អាម៉េរិក ​ពិចារណា​ប្រើ​បច្ចេកវិទ្យា​តាម​គំរូ​រុស្ស៊ី​ ក្រោយ​បាត់បង់​ប្រព័ន្ធ​ការពារ​អាកាស​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក ​ពិចារណា​ប្រើ​បច្ចេកវិទ្យា​តាម​គំរូ​រុស្ស៊ី​ ក្រោយ​បាត់បង់​ប្រព័ន្ធ​ការពារ​អាកាស​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​

អាម៉េរិក ​ពិចារណា​ប្រើ​បច្ចេកវិទ្យា​តាម​គំរូ​រុស្ស៊ី​ ក្រោយ​បាត់បង់​ប្រព័ន្ធ​ការពារ​អាកាស​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​

​យោធា​សហរដ្ឋ​អាម៉េរិក​កំពុង​ពិចារណា​អភិវឌ្ឍ​រ៉ាដាការពារ​អាកាស​ចល័ត​ជំនាន់​ថ្មី​ ​ដែល​អាច​តភ្ជាប់​ជា​បណ្តាញ​តាម​គំរូ​ប្រព័ន្ធ​ ​S​-​300​ ​និង​ ​S​-​400​ ​របស់​រុស្ស៊ី​ ​បន្ទាប់ពី​ប្រព័ន្ធ​រ៉ាដាការពារ​អាកាស​អាម៉េរិក​មួយចំនួន​ត្រូវបាន​បំផ្លាញ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​។ ​នេះ​បើ​តាម​របាយការណ៍​របស់​ ​Military​ ​Watch​ ​ដែល​ត្រូវបាន​ដកស្រង់​ដោយសារព័ត៌មាន​ ​RT​។

​តាម​របាយការណ៍​ រ៉ាដា ​THAAD​ ​ជំនាន់​ថ្មី​របស់​អាម៉េរិក​ ត្រូវបាន​គេ​រាយការណ៍​ថា​ ​អាច​ទទួលបាន​មុខងារ​វេទិកា​សែន​ស័រ​ចល័ត ​ដែល​ស្រដៀង​នឹង​មុខងារ​ដែល​មាន​នៅក្នុង​ប្រព័ន្ធ​ ​S​-​300​ ​និង​ ​S​-​400​ ​របស់​រុស្ស៊ី​។​

​គោល​គំនិត​នេះ​អាច​ជំរុញ​ឱ្យ​អាម៉េរិក​ផ្លាស់ប្តូរ​ចេញ​ពី​ប្រព័ន្ធ​ការពារ​អាកាស​ដែល​មាន​សមាស​ភាគ​ស្ថិត​នៅ​ជិត​គ្នា​ ​ទៅ​រក​ប្រព័ន្ធ​ដែល​រ៉ាដា ​និង​ទីតាំង​បាញ់​អាច​ស្ថិត​នៅ​ដាច់ដោយឡែក​ពី​គ្នា​។​

របាយការណ៍​បាន​ឱ្យដឹង​ថា​ ​កងកម្លាំង​អ៊ីរ៉ង់​បាន​បំផ្លាញ​ប្រព័ន្ធ​រ៉ាដាការពារ​អាកាស​របស់​អាម៉េរិក​ដែល​មាន​តម្លៃ​ជាង​ ​៣​ ​ពាន់​លាន​ដុល្លារ​ ក្នុង​សប្តាហ៍​ដំបូង​នៃ​សង្គ្រាម​ដែល​អ៊ីស្រាអែល​ និង​អាម៉េរិក​បាន​ចាប់ផ្តើម​ប្រឆាំង​អ៊ីរ៉ង់​នៅ​ចុង​ខែកុម្ភៈ​។​

ក្នុង​ចំណោម​ប្រព័ន្ធ​ដែល​ត្រូវបាន​រាយការណ៍​ថា​បាត់បង់​ មាន​រ៉ាដា ​AN​/​TPS​-​59​ ​ដែល​មាន​តម្លៃ​ប្រមាណ​ ​៧០​ ​លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង​ ​ព្រមទាំង​រ៉ាដា ​AN​/​FPS​-​132​ ​និង​រ៉ាដាច​ល័ត​ ​AN​/​TPY​-​2​ ​X​-​band​ ​ចំនួន​ពីរ​គ្រឿង​ ​ដែល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ការពារ​មីស៊ីល​ ​THAAD​ ​និង​មាន​តម្លៃ​លើស​ពី​ ​១​ ​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង​។

​ការ​បាត់បង់​រ៉ាដា​ទាំងនេះ​ ត្រូវបាន​រាយការណ៍​ថា​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សមត្ថភាព​យល់ដឹង​ពី​ស្ថានភាព​ដែន​អាកាស​របស់​កងកម្លាំង​អាម៉េរិក​ ​និង​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់​។ ​ជា​លទ្ធផល​ ​អាម៉េរិក​ និង​អ៊ីស្រាអែល​ត្រូវបាន​រាយការណ៍​ថា​ ​បាន​ពឹងផ្អែក​កាន់តែ​ខ្លាំង​លើ​សែន​ស័រ​ដែល​ដំឡើង​លើ​នាវា​ចម្បាំង​ និង​រ៉ាដា ​AN​/​TPY​-​2​ ​ដែល​ស្ថិត​នៅ​ប្រទេស​តួកគី​។

​តាម​គំនិត​ដែល​ត្រូវបាន​រាយការណ៍​ រ៉ាដា​នឹង​ដើរតួ​ជា​ចំណុច​សែន​ស័រ​នៅក្នុង​បណ្តាញ​ធំ​មួយ​។ ​សែន​ស័រ​ចល័ត​អាច​រកឃើញ​គោលដៅ​ ​និង​បញ្ជូន​ទិន្នន័យ​ទៅកាន់​ទីតាំង​បាញ់​មីស៊ីល​ដែល​ស្ថិត​នៅ​ឆ្ងាយ​ ​ខណៈ​រ៉ាដា​អាច​រក្សា​ភាព​ចល័ត​ ​និង​មិន​ចាំបាច់​ស្ថិត​នៅក្បែរ​ឧបករណ៍​បាញ់​មីស៊ីល​។

រចនាសម្ព័ន្ធ​បែប​នេះ​ ​មាន​លក្ខណៈ​ស្រដៀង​នឹង​ស្ថាបត្យកម្ម​ការពារ​អាកាស​តភ្ជាប់​បណ្តាញ​របស់​រុស្ស៊ី ​ដែល​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ ​S​-​300​ ​និង​ ​S​-​400​។ ​ជាមួយគ្នា​នេះ​ ​គំនិត​ดั​งก​ล่​าว​ក៏​ស្រប​ជាមួយ​ប្រព័ន្ធ​ ​Integrated​ ​Air​ ​and​ ​Missile​ ​Defense​ ​Battle​ ​Command​ ​System​ ​(​IBCS​) ​របស់​កងទ័ព​ជើងគោក​អាម៉េរិក ​ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ភ្ជាប់​សែន​ស័រ​ និង​អាវុធ​ប្រភេទ​ផ្សេង​ៗ​គ្នា​ទៅក្នុង​បណ្តាញ​តែ​មួយ​។

​ការ​ផ្លាស់ប្តូរ​ដែល​អាច​កើតមាន​នេះ​ ​បង្ហាញ​ពី​ការ​ពិចារណា​របស់​អាម៉េរិក​ក្នុង​ការ​បង្កើន​ភាព​ចល័ត​ ​និង​ភាព​ធន់​របស់​ប្រព័ន្ធ​រ៉ាដា ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​បាត់បង់​ប្រព័ន្ធ​សំខាន់​ៗ​ក្នុង​ការ​វាយប្រហារ​ដែល​មាន​ភាព​ជាក់លាក់​ខ្ពស់​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា