ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

បរទេស ៖ អស់រយៈពេលជាច្រើនជំនាន់មកហើយ គ្រឿងយុទ្ធោបករណ៍យោធាកម្រិតខ្ពស់ តែងតែហូរចេញពីច្រកទ្វារនៅប្លុកបស្ចិមប្រទេស មកកាន់ទីផ្សារនៃបណ្តាប្រទេសនៅភាគខាងកើត ដែលមនុស្សភាកច្រើនស្គាល់ថាជាតំបន់អាស៊ី។ ប៉ុន្តែនៅពេលបច្ចុប្បន្ន និន្នាការនេះកំពុងតែដើរបញ្ច្រាសដោយបណ្តាប្រទេសនៅអាស៊ីកាន់តែច្រើនបានចាប់យកឱកាសមាសប្រែខ្លួនទៅជាអ្នកផលិត និងនាំចេញអាវុធទៅកាន់ទីផ្សារលោកខាងលិចទៅវិញម្ដង។

Advertisement

នៅក្នុងអត្ថបទវិភាគដោយ Fortune បានសរសេរថា ស្របពេលដែលឃ្លាំងអាវុធរបស់លោកខាងលិចកំពុងជួបប្រទះសម្ពាធយ៉ាងខ្លាំងមិនធ្លាប់មាន​ ដោយសារជម្លោះសកល និងកំណើននៃតម្រូវការក្នុងវិស័យការពារជាតិដ៏ធំសម្បើមរហូតដល់ប្រមាណជាង ៦ភាគរយកាលពីឆ្នាំ២០២៥ ឬប្រមាណ ៥៧៣ ពាន់លានដុល្លារ នៅទូទាំងតំបន់អាស៊ី ព្រមទាំងអូសេអានី កំពុងផ្លាស់ប្តូររូបរាង និងមានរចនាសម្ព័ន្ធថ្មីនៃការធ្វើពាណិជ្ជកម្មទីផ្សារអាវុធជាសកល ពោល គឺ អាស៊ី បានប្រែខ្លួនពីប្រទេសជាអ្នកទិញ ទៅជាប្រទេសអ្នកផលិតអាវុធ និងផ្គត់ផ្គង់វិញម្ដង។

ជាក់ស្តែង ក្រុមហ៊ុនម៉ៅការវិស័យការពារជាតិរបស់លោកខាងលិច កំពុងមមាញឹកដើម្បីបំពេញតម្រូវការដែលកើនឡើងយ៉ាងខ្លាំង ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ ជាមួយគ្នានេះ ដើម្បីស្វែងរកការដឹកជញ្ជូនឲ្យបានរហ័សជាងមុន រដ្ឋាភិបាលរបស់ប្រទេសលោកខាងលិចមួយចំនួនកំពុងងាកមកចាប់អារម្មណ៍លើខ្សែសង្វាក់ផលិតកម្មរបស់អាស៊ីវិញ ខណៈដែលកូរ៉េខាងត្បូង បានបង្ហាញភាពលេចធ្លោនាំមុខគេក្នុងរបត់នេះ ដោយទទួលបានកិច្ចសន្យាលក់សព្វាវុធដ៏ធំសម្បើមមានតម្លៃរហូតដល់ទៅ ២២ពាន់លានដុល្លារ ជាមួយប្រទេសប៉ូឡូញ ដែលជាសមាជិកដ៏ធំមួយរបស់ណាតូ។

បន្ថែមពីលើនោះ គេក៏មើលឃើញផងដែរពីការពង្រីកវិស័យយោធារបស់ចិន ព្រមទាំងគ្រឿងយុទ្ធោបករណ៍ ដែលគេជឿថា នឹងអាចបង្វែរការបញ្ជាទិញរបស់យបណ្តាប្រទេសនៅអាស៊ីជំនួសឱ្យការនាំចូលពីលោកខាងលិច ឬអាចបង្កើនលទ្ធភាពផលិតនៅក្នុងស្រុករៀងៗខ្លួន។ ដោយឡែក ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា