មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន

មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន

បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។

ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមក
ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។

សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក នៅតែមានទំហំធំធេងខ្លាំង ដោយនៅក្នុងឆ្នាំ២០២៥ សម្រេចបានរហូតដល់ ៥៥៩,៧៤ ពាន់លានដុល្លារ បន្ទាប់ពីធ្លាប់បានកើនឡើងដល់កម្រិតកំពូលប្រមាណ ៧៦០ ពាន់លានដុល្លារកាលពីឆ្នាំ២០២១ និងឆ្នាំ២០២២។ ដោយឡែក ត្រឹមតែ ៨ ខែដំបូងនៃឆ្នាំ២០២៦ នេះ ទំហំពាណិជ្ជកម្មមហាអំណាចទាំង២ បានឈានដល់ ៤១២ ពាន់លានដុល្លាររួចទៅហើយ។

សូមជម្រាបថា ត្រឹមចុងឆ្នាំ២០២៤ ទុនវិនិយោគផ្ទាល់របស់
ចិននៅអាមេរិកមានទំហំរហូតដល់ ៨៨,៩៥ ពាន់លានដុល្លារ តាមរយៈក្រុមហ៊ុនចិនជាង ៥០០០ ដែលកំពុងប្រតិបត្តិការ និងបានបង្កើតការងារផ្ទាល់ជូនប្រជាជនអាមេរិកជាង ៩០០០០ នាក់ លើវិស័យផលិតកម្ម ពាណិជ្ជកម្ម ការស្រាវជ្រាវ និងហិរញ្ញវត្ថុ។

ចំពោះការផ្លាស់ប្តូរសេវាកម្មវិញ អាមេរិកបាននាំចេញសេវាកម្មទៅចិនក្នុងទំហំ ៥៧,២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ខណៈចិននាំចេញមកអាមេរិកវិញមាន ២២,៧ ពាន់លានដុល្លារ។ ទំនិញចម្បងដែលចិននាំចេញទៅអាមេរិករួមមាន គ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី គ្រឿងសង្ហារឹម ប្រដាប់ប្រដាក្មេងលេង និងប្លាស្ទិក ចំណែកឯទំនិញដែលអាមេរិកនាំចេញទៅចិនវិញមាន ប្រេងឥន្ធនៈរ៉ែ ឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីន សណ្តែកសៀង និងឧបករណ៍វេជ្ជសាស្ត្រជាដើម។

ទន្ទឹមនឹងនេះ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងអាជ្ញាធរថ្នាក់មូលដ្ឋាន នៅតែបន្តផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។ បច្ចុប្បន្ន មានជើងហោះហើរត្រង់ប្រមាណ ១០០ ជើងជារៀងរាល់សប្តាហ៍ តភ្ជាប់ទីក្រុងធំៗនៃប្រទេសទាំងពីរ ហើយចំនួនទេសចរអាមេរិកដែលធ្វើដំណើរទៅកម្សាន្តនៅទីក្រុងប៉េកាំង និងស៊ៀងហៃបានកើនឡើងជាលំដាប់។

អ្វីដែលកាន់តែពិសេសនោះ ប្រទេសទាំងពីរមានទំនាក់ទំនងសម្ព័ន្ធមេត្រីភាពថ្នាក់ខេត្ត-រដ្ឋចំនួន ៥០ និងថ្នាក់ទីក្រុងចំនួន ២៣៨ ដែលចំណងទាក់ទងយ៉ាងប្រទាក់ក្រឡានេះ បានក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការទ្រទ្រង់ទំនាក់ទំនងទ្វេភាគីឱ្យមានស្ថិរភាព និងរីកចម្រើនទៅមុខហើយពិតជាមិនអាចដាច់ចេញពីគ្នាឡើយ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា