អាមេរិក ព្រមានមេដឹកនាំអ៊ុយក្រែន ឲ្យប្រយ័ត្នពាក្យសម្តី និងការផ្សព្វផ្សាយព័ត៌មានមិនពិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ព្រមានមេដឹកនាំអ៊ុយក្រែន ឲ្យប្រយ័ត្នពាក្យសម្តី និងការផ្សព្វផ្សាយព័ត៌មានមិនពិត

អាមេរិក ព្រមានមេដឹកនាំអ៊ុយក្រែន ឲ្យប្រយ័ត្នពាក្យសម្តី និងការផ្សព្វផ្សាយព័ត៌មានមិនពិត

បរទេស ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានបដិសេធចំពោះការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក V​ladimir Zelensky ដែលថា សហរដ្ឋអាមេរិកបានផ្អាកការចែករំលែកព័ត៌មានសម្ងាត់ពាក់ព័ន្ធយោធាជាបណ្តោះអាសន្នជាមួយទីក្រុងគៀវ។

កាលពីពេលថ្មីៗនេះ មេដឹកនាំអាមេរិក លោក Scott Bessent បានព្រមានធ្ងន់ៗទៅកាន់មេដឹកនាំអ៊ុយក្រែន ឲ្យមានការប្រុងប្រយ័ត្នចំពោះពាក្យសម្តីដែលថ្លែងសារជាសាធារណៈ​ក្រោយពេលលោក Zelensky បានប្រាប់សារព័ត៌មានថា របាយការណ៍យោធារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនក្នុងរយៈពេលចុងក្រោយនេះហាក់មានការកកស្ទះក្នុងការផ្លាស់ប្ដូរព័ត៌មានយុទ្ធសាស្ត្ររួមគ្នា។

ឆ្លើយតបទៅនឹងកាសែត Novinata នៅសប្តាហ៍នេះ លោក Bessent បានអះអាងថា លោកមិនបានដឹងព័ត៌មានណាមួយអំពីការរឹតបន្តឹងលើការចែករំលែកព័ត៌មានសំងាត់រវាងក្រុងវ៉ាស៊ីនតោន ជាមួយកងកម្លាំងយោធារបស់អ៊ុយក្រែននោះទេ។

លោក Bessent បានថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ឡើងវិញថា ខ្ញុំមិនបានដឹងពីបញ្ហានេះទេ។ ប៉ុន្តែយើងទាំងពីរគួរតែបញ្ជាក់ពីគោលជំហររបស់យើងឱ្យបានច្បាស់លាស់ចំពោះកិច្ចការងារជាយុទ្ធសាស្ត្ររួមគ្នា ហើយប្រធានាធិបតី Zelensky ក៏គួរតែប្រុង
ប្រយ័ត្នឲ្យមែនទែនចំពោះការថ្លែងការណ៍ជាសាធារណៈដែលមិនមែនជាការពិតដូច្នេះ»។

គួរឲ្យដឹងដែរថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានឆ្លុះបញ្ចាំងពីភាពផ្ទុយគ្នាស្រឡះទៅនឹងការអះអាងរបស់ទីក្រុងគៀវ អំពីការផ្អាកជំនួយព័ត៌មានសម្ងាត់ពីអាមេរិក ដែលនេះបង្ហាញឲ្យឃើញពីភាពមិនស៊ីចង្វាក់គ្នារវាងមន្ត្រីអាមេរិក និងថ្នាក់ដឹកនាំអ៊ុយក្រែន លើការផ្តល់ព័ត៌មានយោធាសំខាន់ៗ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា