​ផ្គត់ផ្គង់​ភស្ដុភារ​របស់​អាមេរិក​នៅក្នុង​តំបន់​កាន់តែ​ច្រើន​ឡើង​។

​ថ្លែង​អំពី​ស្ថានការណ៍​នេះ​ ​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​បាន​សង្កត់ធ្ងន់​ថា​ ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​រំពឹង​ថា​អាជ្ញាធរ​ប៊ុល​ហ្ការី​នឹង​បដិសេធ​មិន​ផ្ដល់​ទីតាំង​ ​ឬ​ការ​គាំទ្រ​សម្រាប់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ប្រឆាំង​នឹង​អ៊ីរ៉ង់​នោះ​ទេ​។

​អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា​ ​ការ​សម្រួល​ដល់​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​សាធារណរដ្ឋ​ឥស្លាម​នឹង​នាំមក​នូវ​ផលវិបាក​ផ្នែក​ការ​ទូត​ ​និង​សន្តិសុខ​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​ណា​ដែល​អនុញ្ញាតឱ្យ​មាន​រឿង​នេះ​កើតឡើង​។

​ប្រភព​ដដែល​បាន​សរសេរ​ថា​ខណៈពេល​ដែល​តានតឹង​ផ្នែក​ការ​ទូត​ជុំវិញ​ការ​ប្រកាស​នេះ​កំពុងតែ​កើនឡើង​ មន្ត្រី​ប៊ុលហ្ការី​មិន​ទាន់​បាន​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​ ​ឬ​បង្ហាញ​សញ្ញា​នៃ​ការ​ផ្លាស់ប្តូរ​ជំហរ​របស់​ពួកគេ​ជុំវិញ​ការ​ចល័ត​ទ័ព​ដែល​បាន​ស្នើ​ឡើង​នេះ​នៅឡើយ​ទេ​។

​គួរឱ្យដឹង​ដែរ​ថា​ ​កាលពី​សប្តាហ៍​មុន​រដ្ឋាភិបាល​នៃ​ប្រទេស​ប៊ុលហ្ការី ​បាន​ដាក់​លិខិត​ស្នើសុំ​ផ្លូវការ​មួយ​ទៅកាន់​រដ្ឋសភា​ជាតិ​ ​ដើម្បីឱ្យ​សភា​រៀបចំ​ការ​បោះឆ្នោត​អនុម័ត​ ​លើ​ការ​ផ្ដល់​សិទ្ធិ​ឱ្យ​កងទ័ព​អាមេរិក​ ​ចូលមក​បោះ​ទីតាំង​ និង​ប្រតិបត្តិការ​ជា​បណ្ដោះអាសន្ន​នៅលើ​ទឹកដី​របស់​ខ្លួន​ដោយ​ក្នុង​នោះ​មាន​កម្លាំង​យោធា​អាមេរិក​ប្រមាណ​ជា​២៥០​នាក់​ ​រួម​ជាមួយ​យន្តហោះ​យោធា​ប្រភេទ​ ​KC​-​135​ ​ចំនួន​៨​ ​គ្រឿង​ ​ផងដែរ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា