អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

​បរទេស ៖ កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​ ដែលវាជា​កិច្ចសន្យា​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​។​

Advertisement

​សារព័ត៌មាន DefenseNews​ ​បាន​សរសេរ​ថា​ កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ខណៈពេល​ដែល​ការ​ប្រយុទ្ធ​គ្នា​យ៉ាងសន្ធឹកនៅ​មជ្ឈិមបូព៌ា ​ហើយ​ការ​គាំទ្រ​តាមរយៈ​ការ​ផ្គត់ផ្គង់​គ្រាប់​ជាបន្តបន្ទាប់​ដល់​សម្ព័ន្ធមិត្ត​បរទេស​ក៏​កំពុង​ធ្វើ​ដូចគ្នា​។​ វា​បាន​ធ្វើឱ្យ​ស្តុក​គ្រាប់​រំសេវ​របស់​អាមេរិក​ធ្លាក់​ថយចុះ​យ៉ាង​ឆាប់រហ័ស​ ដែល​បង្កឱ្យ​មាន​​ក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្តុក​អាវុធរបស់ក្រុង​វ៉ាស៊ីនតោនទៅលើ​សង្គ្រាម​ប្រឆាំង​ជាមួយនឹង​អ៊ីរ៉ង់​។​

​កុងត្រា ដែលមាន​តម្លៃ​ជិត​៦០​ពាន់​លាន​ដុល្លារ​នេះ​គឺជា​ការ​កែប្រែ​ថ្មី​មួយចេញ​ពី​កិច្ចសន្យា​ទិញ​អាវុធ​ការពារ​ជាតិ​ចាស់​ដែល​មាន​រយៈពេល​ខ្លី​ ពោលគឺពន្យារហូត​រយៈពេល​ ​៧​ ​ឆ្នាំ​ ​រាប់​ចាប់គិតពី​ឆ្នាំ​​២០២៦​ ​ដល់​ ​២០៣២​ ​ខណៈដែល​កុងត្រា​ចាស់​​មាន​រយៈពេលត្រឹមតែ​ ​១​ ​ឆ្នាំ​ ក្នុងតម្លៃ​ ​៤,៧​ ​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ ​​។ ​

​ក្រោម​កិច្ចព្រមព្រៀង​ថ្មី​នេះ ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​មាន​ផែនការបង្កើន​សមត្ថភាព​ផលិត​​ឱ្យ​បាន​ ​៣​ ​ដង​ ​សម្រាប់​មីស៊ីល​ស្ទាក់​ចាប់​ ​Patriot​ ​Advanced​ ​Capability​-​3​ ​Missile​ ​Segment​ ​Enhancement​​ ​(​PAC​-​3​ ​MSE​) ​ឬការពារដែនអាកាស ឱ្យ​បាន​ទៅដល់​ ​២០០០​ ​គ្រាប់​ក្នុង​មួយ​ឆ្នាំ​ ​នៅ​ត្រឹម​ឆ្នាំ​​២០៣០​។​

​ជាមួយគ្នានេះ ដើម្បី​គាំទ្រ​ដល់​ការ​កើនឡើង​នៃ​ការ​ផលិត​នេះ​ ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​គ្រោង​នឹង​វិនិយោគបន្ថែម​ចន្លោះ​ពី​ ​៨​ ​ពាន់​លាន​ ​ទៅ​ ​៩​ពាន់​លាន​​ដុល្លារ​ ​ដើម្បីពង្រីក​រោងចក្រ​ក្នុង​ស្រុក​ចំនួន​ ​២០​ ​និងបន្ថែម​កម្លាំង​ពលកម្ម​របស់​ខ្លួន​ឱ្យលើស​ពី​ ​៥០​ភាគរយ​ ​​។​ ​គួរឱ្យដឹង​ដែរ​ថា ​PAC​-​3​ ​MSE​ ​គឺជា​ប្រព័ន្ធ​ស្ទាក់​ចាប់​មីស៊ីល​ប្រភេទ​វាយប្រហារ​​ផង​ និង​អាច​ប្រើ​ក្នុង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ ​Patriot​ ​ដើម្បី​​ទប់ទល់​នឹង​មីស៊ីល​ផ្លោង​ផង និងទប់ទល់ជាមួយមីស៊ីល​បញ្ជា​ពី​ចម្ងាយ​ ​ឬ​ប្រឆាំងជាមួយយន្តហោះ​ចម្បាំង​ផងដេរ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា