មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

​បរទេស ៖ អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ ដែលវាមិនមែនហេតុផលសមរម្យ និងត្រឹមត្រូវនោះទេ​។​

​យោង​តាម​អត្ថបទ​ដែល​បាន​ចេញផ្សាយ​ដោយ​កាសែត​ប៊ុលហ្គារី​ ​Novinata ​បាន​សរសេរ​ថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលរុស្ស៊ី និងមាននាទីជាអ្នកនាំពាក្យវិមានក្រឹមឡាំង ​ ​លោក​ Dmitry Peskov បាន​គូសបញ្ជាក់​អំពី​ការ​បង្កើត​រូបភាព​សត្រូវ​នេះ​ ​គឺ​ធ្វើឡើង​ដើម្បី​ដោះស្រាយ​ផល​វិបាក​​ផ្នែក​ថវិកា​ ​និង​ស្វែងរក​ហេតុផល​សមស្រប​ក្នុង​ការ​ទារពន្ធ​បន្ថែម​ពី​ប្រជាជន​យក​ទៅ​ប្រើប្រាស់​លើ​វិស័យ​ការពារ​ជាតិ​។

​លោក​ Peskov ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា ​បន្ទាប់ពី​ការ​បាត់បង់​ការ​ការពារ​សន្តិសុខ​ក្នុង​តម្លៃ​ថោក​ពី​សហរដ្ឋ​អាមេរិក​ ​អឺរ៉ុប​ត្រូវ​បង្ខំ​ចិត្ត​កសាង​ប្រព័ន្ធ​ការពារ​ជាតិ​ដោយ​ខ្លួនឯង​ ។ ដូច្នេះ ដោយសារ​តែដំណើរការ​នេះ​ត្រូវទាមទារ​ថវិកា​យ៉ាង​មហាសាល ​ទើបក្រុម​មេដឹកនាំ​របស់​អឺរ៉ុប​ដែលមិនមាន​ជម្រើស​អ្វី​ក្រៅ​ពី​បញ្ចុះបញ្ចូល​ប្រជា​ពលរដ្ឋ​របស់ខ្លួនឱ្យ​ព្រម​បង់​ពន្ធ​បន្ថែម​នោះ​តែប៉ុណ្ណោះ​។

​លោក​បាន​បន្ថែម​បែបនេះ​ថា​ ៖ ​

«ម្ចាស់​ឆ្នោត​ ប្រាកដជា​មិន​សប្បាយចិត្ត​នឹង​ការ​ដំឡើង​ពន្ធ​ឡើយ​។ ​​តើ​ត្រូវ​បញ្ចុះបញ្ចូល​ពួកគេ​ដោយ​របៀប​ណា​?​ ​គឺ​មាន​តែ​ការ​បង្កើត​សត្រូវជាមួយរុស្ស៊ី​ឡើង​មក​ ​ហើយ​សត្រូវ​ដែល​គួរ​ឱ្យ​ជឿជាក់​បំផុត​ គឺ​សត្រូវ​ដែល​មាន​ទំហំ​ធំ ​និង​មាន​អំណាច​ខ្លាំងក្លា​។ ទន្ទឹម​នឹង​នេះ​ រុស្ស៊ី​ក៏​តែងតែ​បាន​ចង្អុលបង្ហាញ​ពី​ការ​កើនឡើង​នៃ​សកម្មភាព​យោធា​មិន​ធ្លាប់​មាន​ពីមុន​មក​របស់​អង្គការ​ N​ATO ​នៅជិត​ព្រំដែន​ភាគ​ខាង​លិច​របស់​ខ្លួន​ផង​ដែរ ​ប៉ុន្តែ​ខាង​សម្ព័ន្ធ​ភាព​ N​ATO ​បាន​អះអាង​ថា​ ​សកម្មភាព​ទាំងនោះ​គ្រាន់តែ​ជា​នយោបាយ​ទប់ស្កាត់​ការ​ឈ្លានពាន​ដែល​អាច​កើតមាន​ពី​ក្រុង​មូស្គូ​ប៉ុណ្ណោះ​»។

​សូមជម្រាបថា កន្លង​មក​ ​ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir ​Putin ​ក៏​ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា​ ​ក្រុម​បស្ចិម​ប្រទេស​បាន​បង្កើត​​រូបភាព​សិប្បនិម្មិតជាច្រើនអំពី​ការ​គំរាមកំហែង​ពី​ ​រុស្ស៊ី ​ក្នុង​គោលបំណង​បង្កើន​ការ​ភ័យខ្លាច​សម្រាប់​​ប្រជាជន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា