មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤ (Tier IV Certification of Design​ Documents) ពីស្ថាប័នអន្តរជាតិ Uptime Institute

Advertisement

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ជាផ្លូវការនូវវិញ្ញាបន​បត្របញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤ លើឯកសាររចនា(Tier IV Certification of Design Documents-TCDD) ពីស្ថាប័នអន្តរជាតិ Uptime Institute កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ និងបានបង្ហាញជាសាធារណៈលើគេហទំព័រផ្លូវការ (www.uptimeinstitute.com) ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦កន្លងទៅ។

នេះគឺជាជោគជ័យ​ដ៏សំខាន់មួយដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកបដោយភាព​ប៉ិនប្រសប់​ ភាព​​ប្រាកដនិយម និង​មាន​ចក្ខុវែង​ឆ្ងាយ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​ព្រះ​រាជាណាចក្រកម្ពុជា ព្រមទាំងការយក​ចិត្តទុក​ដាក់ណែ​នាំតម្រង់​ទិសជាប់​ជា​ប្រចាំ​​ពី​ ឯកឧត្តម​​អគ្គ​បណ្ឌិត​សភាចារ្យ អូន​ ព័ន្ធ​មុនី​រ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលមានសុវត្ថិភាពខ្ពស់ និងគ្មានការរអាក់រអួល ដើម្បីបម្រើដល់សេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

មជ្ឈមណ្ឌលទិន្នន័យនិងសង្គ្រោះទិន្នន័យរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការសាងសង់ និងដំណើរការសាកល្បងពេញលេញ ចាប់ពីចុងឆ្នាំ២០២៥ មក ដោយមានវិសាលភាព និងសមត្ថភាពអាចទ្រទ្រង់បានដល់ប្រមាណជា ៣០០ទូរ (Racks) និង​គ្រោងរៀបចំដំណើរការជា Active-Active Data Center ជាមួយមជ្ឈមណ្ឌលទិន្នន័យរួម សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ និងអាចប្រើប្រាស់ជាសហទីតាំង(Co-location)សម្រាប់មជ្ឈមណ្ឌលទិន្នន័យរបស់អង្គភាពនានា។

ការសាងសង់ ត្រូវបានត្រួតពិនិត្យផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ អនុលោមតាមស្ដង់ដារបច្ចេកទេសមជ្ឈ​មណ្ឌលទិន្នន័យ កម្រិត៤ (Uptime Tier IV -ស្ថិរភាពដំណើរការ ៩៩,៩៩៥%) ដែលជាកម្រិតស្ដង់ដារខ្ពស់បំផុតពីវិទ្យាស្ថាន Uptime ដែលជាស្ថាប័នឯករាជ្យ ទទួលស្គាល់ និងល្បីល្បាញក្នុងការកំណត់ និងផ្តល់វិញ្ញាបនបត្រ​ស្តង់ដារ Tier សម្រាប់វាស់វែងភាពជឿជាក់ និងភាពធន់របស់មជ្ឈមណ្ឌលទិន្នន័យ។ ជាមួយសមិទ្ធផលនេះ បានធ្វើឱ្យមជ្ឈមណ្ឌលទិន្នន័យខាងលើ ក្លាយជាមជ្ឈមណ្ឌលទិន្នន័យទី១ ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រកម្រិតខ្ពស់នេះ។

តើអ្វីទៅជាវិញ្ញាបនបត្រ Uptime Tier IV ?

វិញ្ញាបនបត្រ Tier IV គឺជាកម្រិតខ្ពស់បំផុត (Highest Standard) ក្នុងចំណោមកម្រិតទាំង ៤ នៃស្តង់ដារមជ្ឈមណ្ឌលទិន្នន័យរបស់ពិភពលោក។ ប្រព័ន្ធដែលទទួលបានកម្រិតនេះ ត្រូវបានរចនាឡើងដោយផ្អែកលើគោលការណ៍សំខាន់ៗដូចជា៖

ភាពធន់ខ្ពស់បំផុត (Fault Tolerance): ប្រព័ន្ធត្រូវបានរៀបចំឡើងឱ្យមានសមាសធាតុបម្រុង (Redundancy) គ្រប់ផ្នែកទាំងអស់។ ទោះបីជាមានឧបករណ៍ណាមួយខូច ឬមានការដាច់ចរន្តអគ្គិសនីក៏ដោយ ក៏ប្រព័ន្ធទាំងមូលនៅតែដំណើរការជាធម្មតា ដោយមិនរំខានដល់សេវាកម្មឡើយ។

ដំណើរការ ២៤/៧ ឥតឈប់ឈរ: បើធៀបនឹងកម្រិតផ្សេងៗ Tier IV ធានានូវអត្រាដំណើរការ (Uptime) រហូតដល់ ៩៩.៩៩៥% ដែលមានន័យថាក្នុងមួយឆ្នាំ ប្រព័ន្ធអាចមានការរអាក់រអួលមិនលើសពី ២៦ នាទីឡើយ។

សុវត្ថិភាព និងទំនុកចិត្ត: ជាស្ដង់ដារដែលប្រើប្រាស់ដោយស្ថាប័នហិរញ្ញវត្ថុធំៗ និងអង្គភាព        រដ្ឋាភិបាលសំខាន់ៗនៅលើពិភពលោក ដើម្បីការពារទិន្នន័យពីគ្រោះថ្នាក់បច្ចេកទេសផ្សេងៗ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា