វៀតណាម ក្លាយជាទីផ្សាររថយន្តដែលមានកំណើនលឿនជាងគេទី២ នៅក្នុងអាស៊ានបន្ទាប់ពីសិង្ហបុរី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម ក្លាយជាទីផ្សាររថយន្តដែលមានកំណើនលឿនជាងគេទី២ នៅក្នុងអាស៊ានបន្ទាប់ពីសិង្ហបុរី

វៀតណាម ក្លាយជាទីផ្សាររថយន្តដែលមានកំណើនលឿនជាងគេទី២ នៅក្នុងអាស៊ានបន្ទាប់ពីសិង្ហបុរី

បរទេស៖ វៀតណាម បានក្លាយជាទីផ្សាររថយន្តថ្មីដែលមានកំណើនលឿនជាងគេទី២ នៅក្នុងតំបន់អាស៊ានបន្ទាប់ពីសិង្ហបុរី ដោយរួមចំណែកទីផ្សាររហូតដល់ប្រមាណជាង ២០% រាប់បញ្ចូលទាំងប្រភេទរថយន្តអគ្គិសនីដែលផលិតឡើងនៅក្នុងស្រុកផងដែរ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Vietnam Investment Review ។

Advertisement

ការធ្វើបច្ចុប្បន្នភាពពី Autofacts បានឲ្យដឹងថា អាស៊ានមានទីផ្សាររថយន្តសំខាន់ៗចំនួន ៦ រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ដោយក្នុងនោះ កំណើននៃការលក់របស់សិង្ហបុរីខ្ពស់ជាងគេ និងមានចំណែកទីផ្សាររហូត ២១,៣ ភាគរយ, វៀតណាម ២០,៣ ភាគរយ, ឥណ្ឌូនេស៊ី ៧,២ ភាគរយ, ហ្វីលីពីន ៤,៦ ភាគរយ, ម៉ាឡេស៊ី ០,២ ភាគរយ​, ខណៈដែលការលក់របស់ថៃធ្លាក់ចុះ ០,១ ភាគរយ។ យ៉ាងណាក៨ដោយ បើទោះបីជាវៀតណាមស្ថិតក្រោមសម្ពាធពីការប្រែប្រួលម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការប្រែប្រួលពាណិជ្ជកម្មក៏ដោយ ប៉ុន្តែកំណើននៃការលក់រថយន្តថ្មីបានកើនឡើងគួរឲ្យកត់សម្គាល់។ កំណើននេះត្រូវបានជំរុញដោយក្រុមហ៊ុនរថយន្តក្នុងស្រុក VinFast ដែលមានកំណើនលក់កើនឡើងបន្ថែម ៨៨​ ០០០ គ្រឿង។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមមានកំណើន GDP ដ៏រឹងមាំប្រហែល ៥ ០២៦ ដុល្លារសម្រាប់មនុស្សម្នាក់ ដែលធ្វើឱ្យពលរដ្ឋមានលទ្ធភាពទិញរថយន្តថ្មីបានក្នុងតម្លៃសមរម្យ។ លើសពីនេះ វៀតណាមបានផ្តល់ការលើកលែងថ្លៃចុះឈ្មោះ ១០០ ភាគរយសម្រាប់រថយន្តអគ្គិសនីរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។

នៅក្នុងទីផ្សាររថយន្តរបស់វៀតណាម រថយន្តប្រភេទ SUV លក់ដាច់ជាងគេដែលមានចំណែកទីផ្សារប្រមាណ ៧៣ ភាគរយ, រថយន្តប្រភេទ Sedan និង Hatchback ១៦ ភាគរយ និងរថយន្តប្រភេទ MPV ៦ ភាគរយ ស្របពេលដេល VinFast នាំមុខគេនៅក្នុងទីផ្សាររថយន្តវៀតណាម ម៉ូដែល VF3 និង VF5 លក់ដាច់ជាងគេ និងមានតម្លៃចន្លោះពី ១២ ០០០ ទៅ ២២ ០០០ ដុល្លារក្នុងមួយគ្រឿង។ ម៉ូដែលទាំង២នេះ​ ចាប់ផ្តើមនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន កាលពីឆ្នាំ២០២៥។

យោងរបាយការណ៍ពី Autofacts បានគូសបញ្ជាក់ផងដែរអំពីរកក្តាភូមិសាស្ត្រនយោបាយបានក្លាយជាកម្លាំងចលករជំរុញដ៏សំខាន់​ ដោយសារវាពាក់ព័ន្ធទៅលើការចំណាយសម្រាប់ថ្លៃដើម, ការសម្រេចចិត្តលើសង្វាក់ផលិតកម្ម ជាពិសេស​យុទ្ធសាស្ត្រជ្រៀតចូលទីផ្សារទូទាំងពិភពលោក៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា