អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

​បរទេស​៖​ ​សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់​។

យោង​តាម​ការ​ចេញផ្សាយ​របស់​ The ​Defense ​News មន្ទីរ​បញ្ចកោណ​បាន​ប្រកាស​ផ្តល់​កុងត្រា​តម្លៃ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដល់​ក្រុមហ៊ុន​ H​II ​សម្រាប់​ការងារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា ​នៅ​រោងចក្រ​ ​Newport ​News ​Shipbuilding ​ក្នុង​រដ្ឋ​ Virginia​។​

​ការងារ​នេះ​ជា​ការ​ជួសជុល និង​ធ្វើ​ទំនើបកម្ម​ធំ​សម្រាប់​ពាក់កណ្តាល​ជីវិត​របស់​នាវា ​ដែល​គេ​ហៅ​ថា​ RCOH ​(​Refueling and ​Complex ​Overhaul​)​។ ​ជា​ទូទៅ​ ​ការងារ​ប្រភេទ​នេះ​មាន​ចំណែក​ប្រមាណ​មួយ​ភាគ​បី​នៃ​ការ​ថែទាំ​សរុប​ដែល​នាវា​ផ្ទុក​យន្តហោះ​ត្រូវ​ទទួល​ក្នុង​មួយ​ជីវិត​បម្រើ​ការងារ​របស់​ខ្លួន​។

​សម្រាប់​ ​USS ​Harry S​.​ ​Truman ការ​ជួសជុល​នឹង​រួមមាន​ការ​ដាក់​ឥន្ធនៈ​នុយក្លេអ៊ែរ​ថ្មី​ចូលក្នុង​ម៉ាស៊ីន ​និង​ការ​ធ្វើ​ទំនើបកម្ម​បន្ទប់​ ​និង​ធុង​ស្តុក​ទំនិញ​រាប់​ពាន់ ព្រម​ទាំង​ប្រព័ន្ធ​ផ្សេង​ៗ​ភាគ​ច្រើន​នៅលើ​នាវា​។

​ការងារ​នេះ​ក៏​នឹង​រួមបញ្ចូល​ការ​កែលម្អ​ប្រព័ន្ធ​កម្លាំង​ថាមពល ​និង​ប្រព័ន្ធ​ប្រយុទ្ធ​ឱ្យ​កាន់តែ​ទំនើប​។ ​កិច្ចសន្យា​នេះ​មាន​ជម្រើស​បន្ថែម ​ដែល​អាច​ធ្វើឱ្យ​តម្លៃ​ចំណាយ​សរុប​កើន​ដល់​ជិត​ ៥​,​២ ពាន់​លាន​ដុល្លារ​ ​ខណៈ​ការងារ​ទាំងមូល​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០៣១​។​

ការ​ប្រកាស​ជួសជុល​នេះ​ធ្វើឡើង​បន្ទាប់ពី​នាវា​ ​Truman ​បាន​បញ្ចប់​បេសកកម្ម​ពង្រាយ​ទ័ព​រយៈពេល​ ២៥​១ ​ថ្ងៃ​ ​ដែល​ក្នុង​អំឡុងពេល​នោះ​បាន​ប្រើប្រាស់​គ្រាប់​រំសែជិត​ ​១​,​១ លាន​ផោន ​និង​បាន​បើក​ការ​វាយប្រហារ​តាម​អាកាស​ចេញ​ពី​នាវា​ផ្ទុក​យន្តហោះ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។

បេសកកម្ម​នេះ​ក៏​បាន​ជួប​ឧប្បត្តិហេតុ​ជា​ច្រើន​ ​ដែល​នាំឱ្យ​មាន​ការ​ស៊ើបអង្កេត​ជា​ច្រើន​លើក​។ ​កាលពី​ខែ​កុម្ភៈ ​ឆ្នាំ​២០២៥​ ​នាវា​ Truman ​បាន​បុក​ជាមួយ​នាវា​ដឹក​ទំនិញ​ Besiktas​-​M ​នៅជិត​កំពង់ផែ​ Said ​ប្រទេស​អេហ្ស៊ីប​។ ​ឧប្បត្តិ​ហេតុ​នេះ​បាន​នាំឱ្យ​លោក​មេបញ្ជាការ​ ​Capt​.​ ​Dave ​Snowden ​ត្រូវ​បាន​ដកហូត​តំណែង​ ​ដោយសារ​បាត់បង់​ទំនុកចិត្ត​លើ​ការ​ដឹកនាំ​។

​ក្នុង​អំឡុង​បេសកកម្ម​ដដែល​ នាវា​ Truman ​ក៏​បាន​បាត់បង់​យន្តហោះ​ចម្បាំង F​/​A-​18​ ​Super ​Hornet ​ចំនួន​ ៣​ ​គ្រឿង​។ យន្តហោះ​មួយ​គ្រឿង​ត្រូវ​បាន​នាវា​ចម្បាំង​ ​USS ​Gettysburg ​បាញ់​ទម្លាក់​ដោយសារ​ការ​យល់ច្រឡំ​ ​ខណៈ​មួយ​គ្រឿង​ទៀត​បាន​ជួប​បញ្ហា​ពេល​ចុះ​ចត ​និង​ធ្លាក់ចូល​ទឹក​។

យន្តហោះ​មួយ​គ្រឿង​ទៀត​បាន​រអិល​ធ្លាក់​ពី​លើ​នាវា​ចូល​ទៅក្នុង​សមុទ្រ​ក្រហម​ ​អំឡុងពេល​នា​វា​បើក​គេច​ពី​ការ​វាយប្រហារ​ដោយ​មីស៊ីល​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា