​អាមេរិក​ ពង្រាងច្បាប់​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ថ្មី ដើម្បីទប់ការគំរាមកំហែងរបស់​រុស្ស៊ី និងមហាយក្សចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​អាមេរិក​ ពង្រាងច្បាប់​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ថ្មី ដើម្បីទប់ការគំរាមកំហែងរបស់​រុស្ស៊ី និងមហាយក្សចិន

​អាមេរិក​ ពង្រាងច្បាប់​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ថ្មី ដើម្បីទប់ការគំរាមកំហែងរបស់​រុស្ស៊ី និងមហាយក្សចិន

​បរទេស ៖ យោង​តាម​របាយការណ៍​របស់​ ​NBC​ ​បាន​សរសេរ​ថា ​​អាមេរិក កំពុង​ព្រាងច្បាប់​យុទ្ធសាស្ត្រ​ថ្មី​ ដែលអាចអនុញ្ញាត​​ឱ្យ​ប្រធានាធិបតី​អាមេរិក​ មាន​សិទ្ធិ និងជម្រើស​កាន់តែ​ទូលំទូលាយ​ក្នុង​ការប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណី​កើតមាន​ជម្លោះ​យោធា​ជាមួយ​រុស្ស៊ី ​ឬ​មហាយក្សចិន។​

Advertisement

​មន្ត្រី​ជាន់ខ្ពស់ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ប្រាប់​ ​NBC​ ​ថា​ ​គោលបំណង​ចម្បងក្នុងសេចក្ដីព្រាងច្បាប់ ឬយុទ្ធសាស្ត្រថ្មីនេះ គឺ​ដើម្បី​ផ្តល់សិទ្ធិទៅឱ្យ​ប្រធានាធិបតី​ ក្នុងការប្រើ​អាវុធ​នុយក្លេអ៊ែរ​ ក្នុងគោលបំណង​ពង្រឹង​វិស័យ​ការពារ​ជាតិ​ ក៏ដូចជាការពារ​បាន​ទាំង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ក្នុងករណីកើតមានភាព​ប្រឈម​នឹង​ការ​វាយប្រហារ​ណាមួយពីប្រទេសបច្ចាមិត្ត ឬសត្រូវ។​

​ការ​កែសម្រួល​យុទ្ធសាស្ត្រ​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា​ បានកើតឡើង​ប្រហែល​ ៦​ខែ​ បន្ទាប់ពី​ការ​ផុតកំណត់​នៃ​សន្ធិសញ្ញា ​​New​ ​START​ ​ឆ្នាំ​២០១០​ ​​។ ​សន្ធិសញ្ញា​ដែល​ចាំបាច់​​ប្រើអាវុធ​នុយក្លេអ៊ែរ​នេះគឺជា​យុទ្ធសាស្ត្រ​ក្នុងវិស័យការពារជាតិ ដែល​ត្រូវបាន​ដាក់ពង្រាយ​ដោយ​អាមេរិក​ និង​រុស្ស៊ី​ ត្រឹម​ ​១៥៥០​ ​គ្រាប់​រៀង​ៗ​ខ្លួន​។ ​​មុនពេល​ផុត​កំណត់​ ​ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ស្នើ​ឱ្យ​បន្ត​អនុវត្ត​តាម​កម្រិត​នៃ​សន្ធិសញ្ញា​នេះ​រយៈពេល​មួយ​ឆ្នាំ​បន្ថែម​ទៀត​ ​ដើម្បី​ទុក​ពេល​សម្រាប់​កិច្ចចរចា​ថ្មី​។​

​ទោះជា​យ៉ាងណា​ក៏ដោយ​ ​ប្រធានាធិបតី​អាមេរិក​ លោក​ ​Donald​ ​Trump​ ​បាន​ស្វែងរក​កិច្ចព្រមព្រៀង​ដែល​​មានភាពទូលំទូលាយ​ជាង​មុន​ ​ដោយ​រាប់បញ្ចូល​ទាំង​ប្រទេស​ចិន​ផងដែរ​។ ​បញ្ហា​នេះ​ ទីក្រុង​ប៉េកាំង​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​កិច្ចចរចា​នោះ​ទេ ​ខណៈដែលខ្លួនជា​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ច្រើន​ជាង​គេ​។ ភ្ជាប់ជាមួយសេចក្ដីព្រាងលើច្បាប់ប្រើអាវុធនុយក្លេអ៊ែរនេះដែរ ​ទីក្រុង​ម៉ូស្គូ​ បាន​លើកឡើងថា​ ​កិច្ចព្រមព្រៀងអាចធ្វើទៅបាន ប៉ុន្តែក៏ត្រូវរាប់​បញ្ចូល​ទាំង​សមាជិក​អង្គការ​ ​NATO​ ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ ​ដូចជា​ បារាំង​ ​និង​ចក្រភព​អង់គ្លេស​ ដោយមិនមែនធ្វើឡើងត្រឹមតែអាមេរិកនោះឡើយ​។​ រដ្ឋាភិបាលទីក្រុង​ម៉ូស្គូ​បាន​ថ្លែង​ថា​ ​ខ្លួន​នឹង​មិន​បង្កើន​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរនោះទេ ​ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន​អនុវត្ត​ការ​ទប់ស្កាត់​ដូចគ្នា​។

​គួរកត់សម្គាល់ថា គោលការណ៍​រុស្ស៊ី​ បាន​កែសម្រួល​ និង​ចាត់ទុក​ការ​វាយប្រហារ​ដោយ​រដ្ឋ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ​ដែល​គាំទ្រ​ដោយ​មហា​អំណាច​អាវុធ​នុយក្លេអ៊ែរថា ​ជា​ការ​វាយប្រហារ​រួមគ្នា​ ​ដោយ​អនុញ្ញាតឱ្យ​មាន​ការ​ឆ្លើយតប​ដោយ​អាវុធ​នុយក្លេអ៊ែរ​ប្រសិនបើ​ការ​ឈ្លានពាន​​អាចកើតមានឡើង ដែលវាក៏ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​អធិបតេយ្យភាព​របស់​រុស្ស៊ី ​ឬ​បេឡារុស​ដូចគ្នា។

​បន្ថែម​ពី​នេះ​ ទីក្រុង​ម៉ូស្គូ​នៅតែ​បន្ត​រិះគន់​ចំពោះកិច្ចព្រមព្រៀង​ចែករំលែក​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក​នៅ​អឺរ៉ុប​ដោយ​ព្រមាន​ថា​ ​ប្រទេស​ដែល​ទទួល​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក​ ​នឹង​ក្លាយជា​គោលដៅ​វាយប្រហារ​របស់​កងកម្លាំង​រុស្ស៊ី​​ក្នុង​ករណី​ដែល​មាន​ផ្ទុះ​ជម្លោះ​ដោយ​អាវុធ​ប្រល័យ​លោកណាមួយ​កើតមានឡើង៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា